ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:40

ធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ក្នុងឱកាសបុណ្យ Tết និងបុណ្យនិទាឃរដូវឆ្នាំ ២០២៦

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចេញផ្សាយផែនការស្តីពីការធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំសកល និងបុណ្យចូលឆ្នាំ Tết ប្រពៃណី (ឆ្នាំមមី) និង បុណ្យនិទាឃរដូវឆ្នាំ ២០២៦។ ចាប់ផ្តើមអនុវត្តរហូតដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦ (ត្រូវនឹងថ្ងៃ១រោចខែមាឃ ឆ្នាំមមី)។

ការិយាប៉ូលិសចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត Cà Mau បង្កើនការល្បាត ត្រួតពិនិត្យចរាចរណ៍ ដើម្បីធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ក្នុងឱកាសបុណ្យ Tết និងពិធីបុណ្យនិទាឃរដូវឆ្នាំ ២០២៦។

យោងតាមផែនការ ខេត្ត Cà Mau បានដាក់គោលដៅធានាការធ្វើចរាចរណ៍ឱ្យបាន រលូន សុវត្ថិភាព ឆ្លើយតបតម្រូវការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំ។ ទន្ទឹមនឹងនោះកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ និងមិនបណ្តោយឱ្យកើតមានការកកស្ទះចរាចរណ៍អូសបន្លាយក្នុងអំឡុងពេលមមាញឹក។

ភារកិច្ចសំខាន់មួយគឺជំរុញការងារផ្សព្វផ្សាយ ច្បាប់ស្តីពីសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ ចលនាប្រជាជនឱ្យស្ម័គ្រចិត្តអនុវត្តតាមបទប្បញ្ញត្តិនៅពេលចូលរួមចរាចរណ៍ ជាពិសេសគឺសារ “ពិសាស្រា បៀរហើយ - មិនបើកបរយានយន្ត” មិនបើកបរលឿន ឆ្លងមុខដោយធ្វេសប្រហែស ឌុបមនុស្សលើសចំនួនកំណត់ និងត្រូវពាក់មួកសុវត្ថិភាពត្រឹមត្រូវតាមស្តង់ដារ។ ស្ថាប័នមានសមត្ថកិច្ចប្រកាសលេខទូរស័ព្ទបន្ទាន់ ដើម្បីទទួល និងដោះស្រាយទាន់ពេលវេលានូវការឆ្លុះបញ្ចាំងរបស់ប្រជាជន។

នគរបាលខេត្តប្រគល់ភារកិច្ចបង្កើនការល្បាត ត្រួតពិនិត្យ និងដោះស្រាយយ៉ាងតឹងរឹងនូវអំពើល្មើសច្បាប់ដែលជាមូលហេតុចម្បងនាំឱ្យគ្រោះថ្នាក់ចរាចរណ៍ ទាំងផ្លូវគោក និងផ្លូវទឹក ដូចជា៖ ល្មើសល្បឿន កម្រិតជាតិអាល់កុល គ្រឿងញៀន ដឹកលើសទម្ងន់ មិនបំពាក់អាវពោង ឬឧបករណ៍សង្គ្រោះជីវិត។ ប្តេជ្ញាទប់ស្កាត់ និងដោះស្រាយយ៉ាងតឹងរឹងនូវអំពើប្រណាំងរថយន្តខុសច្បាប់ ការប្រមូលផ្តុំបង្កអសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

ផែនការក៏តម្រូវឱ្យលើកកម្ពស់គុណភាពខាងសេវាកម្មដឹកជញ្ជូន ធានាមានមធ្យោបាយគ្រប់គ្រាន់ដើម្បីបម្រើតម្រូវការធ្វើដំណើររបស់ប្រជាជន គ្រប់គ្រងយ៉ាងតឹងរឹងនូវស្ថានភាព “រថយន្តគ្មានចំណតកំណត់ ចំណតខុសច្បាប់” ការដំឡើងថ្លៃសំបុត្រខុសច្បាប់។ ទន្ទឹមនឹងនោះ អង្គភាពគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ត្រូវផ្តោតលើការពិនិត្យ និងជួសជុលទាន់ពេលវេលានូវចំណុចដែលបាត់បង់សុវត្ថិភាព បំពេញបន្ថែមប្រព័ន្ធផ្លាកសញ្ញា និងការបែងចែកគន្លងចរាចរណ៍ឱ្យបានសមស្រប ជាពិសេសនៅតាមតំបន់ដែលប្រារព្ធពិធីបុណ្យ។

កងកម្លាំងសមត្ថកិច្ចកំពុងបំពេញភារកិច្ច ត្រួតពិនិត្យឯកសារចំពោះអ្នកបើកបររថយន្តដឹកទំនិញ និងបញ្ញើប្រៃសណីយ៍ នៅលើផ្លូវជាតិលេខ ១។

គណៈកម្មាធិការប្រជាជនខេត្តប្រគល់ឱ្យបណ្តាមន្ទីរ ស្ថាប័ន និងមូលដ្ឋាន ប្រមូលផ្តុំកម្លាំងជាអតិបរមា ចាត់កម្លាំងប្រចាំការ ២៤/២៤ ម៉ោង ក្នុងអំឡុងពេលមមាញឹក សហការយ៉ាងជិតស្និទ្ធដើម្បីធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ រួមចំណែកឲ្យប្រជាជនសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំ ទទួលអំណរនិទាឃរដូវដោយសុវត្ថិភាព និងល្អប្រសើរ៕

Trần Chuyển - Chí Diện

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក