ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:44

Cà Mau មាន ១២ ឃុំដែលស្ថិតក្នុងតំបន់ជនជាតិភាគតិចនៃដំណាក់កាល ២០២៦-២០៣០

គណៈកម្មាធិការប្រជាជនខេត្តទើបតែបានចេញសេចក្តីសម្រេចលេខ ០២៣៥៤/QD-UBND ដោយអនុម័តលើបញ្ជីភូមិ និងអនុសង្កាត់ទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច ជាពិសេសភូមិដែលលំបាកខ្លាំង និងឃុំតំបន់ជនជាតិភាគតិច ព្រមទាំងឃុំស្ថិតក្នុងតំបន់ I, II, III លើភូមិសាស្ត្រខេត្ត Cà Mau សម្រាប់ដំណាក់កាល ២០២៦-២០៣០។

សង្កាត់ Hiệp Thành មាន ១១ អនុសង្កាត់​ដែលស្ថិតក្នុងតំបន់ជនជាតិភាគតិច ក្នុងនោះមាន ៣ អនុសង្កាត់ជួបលំបាកកខ្លាំង។ (ក្នុងរូបថត៖ កសិករនៅសង្កាត់ Hiệp Thành ប្រមូលផលដំណាំ)។

យោងតាមសេចក្តីសម្រេច ទូទាំងខេត្តមានចំនួន ១៦៥ ភូមិ និងអនុសង្កាត់ (ហៅរួមថាភូមិ) តំបន់ជនជាតិភាគតិច ក្នុងនោះមាន ៩១ ភូមិដែលជួបលំបាកខ្លាំង។ លើភូមិសាស្ត្រមានទាំងអស់ចំនួន ៣៩ ឃុំ សង្កាត់ (ហៅរួមថាឃុំ)។

ចំនួន ១២ ឃុំនៃតំបន់ជនជាតិភាគតិច (ក្នុងនោះមាន ២ ឃុំនៃតំបន់ I និង ឃុំចំនួន ៣ ដែលស្ថិតក្នុងតំបន់​ II ព្រមទាំង ៧ ឃុំតំបន់ III ) រួមមាន៖ សង្កាត់ Giá Rai ឃុំ Hoà Bình ឃុំ Vĩnh Hậu សង្កាត់ Bạc Liêu សង្កាត់ Vĩnh Trạch សង្កាត់ Hiệp Thành ឃុំ Hưng Hội ឃុំ Hồng Dân ឃុំ Ninh Thạnh Lợi ឃុំ Khánh Lâm ឃុំ Thanh Tùng និងសង្កាត់ An Xuyên។

សម្រាប់បញ្ជីភូមិ និងឃុំនៃតំបន់ជនជាតិភាគតិចទាំងឡាយ និងភូមិជួបលំបាកខ្លាំង ព្រមទាំងឃុំតំបន់ I, II, III ត្រូវបានអនុម័តក្រោមសេចក្តីសម្រេចនេះ នឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ ហើយនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងដំណាក់កាល ២០២៦-២០៣០។ នេះគឺជាការផ្តោតលើមូលដ្ឋានសម្រាប់កំណត់តំបន់អនុវត្តគោលនយោបាយជនជាតិ និងគោលនយោបាយសន្តិសុខសង្គម ព្រមទាំងគោលនយោបាយនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគោលនយោបាយរបស់រដ្ឋដែលពាក់ព័ន្ធផ្សេងៗទៀតនៅលើភូមិសាស្ត្រខេត្ត Cà Mau។

គណៈកម្មាធិការប្រជាជនខេត្តបានប្រគល់ឱ្យមន្ទីរជនជាតិ និងសាសនាដើម្បីធ្វើសេនាធិការឱ្យគណៈកម្មាធិការប្រជាជនខេត្តស្តីពីការរៀបចំរបាយការណ៍ប្រកាសលទ្ធផលនៃការកំណត់ និងកំណត់តំបន់ជនជាតិភាគតិចតំបន់ខេត្ត Cà Mau សម្រាប់ដំណាក់កាល ២០២៦-២០៣០ ដើម្បីរាយការណ៍ទៅក្រសួងជនជាតិ និងសាសនាសម្រាប់ប្រកាសជាសាធារណៈទូទាំងប្រទេសតាមការកំណត់។ ផ្តើមពីនោះ ធ្វើបច្ចុប្បន្នភាពទិន្នន័យយ៉ាងពេញលេញចូលក្នុងកម្មវិធីគ្រប់គ្រង ព្រមទាំងបូកសរុបទិន្នន័យរបាយការណ៍តាមការណែនាំរបស់ក្រសួងជនជាតិ និងសាសនា។

ដងផ្លូវជនបទឃុំ Khánh Lâm ដែលជាឃុំស្ថិតក្នុងតំបន់ III ដោយមានទាំងអស់ចំនួន ២៦ ភូមិកាន់តែទទួលបានការវិនិយោកសាង់សង់យ៉ាងធំទូលាយផងដែរ។

ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត Cà Mau បានអនុវត្តគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋសម្រាប់តំបន់ជនជាតិភាគតិចយ៉ាងពេញលេញ និងទាន់ពេលវេលា ជាពិសេសការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។ ផ្តើមពីនោះ តភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមនៅក្នុងតំបន់ជនជាតិភាគតិចត្រូវបានកែលម្អកាន់តែខ្លាំងឡើង បង្កលក្ខណៈដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច ក៏ដូចជាការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិភាគតិច៕

Thanh Hải

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក