ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:43

ស្នាមគំនូសនៃកម្មវិធីដំណាក់កាលទី ១

បញ្ចប់ដំណាក់កាលទី ១ (២០២១-២០២៥) កម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (ហៅកាត់កម្មវិធី) ខេត្ត Cà Mau ទទួលបានលទ្ធផលគួរឱ្យលើកទឹកចិត្ត។ ចាប់ពីការឧបត្ថម្ភលំនៅឋាន មុខរបរចិញ្ចឹមជីវភាពរហូតដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ទុក្ខលំបាកដែលអូសបន្លាយជាយូរមកហើយនៅតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ បានដោះស្រាយជាសន្សឹមៗ បង្កើតបានជាការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់បងប្អូនប្រជាជន និងសោភ័ណភាពភូមិស្រុក។

ទម្រង់ផលិតរួមផ្សំការចិញ្ចឹមជលផលរបស់គ្រួសារជនរួមជាតិភាគតិច បាននាំមកនូវប្រាក់ចំណូលស្ថិរភាព រួមចំណែកកែលម្អជីវភាពរស់នៅផងដែរ។

ក្នុងដំណើរការអនុវត្តគម្រោង និងអនុគម្រោងនៃកម្មវិធី ខេត្ត Cà Mau បានផ្តោតលើប្រភពធនធានសម្រាប់តំបន់ដែលជួបលំបាកបំផុត ធានាគោលនយោបាយទៅដល់ចំមុខសញ្ញា និងសមស្របតាមតម្រូវការជាក់ស្តែង។ វិធីសាស្រ្តនេះបានជួយកាត់បន្ថយការវិនិយោគដែលមានលក្ខណៈរាយប៉ាយ លើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ប្រភពទុន និងបង្កើតការឯកភាពគ្នារបស់បងប្អូនប្រជាជនក្នុងការចាត់តាំងអនុវត្ត។

លទ្ធផលដែលលេចធ្លោនៃដំណាក់កាលទី ១ គឺការឧបត្ថម្ភលំនៅឋាន និងការរក្សាស្ថិរភាពមុខរបរសម្រាប់គ្រួសារជនរួមជាតិភាគតិចដែលក្រីក្រ។ ទូទាំងខេត្តសាងសង់ថ្មី និងជួសជុលផ្ទះបានជាង ១.៥០០ ខ្នង ជួយឱ្យគ្រួសារជាច្រើនមានកន្លែងស្នាក់នៅរឹងមាំ និងអាចស្ងប់ចិត្តក្នុងការធ្វើពលកម្មផលិតកម្ម។ ទន្ទឹមនឹងនោះ ជាង ៤.០០០ គ្រួសារទទួលបានការឧបត្ថម្ភផ្លាស់ប្តូរមុខរបរ និងអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងប្រភពទឹកស្អាតប្រើប្រាស់ ដែលជួយបង្កើនជីវភាពរស់នៅជាសន្សឹមៗ។

លោក Lâm Văn Nhiếp នៅភូមិ Khánh Tư ឃុំ Cái Nước បានឱ្យដឹងថា៖ ដោយសារទទួលបានការឧបត្ថម្ភលំនៅឋាន និងមុខរបរ គ្រួសារលោកលែងព្រួយបារម្ភអំពីកន្លែងស្នាក់នៅណ្ដោះអាសន្នដូចមុនទៀតហើយ។ ដោយមានផ្ទះស្នាក់នៅរឹងមាំ និងលក្ខណៈផលិតមានស្ថិរភាព លោកនិងបងប្អូនក្នុងភូមិមានភាពកក់ក្តៅជាខ្លាំង និងផ្តោតអារម្មណ៍លើការធ្វើពលកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលធ្វើឱ្យជីវភាពកាន់តែប្រសើរឡើង។

ក្នុងវិស័យផលិត កម្មវិធីបានឧបត្ថម្ភអភិវឌ្ឍន៍ទម្រង់សេដ្ឋកិច្ចជាង ១៣០ ទម្រង់ដែលមានដូចជា៖ ការចិញ្ចឹមជលផល បសុសត្វ ដាំដំណាំ និងការផលិតរួមផ្សំផ្សេងៗជាដើម។ ទម្រង់ទាំងនេះបានជ្រើសរើសឱ្យមានភាពសមស្របទៅនឹងលក្ខណៈនៃតំបន់នីមួយៗ ទាញយកផលប្រយោជន៍ពីសក្តានុពលដែលមានស្រាប់ បង្កើតការងារធ្វើនៅនឹងកន្លែង។ល។ ជួយបង្កើនប្រាក់ចំណូលជូនបងប្អូនជនរួមជាតិផងដែរ។

យោងតាមលោក Nguyễn Thanh Nhàn អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ ដំណើរការអនុវត្តបានបង្ហាញថា បងប្អូនប្រជាជនមានភាពម្ចាស់ការជាងមុនក្នុងការជ្រើសរើសទម្រង់ដែលសមស្របនឹងលក្ខណៈគ្រួសារនីមួយៗ។ ពេលដែលបានអនុវត្តចំមុខសញ្ញា មានការផ្សព្វផ្សាយជាសាធារណៈ និងមានការណែនាំជាក់លាក់ ទម្រង់ទាំងនេះមិនត្រឹមតែនាំមកនូវប្រសិទ្ធភាពខាងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជួយផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិតរបស់បងប្អូនជនជាតិភាគតិចតាមទិសដៅនិរន្តរភាពទៀតផង។

ទន្ទឹមនឹងការឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត ខាងវិស័យហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ ក៏ត្រូវបានយកចិត្តទុកដាក់វិនិយោគ និងលើកកម្ពស់ផងដែរ។ ដំណាក់កាលទី ១ បានសាងសង់ថ្មី និងជួសជុលសំណង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ប្រមាណជាង ៤០០ កន្លែង រួមមានផ្លូវគមនាគមន៍ជនបទ សាលារៀន ដំណាក់សុខាភិបាល អាគារវប្បធម៌សហគមន៍។ល។ តាមរយៈនោះបានរួមចំណែកលើកកម្ពស់លទ្ធភាពទទួលបានសេវាសង្គមមូលដ្ឋានសម្រាប់ប្រជាជន និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមភូមិស្រុកទៀតផង។

សំណង់ផ្លូវគមនាគមន៍នៅតាមតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ ត្រូវបានវិនិយោគ និងលើកកម្ពស់ ជួយឱ្យការធ្វើដំណើរ និងការដោះដូរទំនិញរបស់ប្រជាជនមានភាពងាយស្រួលជាង។

យោងតាមការវាយតម្លៃលទ្ធផលរួម លោក Lương Văn Pho អនុប្រធានមន្ទីរជនជាតិនិងសាសនា បានឱ្យដឹងថា៖ កម្មវិធីបានផ្តោតសំខាន់លើតម្រូវការចាំបាច់របស់បងប្អូនជនជាតិភាគតិចដែលមានដូចជា លំនៅឋាន មុខរបរ ហេដ្ឋារចនាសម្ព័ន្ធ។ល។ ផ្តើមពីនោះ ក៏បង្កើតបានការផ្លាស់ប្តូរជាក់ស្តែងសម្រាប់ជីវភាពរស់នៅរបស់បងប្អូនប្រជាជន។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីបន្តអនុវត្តកម្មវិធីក្នុងដំណាក់កាលបន្តទៀត តាមទិសដៅនិរន្តរភាព និងមានប្រសិទ្ធភាព។

បណ្តាលទ្ធផលសម្រាប់ដំណាក់កាលទី ១ បានបង្ហាញថា នៅពេលដែលកម្មវិធីត្រូវបានអនុវត្តយ៉ាងជិតស្និទ្ធនឹងស្ថានភាពជាក់ស្តែង មានការចាត់តាំងអនុវត្តយ៉ាងម៉ឹងម៉ាត់ និងទទួលបានការឯកភាព ការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជន នោះវានឹងពង្រីកប្រសិទ្ធភាពយ៉ាងច្បាស់ក្រឡែតក្នុងការលើកកម្ពស់គុណភាពនៃការរស់នៅសម្រាប់បងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau៕

Nguyễn Đào - Chí Thức

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក