ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:39

ឃុំ Phước Long:

“ក្លិបរណសិរ្សឌីជីថល” តភ្ជាប់ទឹកចិត្តប្រជាជន

រយៈពេលកន្លង រណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long បានផ្សព្វផ្សាយយ៉ាងច្រើនដំណោះស្រាយច្នៃប្រតិដ្ឋ ផ្លាស់ថ្មី បង្កើនល្បឿនចំពោះសកម្មភាពនៃការប្រមូលផ្តុំ ចលនាអង្គការមហាជន។ ក្នុងនោះដែលលេចធ្លោជាងគេគឺទម្រង់ “ក្លិបរណសិរ្សឌីជីថល” បានជួយបំព្រួញឱ្យខ្លីមកវិញនូវគម្លាតរវាងរដ្ឋអំណាចភូមិភាគ និងប្រជាជនដោយអាស្រ័យ “ប៉ះទង្គិច” តាមរយៈទូរស័ព្ទឆ្លាតវៃ។

លោកស្រី Trương Thanh Xuân (អាវក្រហម) ជូនសេចក្ដីសម្រេចបង្កើតក្រុមរណសិរ្សឌីជីថល ភូមិ Phước 3B ឃុំ Phước Long។

ចែករំលែកអំពីអត្ថន័យនៃទម្រង់នេះ លោកស្រី Trương Thanh Xuân ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long បានឱ្យដឹងថា៖ ការបង្កើតក្លិបរណសិរ្សឌីជីថល គឺផ្តើមចេញពីតម្រូវការជាក់ស្ដែងដែលចាំបាច់ត្រូវផ្លាស់ថ្មីនូវរាល់វិធីសាស្ត្រឃោសនាក្នុងសភាពការណ៍ថ្មី។ ជំនួសឱ្យទម្រង់នៃការប្រជុំតាមបែបប្រពៃណីដែលចំណាយពេលវេលាច្រើន រណសិរ្សឃុំបានទាញយកផលប្រយោជន៍ពីភាពពេញនិយមនៃបណ្ដាញសង្គម ដើម្បីបង្កើតបណ្តាញព័ត៌មានពីរទិសដោយប្រសិទ្ធភាព។

ជាក់ស្ដែង ក្លិបរណសិរ្សឌីជីថលផ្សេងៗនឹងប្រើប្រាស់បណ្ដាញបច្ចេកវិទ្យាដែលធ្លាប់ស្គាល់ដូចជា Zalo, Facebook ដើម្បីបង្កើតក្រុមសហគមន៍ ដោយអញ្ជើញតំណាងគ្រួសារប្រជាជនចូលរួម។ នេះបានក្លាយជា “ដៃបន្ត” ជួយឱ្យរដ្ឋអំណាចភូមិភាគមនាលក្ខណៈផ្សព្វផ្សាយបានយ៉ាងឆាប់រហ័ស និងត្រឹមត្រូវនូវរាល់គោលការណ៍ណែនាំរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋទៅកាន់គ្រួសារនីមួយៗ។ ជាពិសេស តាមរយៈលំហរឌីជីថលនេះ ចលនាប្រឡងប្រណាំងស្នេហាជាតិ និងយុទ្ធនាការផ្សេងៗរបស់ភូមិភាគ បានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ជួយឱ្យប្រជាជនចាប់យកព័ត៌មានបានទាន់ពេលវេលា ចៀសវាងស្ថានភាព “ចម្លងបង្កើនខុស”។

ប្រសិទ្ធភាពជំហានដំបូងនៃទម្រង់នេះ បានអះអាងតាមរយៈការគាំទ្រយ៉ាងកក់ក្ដៅពីសំណាក់ប្រជាជន។ គិតមកដល់ពេលនេះ ឃុំ Phước Long បានដាក់ពង្រាយទម្រង់នេះដោយជោគជ័យនៅតាម ៥ ភូមិ និងទទួលបានការឯកភាពខ្ពស់ពីសហគមន៍ប្រជាជន។ មិនត្រឹមតែជាបណ្ដាញព័ត៌មានមួយទិសប៉ុណ្ណោះទេ ក្រុម Zalo និង Facebook ទាំងនេះក៏ជាកន្លែងសម្រាប់ប្រជាជនឆ្លុះបញ្ចាំងពីក្តីប្រាថ្នា និងមតិយោបល់ ជួយឱ្យរណសិរ្ស ព្រមទាំងរដ្ឋអំណាចឃុំចាប់យក និងដោះស្រាយបញ្ហាដែលកើតឡើងនៅភូមិភាគបានទាន់ពេលវេលា។

ផ្សព្វផ្សាយសេចក្ដីសម្រេចបង្កើតក្រុមរណសិរ្សឌីជីថល ភូមិ Phước 3B ឃុំ Phước Long។

លោកស្រី Trương Thanh Xuân អះអាងថា ពេលខាងមុខ ភូមិភាគនឹងប្តេជ្ញាចិត្តពង្រីកទម្រង់នេះ ដោយខិតខំគ្របដណ្ដប់ឱ្យបាន ២២ ក្រុមរណសិរ្សឌីជីថលនៅទូទាំងឃុំ។ ការ “ធ្វើឌីជីថល” លើការងារខាងរណសិរ្សមិនត្រឹមតែឈប់ត្រឹមការបង្កើតក្រុមឆាតប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅរកគោលដៅកសាងរដ្ឋអំណាចមួយដែលជិតស្និទ្ធ ទំនើប ជាកន្លែងដែលបច្ចេកវិទ្យាឌីជីថលក្លាយជាស្ពានតភ្ជាប់ដ៏រឹងមាំ រឹតបន្តឹងថែមទៀតនូវទំនាក់ទំនង សាច់ឈាមរវាងបក្ស រដ្ឋអំណាច និងប្រជាជន៕

Đờ Ni - Ngọc Quyên

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក