ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 02:54:19

សិល្បៈចម្លាក់ដ៏អស្ចារ្យនៅតាមវត្ត Khmer Nam Bộ

មានឱកលាសបានទស្សនាវត្ត Khmer ទាំងឡាយ អ្នកណាក៏ងាយនឹងលង់អារម្មណ៍ នឹងលំហសិល្បៈដ៏ចំណាប់អារម្មណ៍នេះដែរ។ រាល់ខ្នាតបន្ទាត់នីមួយៗ គឺជាចំណុចកំពូលនៃការលះបង់ និងទេពកោសល្យ ដែលសិប្បករទាំងឡាយបានផ្ញើនូវដួងព្រលឹងខាងវិស័យសិល្បៈដ៏ក្តៅគគុករបស់ខ្លួនសម្រាប់លក្ខណៈមួយៗ។ ចម្លាក់មិនត្រឹមតែបានបង្កើតសម្រស់ខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវទស្សនវិជ្ជានៃព្រះពុទ្ធសាសនាថេរវាទ ដែលឆ្លុះបញ្ចាំងពីគោលគំនិតនៃការរស់នៅប្រកបដោយសុខដុមរមនារវាងមនុស្សជាតិ ធម្មជាតិ និងសកលលោកផងដែរ។

ខ្លោងទ្វារវត្តមុនីវង្សា បុប្ផារាម ត្រូវបានតុបតែងដោយក្បូរក្បាច់រចនាយ៉ាងល្អប្រណិត។

សិល្បៈចម្លាក់តាមវត្ត Khmer តែងលេចធ្លោដោយប្រព័ន្ធរូបភាពដ៏សម្បូរបែបដែលមាន៖ ព្រះពុទ្ធបដិមា ទេវតា និងបណ្តារូបសត្វតំណាងផ្សេងៗ ព្រមទាំងលំនាំធម្មជាតិដែលធ្លាប់ស្គាល់ដូចជា ផ្កាឈូក រំយោលស្បូវ ក្បាច់ភ្ញីភ្លើង និងដើមពោធិ៍។ល។ ទាំងអស់ត្រូវបានរចនាយ៉ាងស្រទន់ ដោយបម្រើទាំងគោលបំណងខាងការតុបតែង និងអត្ថន័យនិមិត្តរូបដ៏ជ្រាលជ្រៅ។ លំនាំក្បាច់អង្គរសុទ្ធសាត ព្រមទាំងលំនាំតាមលក្ខណៈប្រជាប្រិយដែលត្រូវបានអនុវត្តយ៉ាងបត់បែន ប្រកបដោយអត្តសញ្ញាណតែមួយគត់ក្នុងស្ថាបត្យកម្មវត្ត Khmer។

រូបចម្លាក់សត្វពស់នាគរាជដែលបានរចនាដ៏ស្អាតអស្ចារ្យ។

ក្នុងបរិបទនៃសង្គមសម័យទំនើប សិល្បៈចម្លាក់វត្តខ្មែរនៅតែបន្តទទួលមរតក និងអភិវឌ្ឍប្រកបដោយភាពច្នៃប្រតិដ្ឋ។ សម្រាប់រចនាបទជាច្រើនបានប្រើប្រាស់បច្ចេកទេសខាងក្បាច់ចម្លាក់ និងសារធាតុចម្រុះផ្សេងៗដូចជា៖ ស៊ីម៉ង់ ឈើ និងថ្នាំព័ណ៌ដែលរក្សាបានល្អនូវលក្ខណៈប្រពៃណី។ មិនថាការសាងសង់ថ្មី ឬក៏ជួសជុលឡើងវិញនោះទេ បណ្តាវត្ត Khmer ទាំងឡាយតែងឆ្ពោះទៅដើម្បីទិសដៅនៃភាពសុខដុមរមនារវាងតម្លៃប្រពៃណី និងទំនើបទាន់សម័យផងដែរ។

រាល់ក្បាច់ចម្លាក់ដែលត្រូវបានរចនាបទប្រកបដោយអត្តសញ្ញាណជាតិមាននៅតាមវត្តអារាម Khmer ទាំងឡាយ។

ក្រៅពីតម្លៃផ្នែកខាងសោភ័ណភាព រូបចម្លាក់តាមវត្ត Khmer ទាំងឡាយក៏ជាភស្តុតាងមួយដ៏រស់រវើកសម្រាប់ខាងប្រវត្តិសាស្ត្រ វប្បធម៌ និងស្មារតីរបស់សហគមន៍ រួមចំណែកក្នុងការអភិរក្ស និងពង្រីកសាយភាយនូវវប្បធម៌ Khmer ពីមួយជំនាន់មួយទៅជំនាន់មួយទៀតផង៕

Danh Phạm Anh Tuấn

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក