ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 02:54:19

សម្រស់ព្រះវិហារវត្តមហាទប់

បើវត្តមហាទប់ (chùa Dơi) គឺជាព្រៃព្រឹក្សាដ៏ស្ងប់ស្ងាត់នៃវិញ្ញាណក្ខន្ធនោះព្រះវិហារគឺជា “បេះដូង” ជាចំណុចគំនូសស្ថាបត្យកម្មដ៏ភ្លឺត្រចះត្រចង់ កណ្តាលពណ៌បៃតងនៃជួរដើមឈើទាលបុរាណ។ គ្រាន់តែឈរពីទីធ្លាវត្តសម្លឹងមើលទៅលើ ភ្ញៀវទេសចរអាចទទួលអារម្មណ៍បានពេញលេញនូវភាពអង់អាច ហ្មត់ចត់នៃសំណង់មួយដែលពោរពេញដោយទស្សនវិជ្ជា និងសោភ័ណភាពរបស់ជនជាតិ Khmer Nam Bộ។

ជ្រុងមួយនៅទិសខាងជើងនៃព្រះវិហារ។

លេចធ្លោបំផុតគឺដំបូលប្រក់ ៣ ជាន់ ត្រួតលើគ្នាឡើងខ្ពស់ត្រដែត និងរឹងមាំតែទន់ភ្លន់ ធ្វើឱ្យនឹកឃើញដល់រូបភាពភ្នំព្រះសុមេរុ ក្នុងគតិជំនឿពុទ្ធសាសនា។ ស្រទាប់ក្បឿងស្រកានាគ បានលាយពណ៌មាស ក្រហមលឿង និងគែមពណ៌ខៀវយ៉ាងសុខដុម ធ្វើឱ្យដំបូលហាក់ដូចជាភ្លឺចិញ្ចាចក្រោមពន្លឺថ្ងៃនៃទិសខាងត្បូង។តាមជ្រុងដំបូលកោងពើតឡើងទៅលើមេឃជាមួយរូប “ជីវា” កែច្នៃ ជានិមិត្តរូបសម្រាប់ភាពរីកចម្រើន និងការតភ្ជាប់រវាងឋានមនុស្សជាមួយឋានសួគ៌។

ព្រះវិហារបានព័ទ្ធជុំវិញដោយជួរដើមឈើទាលបុរាណ។

ព័ទ្ធជុំវិញស្ថាបត្យកម្មនោះ គឺជួររសសរពណ៌សយ៉ាងស្រស់ស្អាត លាយឡំជាមួយរូបសំណាក“កិន្នរ” ដែលមានផ្ទៃមុខដ៏បរិសុទ្ធ ដៃទាំងពីរប្រណម្យជាផ្កាឈូកក្រពុំ ស្លាបទាំងគូ សម្កាំងធំទូលាយពណ៌ផ្កាឈូក និងសម្លៀកបំពាក់ពណ៌មាសឆ្អិនឆ្អៅ ធ្វើឲ្យរូបសំណាកហាក់ដូចជាកំពុងហោះហើរ ថ្វាយនូវសំនៀងចម្រៀងបូជាចំពោះព្រះពុទ្ធ។

ជញ្ជាំងជុំវិញព្រះវិហារ ក៏ជាស្នាដៃសិល្បៈមួយដែលមានផ្ទាំងគំនូរចម្លាក់រៀបរាប់អំពីពុទ្ធប្រវត្តិ បានគូរដោយថ្នាំពណ៌យ៉ាងរស់រវើកនៅផ្ទៃខាងក្រៅ ជួយពុទ្ធបរិស័ទអាចធ្វើសក្ការបូជា សូម្បីតែពេលដើរប្រទក្សិណជុំវិញរបៀង។ ផ្នែកជើងក្រោមបានលើកកម្ពស់ ក្រាលក្បឿងពណ៌ខៀវ និងតុបតែងដោយជួរបង្កាន់ដៃពណ៌មាស បង្កើតបានជាភាពមហិមា ដាច់ដោយឡែកពីជីវភាពលោកិយ។

ព្រះវិហារគយគន់ពីទិសខាងកើត។

កណ្តាលបរិយាកាសដ៏ស្ងប់ស្ងាត់នៃសួនវត្ត ព្រះវិហារវត្តមហាទប់ មិនត្រឹមតែជាកន្លែងសក្ការបូជាប៉ុណ្ណោះទេ តែនៅទាំងជាលំហសិល្បៈដ៏រស់រវើក ជាទីកន្លែងដែលស្ថាបត្យកម្ម ចម្លាក់ និងគំនូរ បានរលាយចូលជាមួយធម្មជាតិ ផ្សព្វផ្សាយនូវសម្រស់នៃភាពសុខសាន្ត និងអមតៈនៃព្រះធម៌៕

Thạch Đờ Ni

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក