ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 02:54:19

ថ្មសីមា៖ “បេះដូង” ដ៏ស្ងៀមស្ងាត់នៃវត្ត Khmer

ក្នុងលំហវប្បធម៌ជំនឿនៃបងប្អូនជនរួមជាតិ Khmer Nam Bộ បើព្រះវិហារជា “មុខមាត់” នៃវត្តអារាម នោះថ្មសីមាគឺជា “បេះដូង” ដែលបង្គាប់ដោយភាពស្ងៀមស្ងាត់រក្សានូវសសៃជីពចររបស់សង្គមសង្ឃផងដែរ។

បង្គោលថ្មសីមា ទោះបីស្ងៀមស្ងាត់ ដាក់ខ្លួន ប៉ុន្តែបង្កប់នូវទម្ងន់រាប់ពាន់ជញ្ជីងនៃវិន័យ។

ថ្មសីមា តាមភាសាបាលី មានន័យថា “ព្រំដែន”។ ប៉ុន្តែក្នុងព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ថ្មសីមា មិនត្រឹមតែជាបង្គោលសម្រាប់សម្គាល់ភូមិសាស្រ្តប៉ុណ្ណោះទេ ថែមទាំងជាព្រំដែនដ៏ស័ក្តិសិទ្ធិ ចែកផ្តាច់រវាងលោកិយ និងលំហនៃព្រះពុទ្ធសាសនាផងដែរ។ សម្រាប់វត្តនីមួយៗទោះបីកសាងដ៏មហិមាយ៉ាងណាក្តី ប៉ុន្តែប្រសិនបើមិនទាន់បានប្រារព្ធពិធីបញ្ចុះថ្មសីមាទេនោះ គឺនៅតែមិនទាន់បានចាត់ទុកថាសុក្រឹត្យអំពីផ្នែកខាងវិន័យ។

មានតែនៅខាងក្នុងតំបន់ព្រំដែនដែលបានកំណត់ដោយបណ្តាបង្គោលថ្មសីមា នូវរាល់សង្ឃកម្មសំខាន់ៗ ពិសេសគឺពិធីឧបសម្បជាភិក្ខុ ទើបបានទទួលស្គាល់ថាស្របច្បាប់ និងត្រឹមត្រូវតាមវិន័យ។ សម្រាប់សាមណេរគ្រប់អង្គ ទោះបីបានក្លាយជាភិក្ខុពិតប្រាកដក៏លុះត្រាតែត្រូវបានគណៈសង្ឃអនុម័តនៅខាងក្នុងជួរនៃបង្គោលថ្មសីមាផងដែរ។ ប្រសិនបើឈានជើងចេញផុតពីព្រំដែននេះ ពិធីសង្ឃកម្មនឹងអស់សុពលភាព។ ហេតុនោះ ថ្មសីមាគឺជាទីកន្លែងធានាសម្រាប់ការបន្តវេននៃពូជពង្សសក្យបុត្រ។

បង្គោលថ្មសីមា ត្រូវបានធ្វើពិធីយ៉ាងឱឡារិក មុនពេលតម្កល់ទុក។

តាមប្រពៃណី ពិធីបញ្ចុះថ្មសីមា ធម្មតារួមមាន ៩ ដុំ៖ ៨ ដុំ នៅទិសទាំង ៨ និង ១ ដុំ សំខាន់បំផុតនៅចំកណ្តាល។ ជានិមិត្តរូបសម្រាប់ការកាត់ផ្តាច់កម្មសិទ្ធិលោកិយ ប្រែក្លាយដីកន្លែងនោះទៅជាដីរបស់ព្រះពុទ្ធ ដែលមិនអាចរំលោភបំពានបាន។

ស៊ីជម្រៅជាងនេះ គឺការបញ្ចុះថ្មសីមា ថែមទាំងជានិមិត្តរូបសម្រាប់ការកប់នូវ “អត្ត” នៃបុថុជ្ជន កប់នូវលោភៈ ទោសៈ មោហៈ បើកចេញនូវជីវិតដ៏បរិសុទ្ធ ខ្ពង់ខ្ពស់របស់អ្នកបួស។

ពុទ្ធបរិស័ទផ្ញើនូវក្តីប្រាថ្នា ភ្ជាប់ជាមួយវត្ថុតំណាង បញ្ចុះតាមដើម្បីបូជាបង្គោលថ្មសីមា។

ទោះបីស្ងៀមស្ងាត់ ដាក់ខ្លួន ប៉ុន្តែបង្គោលថ្មសីមា នាំមកនូវតម្លៃស្នូលនៃវិន័យ ដាស់តឿនយើងគ្រប់គ្នាថា ការប្រតិបត្តិដ៏ពិតប្រាកដ ចាប់ផ្តើមពីព្រំដែន - ព្រំដែនដ៏រឹងមាំពីខាងក្នុងនៃចិត្តវិញ្ញាណ ជាទីកន្លែងដែលបញ្ញាបានត្រាស់ដឹង និងកិលេសមិនអាចឈានចូលបានឡើយ៕

Đờ Ni - Danh Điệp

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក