ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:41

ពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី Việt Nam គណៈប្រតិភូខេត្ត Koh Kong និងខេត្ត Preah Sihanouk នៃព្រះរាជាណាចក្រ Campuchia បានអញ្ជើញមកសួរសុខទុក្ខ និងប្រសិទ្ធពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រជាជន Cà Mau។ ជាមួយនោះផងដែរក៏មានប្រតិភូនៃនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រ Campuchia បានអញ្ជើញជាកិត្តិយសមកសួរសុខទុក្ខ និងប្រសិទ្ធពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានយោធាខេត្ត Cà Mau ផងដែរ។

សមមិត្ត Lữ Quang Ngời អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានទទួលបដិសណ្ធារកិច្ចចំពោះគណៈប្រតិភូខេត្ត Koh Kong នៃព្រះរាជាណាចក្រ Campuchia ដឹកនាំដោយអភិបាលខេត្ត លោកស្រី Chhi Va បានអញ្ជើញមកសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្ត Cà Mau  កាលពីថ្ងៃទី ៣ កុម្ភៈ។

នៅពិធីជួបជុំទាំងនេះ បណ្តាសមមិត្តនៃថ្នាក់ដឹកនាំខេត្ត និងបញ្ជាការដ្ឋានយោធាខេត្ត Cà Mau បានផ្តល់នូវទិដ្ឋភាពជាទូទៅសម្រាប់បណ្តាសមិទ្ធផលនានាដែលលេចធ្លោក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការងាររបស់កងកម្លាំងប្រដាប់អាវុធខេត្ត Cà Mau ក្នុងឆ្នាំ ២០២៥។ ស្រប់ឱកាសនោះ ក៏បានបញ្ជាក់ពីការទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង Việt Nam និង ព្រះរាជាណាចក្រ Campuchia និយាយរួម ព្រមទាំងរវាងខេត្ត Cà Mau ជាមួយខេត្ត Koh Kong និងខេត្ត Preah Sihanouk ព្រមទាំងនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិនៃព្រះរាជាណាចក្រ Campuchia និយាយដោយឡែកឱ្យកាន់តែមានស្ថិរភាព និងល្អប្រសើរឡើងថែមទៀត។

ទទួលបដិសណ្ធារកិច្ចគណៈប្រតិនៃភូនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រ Campuchia ដឹកនាំដោយឧត្តមសេនីយ៍ទោ Uk Hươn Pi Sây ធ្វើជាប្រមុខ អញ្ជើញមកប្រសិទ្ធពរកាលពីថ្ងៃទី ២ កុម្ភៈមានឧត្តមសេនីយ៍ត្រី Nguyễn Văn Hùng សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្ត Cà Mau។ (ក្នុងរូបថត៖ ឧត្តមសេនីយ៍ត្រី Uk Hươn Pi Sây ជូនអំណោយ និងប្រសិទ្ធពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានយោធាខេត្ត Cà Mau)។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដែរ ភាគីទាំងពីរបានផ្ញើនូវវាចារសួរសុខទុក្ខដ៏ល្អប្រពៃ និងសម្តែងនូវបំណងប្រាថ្នារបស់របស់រៀងខ្លួនក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដោះដូរ និងផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពរាល់បណ្តាកម្មវិធីនៃកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខា។

លោក Em Pheap អភិបាលរងខេត្ត Prah Sihanouk (ឆ្វេង) ជូនបាច់ផ្កាប្រសិទ្ធពរឆ្នាំថ្មីដល់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ​Cà Mau លោក Huỳnh Chí Nguyện សម្តែងពីមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ។

សកម្មភាពនៃការសួរសុខទុក្ខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរវាងប្រទេសទាំងពីរ ត្រូវបានបន្តរក្សាយ៉ាងល្អ ផ្តើមពីនោះ ពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងខេត្ត Cà Mau ជាមួយបណ្តាខេត្ត និងអង្គភាពផ្សេងៗដទៃទៀតនៃព្រះរាជាណាចក្រ ​Campuchia ក៏ដូចជាការទំនាក់ទំនងអ្នកជិតខាងយ៉ាងល្អប្រសើរវាងប្រជាជននៃប្រទេសទាំងពីរ៕

Thái Thanh

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក