ទូរស័ព្: 0274 383 347
ពុធ, 18-2-26 06:58:58

លេខាសាខាបក្សអស់ពិចិត្តដើម្បីប្រជាជន

សមមិត្ត Danh Tre លេខាសាខាបក្សភូមិ Phú Tân ឃុំ Ninh Quới ជាលេខាសាខាបក្សដ៏ឆ្នើមម្នាក់ក្នុងចំណោមលេខាសាខាបក្សទាំងមូល ដែលទើបបានអង្គការចាត់តាំងមជ្ឈិមស្ងើចសរសើរក្នុងពិធីរំលឹកខួបលើកទី ៩៦ ឆ្នាំ នៃថ្ងៃបង្កើតបក្ស។

លោក Danh Tre (ទី ៥ គិតពីឆ្វេង) ជូនអំណោយគ្រួសារក្រ និងគ្រួសារជួបលំបាកដែលផ្តើមពីប្រភពទឹកប្រាក់ផ្ទាល់ខ្លួន រួមចំណែកអនុវត្តល្អកិច្ចការងារសង្គមរបស់ភូមិ Phú Tân  ​ផងដែរ។

ជាស្នូលសម្រាប់ការសាមគ្គីនៅភូមិមណ្ឌល

ភូមិ Phú Tân ជាមណ្ឌលរបស់ឃុំ Ninh Quới ​ជាតំបន់ដែលើមានប្រមាណ ៤១៤ គ្រួសារ និងចំនួនប្រជាជន ២.២០០ នាក់ ក្នុងនោះគ្រួសារជនរួមជាតិ Khmer ស្រូបអត្រាច្រើនជាងគេ ដោយមានទាំងអស់ចំនួន ១.៨០ នាក់។ ក្នុងតួនាទីជាលេខាសាខាបក្ស លោក Danh Tre (កើតនៅឆ្នាំ ១៩៨៤ ជាជនជាតិ Khmer) តែងខ្វះខ្វាយគិតថា ធ្វើយ៉ាងណាដើម្បីរឹតបន្តងចំណងមហាសាមគ្គីរវាង ៣ សញ្ជាតិជាបងប្អូន Kinh - Khmer – Hoa  ដែលរស់លាយឡំគ្នានៅភូមិភាគ។

តាមការកត់សម្គាល់ពីកម្មាភិបាលរូបនេះ លោក Nguyễn Minh Nhật លេខាគណៈកម្មាធិការបក្សឃុំ Nnh Quới បានអះអាងថា៖ “លោក Danh Tre គឺជាកម្មាភិបាលមួយរូបដ៏ស្វាហាប់ មានកិត្យានុភាពខ្ពស់ក្នុងចំណោមជនជាតិភាគតិចដទៃទៀត។ លោកមិនត្រឹមតែមានជំនាញក្នុងការប្រមូលផ្តុំកម្លាំងប្រជាជនប៉ុណ្ណោះទេ លោកថែមទាំងជាជាស្ពានដ៏រឹងមាំតភ្ជាប់រវាងឆន្ទៈរបស់បក្ស និងទឹកចិត្តប្រជាជន ជំនួយរាល់បណ្តាលគោលនយោបាយរបស់ថ្នាក់លើដែលបានផ្សព្វយ៉ាងមានប្រសិទ្ធភាពជាក់ស្តែងនៅមូលដ្ឋាន”។

ការយកចិត្តទុកដាក់របស់លោកត្រូវបានបង្ហាញតាមរយៈការរក្សាសណ្តាប់ធ្នាប់នៃសកម្មភាពរបស់បក្ស និងការធ្វើឱ្យសេចក្តីសម្រេចក្លាយជាសកម្មភាពជាក់ស្តែង។ ក្នុងឆ្នាំ ២០២៥ លោក យ័ញត្រែ បានធ្វើជាអធិបតីក្នុងការផ្សព្វផ្សាយសេចក្តីសម្រេចដល់សមាជិកបក្សចំនួន ១៦ រូប និងសមាជិកសម្ព័ន្ធយុវជនជិត ៣៥០ នាក់ បង្កើតបានការឯកភាពខ្ពស់ក្នុងដំណើរការនៃសកម្មភាព។

ស្នាមគំនូស “និយាយបាន ធ្វើបាន”

អនុវត្តតាមទិសស្លោក "បក្ខជននាំផ្លូវ" លោក Danh Tre មិនត្រឹមតែដឹកនាំតាមរយៈឯកសារសារាចរប៉ុណ្ណោះទេ ថែមទាំគំរូផ្ទាល់ខ្លួន ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន និងការខិតខំប្រឹងប្រែងរបស់លោកដើម្បីគិតគូរជូនបងប្អូនប្រជាជន។ អាចរំលឹកបានពីរឿងដែលលោកបានចំណាយប្រាក់ផ្ទាល់ខ្លួនប្រមាណជាង ១០ លានដុងដើម្បីរួមជាមួយឈ្មួញតូចៗនៃទីផ្សារ Ninh Quới សាងសង់ទំនប់ទឹក និងបូមទឹកចេញ ដើម្បីការពារគ្រោះទឹកជំនន់ បង្កលក្ខណៈងាយស្រួលសម្រាប់ឱការលក់ដូរ។ ទឹកប្រាក់ជាង ១៥ លានដុងសម្រាប់ទិញអំណោយចំនួន ៥០​ ចំណែក រួមមានដូចជា៖ (អង្ករ និងសម្ភារៈចាំបាច់ផ្សេងទៀត) សម្រាប់ជូនដល់គ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយក្នុងឱកាសបុណ្យ Tết ។ ក្រៅពីនោះ លោកក៏បានឧបត្ថម្ភទឹកប្រាក់ ២០០ លានដុងសម្រាប់វត្ត Dì Quán ក្រាលស៊ីម៉ង់ត៍ទីធ្លា បង្កើតទីធ្លាដ៏ធំទូលាយសម្រាប់ប្រជាពុទ្ធបរិស័ទខ្មែរទាំងឡាយទៀតផង។

លោក Danh Tre បានអញ្ជើញទៅដល់គ្រួសារនីមួយៗដើម្បីផ្សព្វផ្សាយ ចលនាកសាងជនបទថ្មីកម្រិតខ្ពស់នៅភូមិភាគ។

ក្រោមការណែនាំរបស់លោក Danh Tre មុខមាត់របស់ភូមិ Phú Tân ក៏មានការផ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំ។ ផ្តើមពីការចលនាប្រជាជនឱ្យផ្តោតលើការផលិតដើម្បីលើកកម្ពស់ជីវភាពរស់នៅ រួមចំណែកដល់មូលនិធិសុខុមាលភាពសង្គម រហូតដល់ការងារធ្វើជាមួយប្រជាជនដើម្បីជួសជុលផ្លូវថ្នល់ និងសាងសង់ទំនប់ទឹកដើម្បីការពារការបាក់រលេះដី ទាំងអស់នេះបានបង្ហាញពីការលះបង់យ៉ាងអស់ពីចិត្តរបស់លេខាសាខាបក្សភូមិផងដែរ។

កិត្តិនាំជាលេខាសាខាបក្សឆ្នើមថ្នាក់ជាតិដែលលោក Danh Tre ទើបតែទទួលបានថ្មីៗនេះ មិនត្រឹមតែជាកិត្តិយសម្រាប់សផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពនៃភាពរឹងមាំរបស់បក្សនៅថ្នាក់មូលដ្ឋានទៀតផង។ សកម្មភាពសាមញ្ញ តែមានអត្ថន័យរបស់លោកបានរួមចំណែកដល់ការកសាងខេត្ត Cà Mau កាន់តែមានភាពស៊ីវិល័យ និងវិបុលភាពថែមទៀត៕

Nguyễn Quốc

Tags:

លេខាសាខាបក្សអស់ពិចិត្តដើម្បីប្រជាជន

សមមិត្ត Danh Tre លេខាសាខាបក្សភូមិ Phú Tân ឃុំ Ninh Quới ជាលេខាសាខាបក្សដ៏ឆ្នើមម្នាក់ក្នុងចំណោមលេខាសាខាបក្សទាំងមូល ដែលទើបបានអង្គការចាត់តាំងមជ្ឈិមស្ងើចសរសើរក្នុងពិធីរំលឹកខួបលើកទី ៩៦ ឆ្នាំ នៃថ្ងៃបង្កើតបក្ស។

ផ្លែផ្អែមលើតំបន់ដីប្រៃ

ផ្តើមពីដើមទំពាំងបាយជូរដំបូងដែលដុះលូតលាស់លើដីជូរប្រៃ បងស្រី Trần Phương Thảo បានព្យាយាមចារជាប្រវត្តិនៃដំណើរការធ្វើចម្ការដ៏គួរឱ្យស្ងើចសរសើរ នៅឃុំ Hồ Thị Kỷ ។ មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ សព្វថ្ងៃនេះ ចម្ការដ៏ខៀវស្រងាត់ របស់បងស្រី បានក្លាយជាគោលដៅទេសចរណ៍សម្រាកលំហែកាយ ដែលភ្ញៀវទេសចរអាចមកកម្សាន្ត និងបេះផ្លែឈើស្រស់ៗដោយផ្ទាល់ដៃ ក្នុងបរិយាកាសធម្មជាតិដ៏បរិសុទ្ធ។

រួមដៃដើម្បីសុខភាពសហគមន៍

ក្នុងបរិយាកាសដ៏មមាញឹកនៃថ្ងៃជិតចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៦ ស្មារតី "ជួយគ្នាទៅវិញទៅមក" កាន់តែរីកសាយភាយយ៉ាងខ្លាំងក្លា។ កម្មវិធីពិនិត្យជំងឺ និងផ្តល់ថ្នាំឥតគិតថ្លៃដ៏មានអត្ថន័យបានរៀបចំឡើង ដើម្បីនាំមកនូវក្តីរីករាយ និងភាពកក់ក្តៅជូនដល់ប្រជាជននៅអនុសង្កាត់ An Trạch Đông សង្កាត់ Vĩnh Trạch។

រដូវដំណាំពេញដោយក្តីសង្ឃឹម

នៅពេលជំនោរខ្យល់បូព៌ាចាប់ផ្តើមបក់ខ្លាំង ក៏ជាពេលដែលបរិយាកាសពលកម្មនៅតាមតំបន់ដាំដំណាំបន្លែបង្ការឯកទេស សង្កាត់ Hiệp Thành ខេត្ត Cà Mau បានក្លាយជាមមាញឹកជាងពេលណាៗទាំងអស់។ ក្នុងផ្ទាំងទស្សនីយភាពនៃការផលិតដ៏រស់រវើកនោះ អ្នកមីង Lâm Thị Hà នៅភូមិ Biển Đông A គឺជាទម្រង់មួយនៃការឧស្សាហ៍ព្យាយាមរបស់នារី Khmer ដោយជំនឿជឿជាក់ថានឹងទទួលបានជោគជ័យក្នុងរដូវដាំដុះដ៏សំខាន់បំផុតប្រចាំឆ្នាំ។

ជាដងថ្លឹងដើម្បីចាកផុតភាពក្រីក្រ

ក្នុងដំណើរឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតាមតំបន់ជនរួមជាតិភាគតិច ការជ្រើសរើសដំណោះស្រាយខាងជីវភាពរស់នៅដ៏ល្អត្រឹមត្រូវគឺមានសារៈសំខាន់ខ្លាំងណាស់។ ជាក់ស្តែងបានបង្ហាញឱ្យឃើញថា ប្រសិនបើត្រឹមតែទម្រង់ឧបត្ថម្ភមានរយៈពេលខ្លី គោលនយោបាយឧបត្ថម្ភពូជសត្វចិញ្ចឹមកំពុងមានការអភិវឌ្ឍយ៉ាងច្បាស់ក្រឡែតផងដែរ ជួយបងប្អូនប្រជាជនមានលក្ខណៈក្នុងការផលិត ព្រមទាំងម្ចាស់ការបង្កើតប្រភពប្រាក់ចំណូលទាំងនៅលើទឹកដីភូមិកំណើតរបស់ខ្លួន។

នាំនិទាឃរដូវពេញដោយភាពកក់ក្តៅជូនជនរួមជាតិ

ដើម្បីជនរងគ្រោះដោយសារទឹកជំនន់បានទទួលបុណ្យ Tết គ្រប់គ្រាន់ អាស្រមសមាធិ Bửu An ឃុំ Vĩnh Mỹ ក៏បានផ្តើមចលនាជាច្រើនអំណោយសម្រាប់បងប្អូនប្រជាជននៅភូមិភាគកណ្តាល រួមមានដូចជា៖ អង្ករ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើនរួមទាំងទឹកប្រាក់សុទ្ធពីសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយទៀតផង។ សរុបតម្លៃរាល់អំណោយមួយចំណែកឡើងដល់ ៦០០ លានដុង។

ឈានឡើងអាស្រ័យពលកម្មច្នៃប្រតិដ្ឋ

លោក Danh Phe នៅភូមិ Bà Gồng ឃុំ Hồng Dân ជាកសិករដ៏ឆ្នើមមួយរូបប្រចាំតំបន់ Ngan Dừa ដែលត្រូវបានអ្នករាល់គ្នាស្គាល់ដោយសារភាពឧស្សាហ៍ព្យាយាម និងការច្នៃប្រតិដ្ឋក្នុងការផលិត និងការចូលរួមយ៉ាងសកម្ម រួមចំណែកជាក់ស្តែងសម្រាប់ភូមិភាគ។

យកចិត្តទុកដាក់ឧបត្ថម្ភបងប្អូនជនរួមជាតិខ្មែរ

ដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវ លោក Trần On (អាយុ ៥៧ ឆ្នាំ) នៅភូមិ |Bình Lê ឃុំ Vĩnh Phước បានក្លាយជាបង្អែកដ៏គួរឱ្យទុកចិត្តសម្រាប់បងប្អូនជនជាតិ Khmer នៅមូលដ្ឋាន។ ជាកត្តាសកម្ម និងជាប្រភពកម្លាំងជំនួយការដ៏មានប្រសិទ្ធភាពរបស់រណសិរ្សមូលដ្ឋាន រួមចំណែករឹតបន្តឹងផែនមហាសាមគ្គីទូទាំងជនជាតិ និងរួមកម្លាំងកសាងអភិវឌ្ឍន៍ស្រុកកំណើតទៀតផង។

លោក Lý Tỷ ប្រធានគណៈកម្មការរណសិរ្ស៖ ជាស្ពានតភ្ជាប់ឆន្ទៈបក្ស និងទឹកចិត្តប្រជាជន

កងកម្លាំងរណសិរ្សនៅមូលដ្ឋាន មានតួនាទីតភ្ជាប់ដ៏សំខាន់សម្រាប់ខាងប្រព័ន្ធនយោបាយ និងប្រជាជន។ ជាមួយស្មារតី និងឆន្ទៈលះបង់ ពួកគាត់តែងតែនាំមុខក្នុងការងារចលនា និងបំផុសប្រពៃណីប្រឡងប្រណាំងស្នេហាជាតិយ៉ាងទូលំទូលាយក្នុងស្រទាប់វណ្ណៈប្រជាជន និងពង្រឹងផែនមហាសាមគ្គីទូទាំងប្រជាជន។ នៅសង្កាត់ Hiệp Thành លោក Lý Tỷ ប្រធានគណៈកម្មាធិការរណសិរ្សភូមិ Biển Đông A គឺជាគំរូបែបនេះ។

ប្រធានសាខាសមាគម អស់ពីចិត្តដើម្បីសហគមន៍

ស្ម័គ្រស្មោះ ជិតស្និទ្ធ និងមានស្មារតីទទួលខុសត្រូវខ្ពស់ - នេះជាការវាយតម្លៃរបស់សមាជិកជាច្រើនរូប ពេលដែលនិយាយពីបងស្រី Trần Thị Ngọc Liềng ប្រធានសាខាសមាគមនារី អនុសង្កាត់ប៊ើតី សង្កាត់ Hiệp Thành។ រយៈពេលជាង ៥ ឆ្នាំ ដែលបានផ្សារភ្ជាប់ជាមួយការងារសមាគម បងស្រីបានក្លាយជាបង្អែកដ៏រឹងមាំសម្រាប់នារីក្រីក្រជាច្រើនដែលរស់នៅតំបន់ឆ្នេរមាត់សមុទ្រ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតី ជាពិសេសចំពោះសមាជិកនារីជាជនជាតិ Khmer។

សហគ្រាស - ម៉ាក