ទូរស័ព្: 0274 383 347
អង្គារ, 14-4-26 12:30:12

ការបំពាក់ចំណេះដឹង និងបំណិនខាងសមភាពយេនឌ័រសម្រាប់យុវវ័យ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គម្រោងទី ៨ " អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (២០២១-២០៣០) បានបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅតាមសាលារៀន រួមចំណែកបង្កើនការយល់ដឹង និងបំពាក់ជំនាញដល់សិស្ស ជាពិសេសនៅក្នុងតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើន។

សិក្ខាសាលា និងការផ្លាស់ប្តូររវាងក្លឹប "អ្នកដឹកនាំនៃការផ្លាស់ប្តូរ" ដែលរៀបចំដោយសមាគមសហព័ន្ធនារីខេត្ត Cà Mau ទាក់ទាញការចូលរួមរបស់សិស្សានុសិស្សជាច្រើនផងដែរ។

បណ្តាសមាគមសហព័ន្ធនារីគ្រប់បណ្តាថ្នាក់ទូទាំងខេត្ត បានសហការជាមួយវិស័យអប់រំ បង្កើតក្លឹប "អ្នកដឹកនាំនៃការផ្លាស់ប្តូរ" ចំនួន ១៤ ក្លឹប។ តាមរយៈសកម្មភាពជាប្រចាំ ប្អូនៗសិស្សានុសិស្សត្រូវបានបំពាក់ដោយចំណេះដឹងស្តីអំពីសិទ្ធិកុមារ ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានផ្លូវភេទ អាពាហ៍ពិពាហ៍កុមារ និងអាពាហ៍ពិពាហ៍សាច់ញាតិ ព្រមទាំងអំពើហិង្សានៅសាលា និងជំនាញក្នុងការទំនាក់ទំនង និងអាកប្បកិរិយាប្រកបដោយសុវត្ថិភាពនៅក្នុងលំហអ៊ីនធឺណិត។

ប្អូនស្រី Triệu Võ Ngọc Trân សមាជិកក្លឹបនៃសាលាមធ្យមសិក្សា Lê Hồng Phong ឃុំ Khánh Lâm បានឱ្យដឹង៖ “ពីមុន ខ្ញុំខ្មាស់អៀនខ្លាំងណាស់ពេលដែលនិយាយស្តីនៅក្នុងថ្នាក់រៀន។ តែចាប់តាំងពីបានចូលរួមក្លឹបមក ខ្ញុំបានបង្កើនជំនាញធ្វើបទបង្ហាញ ព្រមទាំងជំនាញធ្វើការជាក្រុម និងយល់កាន់តែច្បាស់អំពីសិទ្ធិសិរីរបស់ខ្លួន ធ្វើឱ្យខ្ញុំមានទំនុកចិត្តកាន់តែខ្លាំងក្នុងការសិក្សា និងសកម្មភាពជាក្រុមទៀតផង”។

យោងតាមបងស្រី Lê Xí Muội គ្រូបង្រៀនទទួលបន្ទុកក្លឹបនៃសាលាមធ្យមសិក្សា លេហុងផុង សកម្មភាពក្លឹបជួយឱ្យប្អូនៗសិស្សានុសិស្សទាំងឡាយបានដោះដូរដោយបើកចំហអំពីការប្រកាន់ភេទ អំពើហិង្សានៅសាលា និងជំនាញការពារខ្លួនឯង។ តាមរយៈនេះ សិស្សានុសិស្សបង្កើនការយល់ដឹង ចេះគោរពគ្នាទៅវិញទៅមក និងមានអាកប្បកិរិយាសមរម្យ ជម្លោះនៅក្នុងសាលាក៏ត្រូវបានកាត់បន្ថយផងដែរ។

ទន្ទឹមជាមួយសកម្មភាពនៅសាលា សមាគមនារីខេត្តថែមទាំងបានចាត់តាំងបើកថ្នាក់ហ្វឹកហ្វឺន វេទិកា និងសិក្ខាសាលាសម្រាប់ក្លឹបដើម្បីធ្វើអន្តរកម្ម និងដោះដូរបទពិសោធន៍ទៀតផង។ តាមរយៈនេះ សិស្សានុសិស្សមានឱកាសកាន់តែច្រើនក្នុងការរៀនសូត្រ ផ្តើមពីនោះនឹងផ្សព្វផ្សាយសារនៃសមភាពយេនឌ័រដល់គ្រួសារ និងសហគមន៍ផងដែរ។

ចូលរួមក្លឹបនេះបានជួយឱ្យប្អូន Triệu Võ Ngọc Trân ជាសិស្សមកពីសាលាមធ្យមសិក្សា Lê Hồng Phong ឃុំ Khánh Hưng (ខាងឆ្វេងបង្អស់) ឱ្យកាន់តែមានទំនុកចិត្តលើបទបង្ហាញរបស់ខ្លួន។

លោកស្រី Tô Mỹ Thuận អនុប្រធានសមាគមសហព័ន្ធនារីខេត្ត Cà Mau បានឱ្យដឹង៖ រួមជាមួយគ្រួសារ ការលើកកម្ពស់សមភាពយេនឌ័រត្រូវតែចាប់ផ្តើមតាំងពីដំបូងទាំងនៅក្នុងបរិស្ថានសាលា។ នៅពេលដែលកុមារត្រូវបានបំពាក់ចំណេះដឹង បំណិន និងទទួលបានការជំរុញទឹកចិត្តឱ្យបញ្ចេញមតិរបស់ខ្លួន កុមារនឹងក្លាយជា "អ្នកដឹកនាំតូចៗ" ដោយផ្សព្វផ្សាយសារជាវិជ្ជមានដល់គ្រួសារ និងសហគមន៍របស់ពួកគេ ជាពិសេសនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើនកុះករ។

នៅពេលខាងមុខ សមាគមសហប័ន្ធនារីខេត្តនឹងបន្តកែលម្អគុណភាព និងពង្រីកក្លឹប "អ្នកដឹកនាំនៃការផ្លាស់ប្តូរ"។ ក្នុងពេលជាមួយគ្នានេះ វានឹងមានការច្នៃប្រតិដ្ឋខ្លឹមសារនៃសកម្មភាពក្នុងទិសដៅជាក់ស្តែង ពង្រឹងជំនាញការពារខ្លួន ទប់ស្កាត់ការប្រើអំពើហិង្សា និងការរំលោភបំពាន ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសុវត្ថិភាព រួមចំណែកដល់ការកសាងយុវជនជំនាន់ក្រោយដែលមានទំនុកចិត្ត និងមានសមត្ថភាពនៅ Cà Mau ដោយធ្វើការរួមគ្នាដើម្បីលើកកម្ពស់សមភាពយេនឌ័រ៕

Cẩm Nhi

Tags:

វត្តកោះដូង៖ បង្អែកនៃទឹកចិត្តសប្បុរសសម្រាប់ជីវិតឯកកោ

ស្ថិតនៅឃុំ Vĩnh Phước ខេត្ត Cà Mau វត្តកោះដូង មិនត្រឹមជាទីកន្លែងសម្រាប់ប្រតិបត្តិសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយជា "ផ្ទះរួម" ដ៏កក់ក្តៅ ដែលមានសន្តានចិត្តសប្បុរស តែងត្រៀមខ្លួនក្នុងការជួយជ្រោមជ្រែងដល់ចាស់ជរាគ្មានទីពឹង និងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។

អ្នក “ផ្លុំព្រលឹង” ចូលក្នុងថ្ម

នៅភូមិ Cái Giá ឃុំ Hưng Hội មានបុរសម្នាក់ដែលជំនាញខាងចម្លាក់ថ្មឱ្យក្លាយជាសមិត្ថផលផ្នែកខាងសិល្បៈដ៏ល្អប្រណិត បង្កប់ដោយព្រលឹងនៃវប្បធម៌ Khmer។ នោះគឺសិប្បករ Lý Đa Ni ដែលបងប្អូនក្នុងតំបន់និយមហៅថា “អ្នកផ្លុំព្រលឹងចូលទៅថ្ម”។

លំនឹងជីវភាពផ្តើមពីគោលនយោបាយឧបត្ថម្ភ

ដោយធ្លាប់ជាគ្រួសារប្រកៀកបន្ទាត់ក្រ និងជួបលំបាកក្នុងការរស់នៅ តែជាមួយការខិតខំព្យាយាមពលកម្ម រួមជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភទាន់ពេលរបស់រដ្ឋអំណាចភូមិភាគ រហូតមកទល់ពេលនេះ គ្រួសារបង Trương Văn Tòng នៅភូមិ Huế ១ ឃុំ Vĩnh Phước បានលំនឹងការរស់នៅ មានផ្ទះសមប្រាកប និងមុខរបរនឹងនរផងដែរ។

រួមដំណើរការកសាងសង្គមកាន់តែល្អប្រសើរ

លោក Hữu Nhiều កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩១ បច្ចុប្បន្នជាព្រះចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។ ព្រះអង្គមានកិត្តិយសណាស់ដែលបានឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១ នៅអង្គភាពបោះឆ្នោតលេខ ៧។

ប្រធានសាខាសមាគមនារីពង្រីកស្មារតីសាយភាយស្មារតីជំនះការលំបាក

នៅភូមិ Kinh Đứng B ឃុំ Khánh Hưng អ្នកស្រី Quách Thị Kim Luông ប្រធានសាខាសមាគមនារី តែងត្រូវបានមាមីងបងប្អូនក្នុងភូមិជឿទុកចិត្ត និងគោរពស្រឡាញ់។ គាត់មិនត្រឹមតែក្លាហានក្នុងការផ្លាស់ប្តូរផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវ និងអស់ពីចិត្តជាមួួយសមាជិក និងប្រពៃពីចលនារបស់បងប្អូននារីនៅមូដ្ឋានទៀតផង។

សេដ្ឋកិច្ចស្ថេរភាពជាមួយដំណាំឈឺរី

កណ្តាលកំដៅថ្ងៃដ៏កក់ក្តៅនៃថ្ងៃដើមនិទាឃរដូវពណ៌ក្រហមឆ្អៅនៃចម្ការឈឺរីនៅឃុំ Phú Tân ហាក់បីដូចជាកំពុងសរសេរបន្តនូវរឿងរ៉ាវអំពីភាពសម្បូរសប្បាយ និងក្តីសង្ឃឹម។ ពីតំបន់ដីប្រៃដែលជួបលំបាកជាច្រើនក្នុងការដាំដុះ ឥឡូវនេះកសិករក៏ចេះវិធី “ដាស់” សក្ដានុពលដើម្បីប្រមូលបានផ្លែផ្អែមផងដែរ។

នារីកម្មាភិបាលអស់ពីចិត្តជាមួយកិច្ចការសមាគម

អាស្រ័យការតាំងចិត្ត និងការទទួលខុសត្រូវ ព្រមទាំងគុណសម្បត្តិនិយាយស្តី និងវប្បធម៌ អ្នកស្រី Nguyễn Thu Hà ប្រធានគណៈកម្មាធិការរណសិរ្សភូមិ និងជាប្រធានសមាគមនារីភូមិ Trèm Trẹm ឃុំ Hồng Dân បានក្លាយជា "ស្ពានតភ្ជាប់" ដ៏រឹងមាំរវាងបក្ស និងប្រជាជន រួមចំណែកផ្លាស់ប្តូរមុខមាត់នៃតំបន់ជនបទដែលជួបលំបាកខ្លាំង។

ការបំពាក់ចំណេះដឹង និងបំណិនខាងសមភាពយេនឌ័រសម្រាប់យុវវ័យ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គម្រោងទី ៨ " អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (២០២១-២០៣០) បានបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅតាមសាលារៀន រួមចំណែកបង្កើនការយល់ដឹង និងបំពាក់ជំនាញដល់សិស្ស ជាពិសេសនៅក្នុងតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើន។

ទទួលបុណ្យ Tết សប្បាយរីករាយ និងប្រឹតសំចៃ

ប៉ុន្មានថ្ងៃចុងឆ្នាំនេះ បរិយាកាសទទួលអំណរបុណ្យ Tết ក៏មានភាពអឹកធឹកគ្រប់ភូមិស្រុក។ រួមជាមួយនឹងក្តីសប្បាយរីករាយនៃការស្វាគមន៍និទាឃរដូវថ្មី ឆ្នាំ ២០២៦ គ្រួសារជាច្រើនកំពុងផ្លាស់ប្តូរទម្លាប់ខាងការចំណាយរបស់ខ្លួនជាសន្សឹមៗឆ្ពោះទៅរកការសន្សំសំចៃ និងសមហេតុផលជាងមុន តែរក្សាបាននូវភាពពេញបរិបូរណ៍ និងកក់ក្តៅសម្រាប់ថ្ងៃបុណ្យ Tết ។

ស្ពានមេត្រីពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ

ពេលមានព្រះជន្មបាន ១៧ ឆ្នាំដែលស្នាកអាស្រ័យនៅវត្ត ឃោសិតារាម (chùa Đầu) ឃុំ Hưng Hội ពេញដោយស្មារតីជាអ្នកសិក្សាធម៌អាថ៌វិន័យ ព្រះឧបជ្ឈាយ៍ Thạch Hà បានតាំងព្រះទ័យផ្សារភ្ជាប់អស់មួយឆាកជីវិតជាមួយពុទ្ធសាសនា។ ជាងកន្លះសតវត្សរ៍បានកន្លងផុតទៅ ចាប់តាំងពីជំហានដំបូងលើមាគ៌ាសិក្សាធម៌វិន័យ រហូតដល់កាន់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះឧបជ្ឈាយ៍បានលះបង់ពេញមួយជីវិតដើម្បីសាសនា និងជនជាតិ។

សហគ្រាស - ម៉ាក