ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 02:54:22

ភាពអស្ចារ្យនៃពណ៌ទាំង ៧ ក្នុងសប្តាហ៍របស់សម្លៀកបំពាក់ Khmer

ក្នុងពិធីបុណ្យទាននានារបស់បងប្អូន Khmer Nam Bộ ភ្ញៀវទេសចរណ៍ទាំងឡាយតែងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្លៀកបំពាក់ដ៏ស្រស់ឆើតឆាយ។ តែមានមនុស្សតិចណាស់ដែលដឹងថា ព័ណ៌នៃអាវ ស្បៃ ឬសំពត់ មិនត្រឹមតែមានសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់ជាមួយនឹងជំនឿ និងទស្សនៈនៃការរស់នៅទៀតផង ដោយអនុវត្តតាមក្បួនព័ណ៌ដែលត្រូវនឹងថ្ងៃនីមួយៗក្នុងសប្ដាហ៍។

សម្លៀកបំពាក់ ៧ ព័ណ៌ប្រចាំសប្ដាហ៍របស់ជនជាតិ Khmer ទោះបីបច្ចុប្បន្នមិនសូវឃើញមានក្ដី ប៉ុន្តែនៅតែមានស្នាមដានតាមរយៈក្បាច់ចម្លាក់នៅតាមវត្ត Khmer ជាច្រើនផងដែរ។

តាមជំនឿប្រពៃណីដែលទទួលឥទ្ធិពលពីវប្បធម៌ឥណ្ឌាបុរាណ និងព្រហ្មញ្ញសាសនា ថ្ងៃនីមួយៗក្នុងសប្ដាហ៍តំណាងឱ្យទេវតាមួយអង្គ និងភពមួយផងដែរ។ ជនរួមជាតិ Khmer ជឿថា ការស្លៀកពាក់ដែលមានពណ៌ត្រូវនឹងទេវតានៃថ្ងៃនោះ នឹងនាំមកនូវសិរីសួស្ដី និងសេចក្ដីសុខដល់ខ្លួន។

សប្ដាហ៍ថ្មីចាប់ផ្ដើមដោយ ថ្ងៃអាទិត្យ ជាថ្ងៃរបស់ ព្រះអាទិត្យ ដែលផ្សារភ្ជាប់នឹង ព័ណ៌ក្រហម តំណាងឱ្យរិទ្ធអំណាច និងថាមពល។ ថ្ងៃចន្ទ ជាថ្ងៃរបស់ ព្រះចន្ទ ត្រូវនឹងព័ណ៌លឿងទុំ ឬលឿងឆ្អិន បង្ហាញពីភាពទន់ភ្លន់ និងភាពទាក់ទាញ។ ថ្ងៃអង្គារ ជាថ្ងៃរបស់ ព្រះអង្គារ ជនរួមជាតិ Khmer ជ្រើសរើស ព័ណ៌ស្វាយ ដែលតំណាងឱ្យសេចក្ដីក្លាហាន។

សម្លៀកបំពាក់ ៧ ព័ណ៌ត្រូវបានក្រុមសិល្បៈ Khmer ខេត្ត ស្ដារឡើងវិញ ដើម្បីបង្ហាញពីអត្តសញ្ញាណវប្បធម៌ជាតិ។

ថ្ងៃពុធ ជាថ្ងៃរបស់ ព្រះពុទ្ធ ផ្សារភ្ជាប់នឹង ព័ណ៌បៃតង ឬព័ណ៌ល័ក្ខ ដើម្បីបួងសួងសុំក្តីសុខ និងប្រាជ្ញា។ ថ្ងៃព្រហស្បតិ៍ ផ្សារភ្ជាប់នឹងព័ណ៌លឿងខ្ចី (ព័ណ៌ខ្លាញ់មាន់) ឬបៃតងចាស់ តំណាងឱ្យភាពវាងវៃ។ ចូលដល់ ថ្ងៃសុក្រ ជាថ្ងៃរបស់ ព្រះសុក្រ លេចធ្លោដោយ ព័ណ៌ខៀវ ជាព័ណ៌នៃក្ដីស្រឡាញ់ និងសម្រាប់ខាងវិស័យសិល្បៈ។ ចុងក្រោយគឺ ថ្ងៃសៅរ៍ (ព្រះសៅរ៍) បិទបញ្ចប់សប្ដាហ៍ដោយ ព័ណ៌ស្វាយចាស់ ឬព័ណ៌ខ្មៅ បង្ហាញពីភាពម៉ឺងម៉ាត់។

សព្វថ្ងៃនេះ ទោះបីជាជីវិតសម័យទំនើបមានការផ្លាស់ប្ដូរច្រើនក្ដី ប៉ុន្តែក្នុងពិធីបុណ្យធំៗដូចជា បុណ្យចូលឆ្នាំថ្មី ឬ បុណ្យសែនដូនតា។ល។ នារី Khmer ជាច្រើននៅតែរក្សាទម្លាប់ជ្រើសរើសសម្លៀកបំពាក់តាមព័ណ៌ប្រចាំថ្ងៃផងដែរ។

ពុទ្ធបរិស័ទ Khmer ទៅវត្ត តែងជ្រើសរើសសម្លៀកបំពាក់តាមព័ណ៌ប្រចាំថ្ងៃ ដោយមានជំនឿថា នឹងនាំមកនូវសិរីសួស្ដី និងសេចក្ដីសុខសុភមង្គល។

ទំនៀមទម្លាប់នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីជំនឿប្រជាប្រិយប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីដួងចិត្តដ៏ប្រណិត និងក្តីប្រាថ្នារស់នៅដោយសុខដុមជាមួយធម្មជាតិ និងចក្រវាលរបស់បងប្អូន Khmer រួមចំណែកធ្វើឱ្យអត្តសញ្ញាណវប្បធម៌ Nam Bộ កាន់តែសម្បូណ៌បែបថែមទៀត៕

Đờ Ni - Danh Điệp

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក