ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 02:54:16

វិសេសវិសាលនៃពិធីដាក់បាត្រដើមឆ្នាំ

រៀងរាល់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិម្តងៗ ក្នុងបរិយាកាសដ៏សប្បាយរីករាយទទួលអំណរឆ្នាំថ្មី ប្រជាពុទ្ធបរិស័ទ និងបងប្អូន Khmer យ៉ាងច្រើនកុះករក្នុងខេត្ត បានមកជួបជុំគ្នានៅវត្តមុនីវង្សាបុប្ផារាម សង្កាត់ An Xuyên ដើម្បីចូលរួមពិធីដាក់បាត្រដើមឆ្នាំ។ នេះគឺជាពិធីបុណ្យដែលបង្កប់នូវអត្តសញ្ញាណព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer យ៉ាងជ្រាលជ្រៅ និងជាសកម្មភាពវប្បធម៌ផ្លូវចិត្តដ៏វិសេសវិសាលរបស់សហគមន៍ Khmer ទូទាំងខេត្តផងដែរ។

ពុទ្ធបរិស័ទយ៉ាងច្រើនកុះករចូលរួមក្នុងពិធីបុណ្យដាក់បាត្រដើមឆ្នាំ នៅវត្តមុនីវង្សាបុប្ផារាម។

ធម្មតា ពិធីដាក់បាត្រដែលប្រព្រឹត្តទៅនៅថ្ងៃ ១ កើត នៃបុណ្យចូលឆ្នាំថ្មី Việt Nam តែង ទាក់ទាញប្រជាជនយ៉ាងច្រើនកុះករចូលរួម។ នេះសឱ្យឃើញពីឥទ្ធិពលរីកសាយភាយនៃទំនៀមទម្លាប់ដ៏ល្អប្រពៃ រួមចំណែកញាំងឱ្យជីវភាពវប្បធម៌ក្នុងតំបន់កាន់តែសម្បូរបែប និងពង្រឹងសាមគ្គីភាពក្នុងចំណោមសហគមន៍បណ្តាជនជាតិនៅភូមិភាគ។

ពិធីដាក់បាត្រ ឬហៅថា ការប្រគេនទេយ្យទានដល់ព្រះសង្ឃ គឺមានប្រភពចេញពីដំបូន្មានរបស់ព្រះសម្មាសម្ពុទ្ធអំពី "ទានបារមី"។ តាមទំនៀមទម្លាប់ជារៀងរាល់ឆ្នាំ ក្នុងថ្ងៃដើមឆ្នាំ ពុទ្ធបរិស័ទក្នុងខេត្តតែងតែរៀបចំទេយ្យទានមានដូចជា៖ បច្ច័យ ចង្ហាន់ ភេសជ្ជៈ ផ្លែឈើ និងគ្រឿងឧបភោគបរិភោគផ្សេងៗ។ល។ ដើម្បីប្រគេនដល់ព្រះសង្ឃដែលកំពុងគង់អាស្រ័យសិក្សារៀនសូត្រតាមវត្តអារាម Khmer ទាំងឡាយ។ សកម្មភាពនៃការ "ប្រគេនទេយ្យទាន" នោះ មិនត្រឹមតែជាពិធីកិច្ចសាសនាប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីសេចក្តីជ្រះថ្លា ការដឹងគុណ និងជំនឿលើអំពើល្អក្នុងជីវិត។

គណៈសង្ឃនិមន្តប្រារព្ធពិធីដាក់បាត្រ។

មិនត្រឹមតែមានតម្លៃខាងផ្លូវចិត្តប៉ុណ្ណោះទេ ពិធីដាក់បាត្រដើមឆ្នាំក៏ជាឱកាសដើម្បីផ្សារភ្ជាប់សហគមន៍ផងដែរ។ ចាប់តាំងពីព្រលឹមស្រាងៗ ពុទ្ធបរិស័ទយ៉ាងច្រើនកុះករក្នុងសម្លៀកបំពាក់សមរម្យ ដៃកាន់ទេយ្យទាន ឈរតម្រង់ជួរយ៉ាងថ្លៃថ្នូរនៅមុខទីធ្លាវត្ត។ ទិដ្ឋភាពនោះបានបង្កើតនូវផ្ទាំងទស្សនីយភាពវប្បធម៌ដ៏ស្រស់បំព្រង និងពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ។

របាំជូនពរឆ្នាំថ្មី សម្តែងដោយក្រុមសិល្បៈ Khmer បម្រើក្នុងពិធីបុណ្យដាក់បាត្រ។

ក្នុងមជ្ឈដ្ឋាននៃជីវិតសម័យទំនើបដែលមានការផ្លាស់ប្តូរច្រើន ការអភិរក្ស និងលើកកម្ពស់ពិធីបុណ្យប្រពៃណីដូចជាការដាក់បាត្រដើមឆ្នាំ គឺមានសារៈសំខាន់ណាស់។ មិនត្រឹមតែជាការបន្តនូវទំនៀមទម្លាប់សាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវិធីជួយឱ្យមនុស្សម្នាក់ៗតម្រង់ចិត្តទៅរកអំពើល្អ បណ្តុះសទ្ធាជ្រះថ្លា និងកសាងជីវិតផ្លូវចិត្តឱ្យមាននិរន្តរភាព។ ដូច្នេះហើយ ពិធីដាក់បាត្រដើមឆ្នាំមិនត្រឹមតែបើកទំព័រឆ្នាំថ្មីជាមួយនឹងជំនឿ និងក្តីសង្ឃឹមលើជីវិតដ៏សុខសាន្ត សុភមង្គលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែរក្សាតម្លៃវប្បធម៌ដ៏ល្អប្រសើរ និងរឹតចំណងសាមគ្គីភាពក្នុងសហគមន៍ឱ្យកាន់តែជិតស្និទ្ធទៀតផង៕

Mỹ Linh

រូបថត៖ Quốc Bình

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក