ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:38

ឃុំ Long Điền ត្រៀមឱ្យថ្ងៃបោះឆ្នោត

អនុវត្តផែនការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់បណ្តាថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ តហូតមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền ក៏បានបញ្ចប់សន្និបាតពិគ្រោះយោបល់លើកទីបី ដើម្បីបញ្ចប់បញ្ជីឈ្មោះបេក្ខជនផ្លូវការសម្រាប់អ្នកតំណាងឆ្នោតនៃក្រុមប្រឹក្សាប្រជាជនឃុំ។

ពិធីចាត់តាំងសន្និបាតពិគ្រោះយោបល់ដើម្បីឧទ្ទេសនាមអ្នកឈរឆ្នោត។

យោងតាមសន្និបាតពិគ្រោះជាបីលើក បណ្តាប្រតិភូទាំងឡាយបានឯកភាពបង្កើតបញ្ជីឈ្មោះ ៣៩ នាក់ដែលគ្រប់ស្តង់ដារសម្រាប់បោះឆ្នោតតំណាងឱ្យក្រុមប្រឹក្សាប្រជាជនឃុំ Long Điền សម្រាប់អាណត្តិ ២០២៦-២០៣១។ ក្នុងការបោះឆ្នោតលើកនេះ ទូទាំងឃុំមាន ៧ អង្គភាពចូលរួមបោះឆ្នោត និង ២១ ទីតាំងបោះ ឆ្នោតនៅតាមគ្រប់បណ្តាតំបន់គ្រប់គ្រងសន្លឹកឆ្នោត។

សន្និបាតពិគ្រោះយោបល់លើកទីបី គឺជាជំហានដ៏សំខាន់ និងពេញដោយការប្តេជ្ញាចិត្តក្នុងដំណើរការបោះឆ្នោត ដើម្បីធានាការជ្រើសរើស និងឧទ្ទេសនាមបុគ្គលឆ្នើមពិតប្រាកដ ដែលមានគុណសម្បត្តិ សមត្ថភាព និងកិត្យានុភាពគ្រប់គ្រាន់ ដើម្បីតំណាងឱ្យឆន្ទៈរបស់ប្រជាជន។ ដូច្នេះ សន្និបាតពិគ្រោះយោបល់ក៏ត្រូវបានឃុំអនុវត្តយ៉ាងមឹងម៉ាត់ និងត្រឹមត្រូវតាមដំណើរការ ប្រជាធិបតេយ្យ បើកចំហ និងតម្លាភាព។

អ្នកមីង Nguyễn Bạch Vân អ្នកបោះឆ្នោតនៅភូមិ Gò Cát ឃុំ Long Điền មានប្រសាសន៍៖ “ខ្ញុំជឿជាក់លើបញ្ជីដែលបានឧទ្ទេសនាមអ្នកឈរឆ្នោតលើកនេះ។ យោងតាមជីវប្រវត្តិ និងចំណេះវិជ្ជាផ្ទាល់ខ្លួន ខ្ញុំសង្ឃឹមថា អ្នកឈរឆ្នោតទាំងឡាយប្រសិនបើបានជាប់ឆ្នោត នឹងពង្រីកសមត្ថភាពរបស់ខ្លួន ព្រមទាំងតំ ណាងឱ្យសម្លេងរបស់ប្រជាជន យកចិត្តទុកដាក់ឱ្យបានកាន់តែច្រើនថែមទៀតចំពោះការរស់នៅ និងការផលិតរបស់បងប្អូនប្រជាជននៅតំបន់ឆ្នេរសមុទ្រ Long Điền”។

ក៏ស្រដៀងគ្នានឹងអ្នកមីង Vân ផងដែរ តាមរយៈការប្រមូលមតិយោបល់ និងទំនុកចិត្តរបស់អ្នកបោះឆ្នោតនៅតំបន់លំនៅដ្ឋានរបស់ខ្លួន ភាគច្រើនអ្នកបោះឆ្នោតបានឯកភាពគ្នា ព្រមទាំងសង្ឃឹមថា អ្នកឈរឆ្នោតទាំងឡាយ ប្រសិនបើបេក្ខជនបានជាប់ឆ្នោត នឹងប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ និងការលះបង់ក្នុងការបម្រើប្រជាជន រួមចំណែកកសាងភូមិភាគមួយថ្ងៃកាន់តែមានការអភិវឌ្ឍប្រសើរឡើង។

ប្រជាជនឃុំ Long Điền ស្វែងយល់ពីប្រវត្តិសង្ខេបរបស់អ្នកឈរឆ្នោត។

លោកស្រី Kiều Thị Ni ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឱ្យដឹង៖ “តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ និងការរៀបចំសន្និបាតដើម្បីប្រមូលយកមតិ និងធ្វើអន្តរកម្មជាមួយអ្នកបោះឆ្នោតនៅក្នុងតំបន់លំនៅដ្ឋានរបស់ឈរឆ្នោត គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំបានវាយតម្លៃខ្ពស់លើភាពជឿទុកចិត្ត និងការឯកភាពគ្នារបស់ប្រជាជន។ អ្នកដែលបានបង្កើតបញ្ជីឈ្មោះជាផ្លូវការទាំងអស់សុទ្ធតែបំពេញតាមស្តង់ដារដែលបានកំណត់ មានគុណសម្បត្តិ សមត្ថភាព និងកិត្យានុភាពនៅក្នុងតំបន់។ ជាមួយនឹងលទ្ធផលជំហានដំបូងនេះ យើងខ្ញុំជឿជាក់ថា ការបោះឆ្នោតខាងមុខនេះ នឹងប្រព្រឹត្តិឡើងយ៉ាងល្អត្រឹមត្រូវតាមច្បាប់ ប្រជាធិបតេយ្យ គ្មានការលំអៀង និងសម្រេចបានលទ្ធផលស្របតាមការណែនាំរបស់បក្ស និងរដ្ឋ”។

ជាមួយនឹងការរៀបចំយ៉ាងហ្មត់ចត់ និងម៉ឺងម៉ាត់ សកម្មភាពនៃការពិគ្រោះយោបល់នៅឃុំ Long Điền បន្តរួមចំណែកដល់ការពង្រឹងទំនុកចិត្តរបស់អ្នកបោះ ឆ្នោត ដោយគោលបំណងជ្រើសរើសអ្នកតំណាងដែលមានសមត្ថភាព និងបញ្ញាគ្រប់គ្រាន់ ដើម្បីឆ្លើយតបតម្រូវការសម្រាប់អាណត្តិថ្មី៕

Tiến Luận - Ngọc Thắm

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក