ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 02:54:23

សាក្សីនៃស្មារតីសាមគ្គីជាតិ

ក្នុងចំណោមវត្ត Khmer ទាំង ២៨ ទូទាំងខេត្ត Cà Mau មានវត្តចំនួន ៦ ដែលបានកសាងឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ ៧០ នៃសតវត្សមុន ដែលជាដំណាក់កាលផ្ទុះសង្គ្រាមឆាបឆេះយ៉ាងខ្លាំងក្លានៅតំបន់ Nam Bộ។ វត្តហូផុងថ្មី គឺជាវត្តមួយក្នុងចំណោមវត្តទាំងនោះ ដែលបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះនៃសាមគ្គីភាពរវាងបងប្អូនជនជាតិទាំង ៣៖ Kinh - Khmer - Hoa។

ក្នុងឱកាសបុណ្យទាន វត្ត Hộ Phòng Mới ទាក់ទាញប្រជាជនយ៉ាងច្រើនកុះករមកចូលរួម (រូបថត៖ បុណ្យកឋិនទាន)។

វត្ត Hộ Phòng Mới មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ១ A សង្កាត់ Giá Rai ។ តាមប្រសាសន៍របស់លោក Hữu Hoàng Danh អនុប្រធានគណៈកម្មការវត្ត បានឱ្យដឹងថា៖ វត្តនេះត្រូវបានកសាងដើមទសវត្សរ៍ឆ្នាំ ៧០ នៅពេលដែលសត្រូវធ្វើការបង្ក្រាប និងតាមចាប់ប្រជាជនឱ្យចូលធ្វើទាហានបម្រើឱ្យពួកវា។ កាលនោះ វត្ត Hộ Phòng Cũ (ស្ថិតនៅត្រើយម្ខាងព្រេក) គឺជាមូលដ្ឋានបដិវត្តន៍ និងជាកន្លែងជ្រកកោនដ៏សុវត្ថិភាព ព្រោះសត្រូវមិនហ៊ានចូលទៅចាប់ប្រជាជនឡើយ។ ប៉ុន្តែ ដោយសារភូមិសាស្ត្ររាំងស្កាត់ដោយព្រែកទន្លេ ម៉្លោះហើយធ្វើឱ្យប្រជាជននៅត្រើយម្ខាងនេះពិបាកនឹងរកទីជម្រកឱ្យបានទាន់ពេលវេលា ទើបចាស់ទុំតំណាងឱ្យជនជាតិទាំង ៣ រួមមាន៖ លោក Hữu Mẫu (Khmer) លោក Chương (Kinh) និងលោកស្រី Gần (Hoa) បានឯកភាពគ្នាជួយកសាងវត្តថ្មីមួយទៀតនៅត្រើយខាងនេះ ដើម្បីទុកជាកន្លែងជ្រកកោនផង និងដើម្បីគាំទ្រដល់ចលនាបដិវត្តន៍ផង។ ហើយវត្តនេះដែរត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់ព្រះតេជគុណ Thạch Chửng រហូតដល់ឆ្នាំ ១៩៧៣ វត្តក៏បានផ្ដើមបញ្ចុះថ្មគោលសីមាដើម្បីកសាងព្រះវិហារដោយប្រើប្រាស់ឈើ និងស្លឹកដែលមានស្រាប់ក្នុងស្រុក។

វត្តគឺជាកន្លែងសម្រាប់ចាត់តាំងសកម្មភាពសម្ងាត់របស់កម្មាភិបាលបម្រើបដិវត្តន៍ Phan Thanh Hồng ផងដែរ។ តាមការរៀបរាប់របស់ចាស់ព្រឹទ្ធាចារ្យ វត្តបានបែងចែកជា ២ តំបន់៖ តំបន់មួយសម្រាប់ព្រះសង្ឃដែលបួសរៀនពិតប្រាកដតាមវិន័យព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer (ប្រតិបត្តិតាមធម៌វិន័យ មិនឆាន់ចង្ហាន់ពេលល្ងាច) និងតំបន់មួយទៀតសម្រាប់អ្នកដែល "បួសដើម្បីរត់គេចពីខ្មាំង"។ បណ្តាអ្នកដែលបួសគេចខ្លួន មានជួនត្រូវបានប្រពន្ធកូនលួចផ្ដល់អាហារនៅពេលយប់ ដោយសារពួកគាត់មិនទាន់ស៊ាំនឹងការដាច់បាយពេលល្ងាច។ ក្នុងករណីមានអាសន្ន ពួកគាត់នាំគ្នាកាត់សក់ឱ្យខ្លី និងគ្រងស្បង់ចីវរដើម្បីបន្លំធ្វើជាសង្ឃ ធ្វើឱ្យសត្រូវមិនហ៊ានចាប់ខ្លួន។ អាស្រ័យដោយមានវត្តនេះ ប្រជាជនជាច្រើននៅក្នុងតំបន់បានរួចផុតពីការតាមចាប់ឱ្យចូលធ្វើទាហានក្នុងឆ្នាំចុងក្រោយនៃសង្គ្រាមតស៊ូ។

ផ្លូវធ្វើដំណើរចូលទៅកាន់បរិវេណវត្ត Hộ Phòng Mới។

ក្រោយពេលប្រទេសជាតិទទួលបានឯករាជ្យ វត្តត្រូវបានរក្សាទុកដូចជាភស្តុតាងប្រវត្តិសាស្ត្រមួយ ដើម្បីរំលឹកគុណដល់ការការពារជ្រកកោនសម្រាប់ប្រជាជន។ ដោយសារការពង្រីកផ្លូវជាតិលេខ ១ A ដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជាបីវាងផ្សារ Hộ Phòng ។ ជាមួយនឹងតម្លៃប្រវត្តិសាស្ត្រដ៏ពិសេស និងភូមិសាស្ត្រអំណោយផលផងនោះ វត្ត Hộ Phòng Mới ត្រូវបានជួសជុលឡើងវិញតាមរចនាបថក្បូរក្បាច់ Khmer យ៉ាងល្អប្រណិត។ នេះគឺជាកត្តាដ៏សំខាន់សម្រាប់អភិវឌ្ឍទេសចរណ៍បែបសាសនា ដែលផ្សារភ្ជាប់នឹងប្រពៃណីនៃការតស៊ូ និងសាមគ្គីភាពដ៏រឹងមាំរវាងជនជាតិទាំង ៣៖ Kinh - Khmer - Hoa ទៀតផង៕

Chim Đôn Ta

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក