ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:42

ត្រៀមចេញទៅបំពេញកាតព្វកិច្ចជាយុវជន

ជាមួយស្មារតី និងការប្តេជ្ញាខ្ពស់ យុវជនខេត្ត Cà Mau បានត្រៀមលក្ខណៈជាស្រេចសម្រាប់ថ្ងៃបុណ្យទូទាំងប្រជាជន សរសេរបន្តនូវទំព័រសាវតាដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ មាតុភូមិ។

បងស្រី Lê Diễm My លេឋាសម្ព័ន្ធយុវជនឃុំ Tân Lộc ជូនអំណោយ និងលើកទឹកចិត្តគ្រួសារយោធិនថ្មី។

Hữu Thành Lực ជាអ្នកមានការងារធ្វើដោយទទូលបានប្រាក់ខែនឹងនរផងដែរនៅទីក្រុង Hồ Chí Minh ដែលអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន។ តែខណៈពេលទទួលបានដំណឹងខាងជ្រើសទ័ព លឹក ក៏បានសូមឈប់ធ្វើការ វិលមកស្រុកកំណើតវិញដើម្បីដាក់ពាក្យសូមចូលបម្រើក្នុងជួរកងទ័ព។

“ប្អូនសង្ឃឹមថានឹងបានរួមកម្លាំងវ័យក្មេងរបស់ខ្លួនដើម្បីបុព្វកសាង និងការពារប្រទេសជាតិ។ ទោះបីជាដឹងថា ក្នុងកងជួរទ័ពមានបទបញ្ញតិមឹងម៉ាតក៏ដោយ តែប្អូនសន្យាថានឹងខិតខំលត់ដំដើម្បីសម្រេចបានស្នាដៃឆ្នើមរាល់ភារកិច្ចរបស់ខ្លួន”​ Lực និយាយបែបនេះ។

លោក Hữu Thol លេខាសាខាបក្សភូមិលេខ ៧ ឃុំ Tân Lộc បានកត់សម្គាល់ថា៖ ចំពោះស្មារតី និងការប្តេជ្ញាចិត្តរបស់យុវជន ​Hữu Thành Lực គឺជាទង្វើគួរឱ្យស្ងើចសរសេរ។ ខាសាបក្សតែងវាយតម្លៃខ្ពស់ចំពោះរាល់ករណីយុវជនស្ម័គ្រចិត្តបែបនេះ។ យើងខ្ញុំនឹងបន្តការយកចិត្តទុកដាក់ ឧបត្ថ​ម្ភគ្រួសារយោធិនថ្មីដើម្បីមិត្តយុវវ័យដទៃទៀតលំនឹងចិត្តក្នុងការលត់ដំខ្លួនខណៈពេលចូលបម្រើក្នុងជួរកងទ័ព”។

ចំណែកនៅភូមិលេខ ៤ ឃុំ Tân Lộc យោធិនថ្មី Trần Nguyễn Trọng Nhân (កើតឆ្នាំ ២០០៧) បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ដំណើរថ្មីរបស់ខ្លួន។ Nhân បានសរសេរពាក្យសុំស្ម័គ្រចិត្តចេញទៅបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋ។ ចំពោះប្រជាជន ការបានចូលបម្រើក្នុងជួរកងទ័ពមិនត្រឹមជាភារកិច្ចជាប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជាក្តីស្រមៃរបស់ខ្លួនតាំងពីនៅតូចទៀតផង។

យោងតាមផែនការ ឆ្នាំ ២០២៦ ខេត្ត Cà Mau ទទួលការជ្រើទ័ពចំនួន ១.៩០០ យុវជនដើម្បីចូលបម្រើកងទ័ព។ ផ្តើមពីនោះ ស្នងការនគរបាលខេត្តក៏បានធ្វើការជម្រើសយុវជនចំនួន ៤៤៨ នាក់ផងដែរដើម្បីចូលរួមបំពេញកាតព្វកិច្ចខាងនគរបាលប្រជាជន។

អំណោយនិទាឃរដូវជាមួយនិងវាចារសួរសុខទុក្ខ និងលើកទឹកចិត្តដល់យោធិនថ្មីដើម្បីលំនឹងស្មារតីចេញទៅបម្រើក្នុងជួរកងទ័ព។

ក្នុងឱកាសអញ្ជើញចុះទៅដោយផ្ទាល់ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមគ្រួសារយោធិនថ្មីក្នុងបរិយាកាសដ៏កក់ក្តៅនៃថ្ងៃនិទាឃរដូវ បង Trần Đăng Khoa អនុលេខាសម្ព័ន្ធយុវជនខេត្ត Cà Mau បានអះអាងថា ការយកចិត្តទុកដាក់ចំពោះយុវជនដែលបានចូលបម្រើកងទ័ពគឺជាអាទិភាពចម្បង និងឈានមុខជានិច្ច។ គណៈអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនខេត្តដឹកនាំយ៉ាងជិតស្និទ្ធគ្រប់លំដាប់ថ្នាក់នៃសម្ព័ន្ធយុវជនត្រូវម្ចាស់ការក្តាប់ស្ថានភាពជាក់ស្តែងរបស់គ្រួសារយោធិនថ្មីគ្រប់រូប ដើម្បីផ្តល់ការឧបត្ថម្ភទាន់ពេលវេលា។

លោក Khoa បានសង្កត់ធ្ងន់ថា៖ “អង្គការសម្ព័ន្ធយុវជនមិនត្រឹមតែដើរតួនាទីក្នុងការលើកទឹកចិត្តយុវជននៅពេលពួកគេចេញទៅបម្រើកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងក្លាយជាដៃគូរបស់គ្នាជានិច្ចជាកាលតាំងពីមុន និងក្រោយពេលយុវជនបានសម្រេចនូវកាតព្វកិច្ចរបស់ពួកគេ។ យើងខ្ញុំតែងឱ្យតម្លៃខ្ពស់លើការកសាង “ស្ពានតភ្ជាប់” ទំនុកចិត្ត ដោយជួយយុវជនឱ្យមានជំនឿយ៉ាងមុតមាំថែមទៀត។ ជាពិសេស ការឧបត្ថម្ភយោធា ដូចជាការពិគ្រោះអំពីអាជីព និងស្វែងរកការងារសម្រាប់យុវជនបន្ទាប់ពីពួកគេត្រូវបានបញ្ចប់ភារកិច្ច នឹងត្រូវបានអនុវត្តជាប្រព័ន្ធ ដោយជួយពួកគេមានអនាគតស្ថិរភាពបន្ទាប់ពីយុវជនបានលះបង់ដើម្បីជាតិ មាតុភូមិ”៕

Trịnh Hải

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក