ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 02:54:22

គ្រុឌ ក្នុងជីវភាពវប្បធម៌ជំនឿរបស់ Khmer

រូបភាពសត្វគ្រុឌ គឺជានិមិត្តសញ្ញាដ៏មានឥទ្ធិពល និងពិសិដ្ឋបំផុតក្នុងស្ថាបត្យកម្មវត្ត Khmer ទាំងឡាយនៅតំបន់ Nam Bộ ។ មិនត្រឹមតែជាគ្រឿងតុបតែងលម្អប៉ុណ្ណោះទេ គ្រុឌមានវត្តមាននៅតាមសរសព្រះវិហារ សាលា។ល។ ជាមួយនឹងរូបរាងដ៏មានអានុភាពខ្លាំង ស្លាបធំលាត្រដាង និងក្រញ៉ាំជើងលាតសន្ធឹង ដូចជាកំពុងទ្រទ្រង់រចនាបទនៃសំណង់ទាំងមូល ដែលតំណាងឱ្យកម្លាំងការពារ និងសេចក្តីប្រាថ្នាដើម្បីឆ្ពោះទៅរកពន្លឺដ៏ភ្លឺស្វាង។

 រូបចម្លាក់សត្វគ្រុឌដែលមានរូបរាងដូចមនុស្ស តែក្បាលជាសត្វ ដៃទាំងពីរទ្រដំបូលព្រះវិហារ

 រូបចម្លាក់អណ្តែតសត្វគ្រុឌនៅតាមខ្លោងទ្វារវត្ត។

យោងតាមរឿងរ៉ាវដែលកត់ត្រា គ្រុឌគឺជាយានជំនិះភ្នំរបស់ព្រះវិស្ណុនៅក្នុងទេវកថាឥណ្ឌា។ ឆ្លងកាត់សម័យកាល និងការដោះប្តូរវប្បធម៌ រូបភាពសត្វគ្រុឌបានជាប់ទាក់ទងគ្នាយ៉ាងស្អិតល្មួត ជាមួយនឹងជីវភាពវប្បធម៌ជំនឿផ្លូវចិត្ត ព្រមទាំងសោភ័ណភាពរបស់សហគមន៍ Khmer ដោយវិវត្តន៍ពីរូបភាពតំណាងឱ្យរឹទ្ធិអំណាចសុទ្ធសាធទៅជានិមិត្តរូបនៃការការពារសច្ចៈធម៌នៃព្រះពុទ្ធសាសនា ព្រមទាំងរក្សាភាពបរិសុទ្ធនៃបរិស្ថានវត្តអារាម។

​ យោងតាមស្នាដៃរបស់សិប្បករ Khmer រូបភាពសត្វគ្រុឌបានក្លាយជានិម្មិតសញ្ញាតំណាងឱ្យកម្លាំងអានុភាព និងចិត្តបុណ្យផងដែរ។

ចាប់ពីខ្លោងទ្វារវត្ត រហូតដល់ព្រះវិហារ កុដិ សាលា យើងអាចបានឃើញរូបភាពសត្វគ្រុឌគ្រប់ទីកន្លែង។ រូបសំណាកនេះច្រើនតែត្រូវបានដាក់នៅផ្នែកខាងលើក្បាលសសរ តំណាងឱ្យការទ្រទ្រង់ព្រះវិហារផងដែរ។ តាមរយៈដៃរបស់សិប្បករ Khmer  រូបភាពសត្វគ្រុឌ មិនត្រឹមតែ "ការពារដំបូលព្រះវិហារប៉ុណ្ណោះទេ ថែមទាំងជួយទ្រទ្រង់ជីវិតវិញ្ញាណរបស់សហគមន៍ និងផ្ញើនូវក្តីសង្ឃឹមសម្រាប់ខាងកម្លាំងចិត្តដើម្បីឆ្ពោះទៅកាន់អំពើល្អ។ ទោះបីជាមានការផ្លាស់ប្តូរទម្រង់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះក៏ដោយ រូបភាពសត្វគ្រុឌនៅតែជានិមិត្តរូបដ៏ស្រស់ស្អាតខាងកម្លាំង ភាពសុចរិត និងភាពដ៏ពិសិដ្ឋក្នុងវប្បធម៌ Khmer Nam Bộ ៕

Danh Nguyên

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក