ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:44

សមាជិកអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ Hồ Thị Kỷ ប្តេជ្ញាចិត្តអនុវត្តល្អភារកិច្ចជាអ្នកតំណាងប្រជាពលរដ្ឋ

សន្និបាតជួបជុំអ្នកបោះឆ្នោតគឺជាឱកាសសម្រាប់បក្ខជនអ្នកឈរឆ្នោតបានជួបដោះដូរជាមួយអ្នកបោះឆ្នោត ព្រមទាំងសម្តែងពីឆន្ទៈរបស់ខ្លួនចំពោះប្រទេសជាតិ មាតុភូមិខណៈពេលដែលខ្លួនបានជាប់ឆ្នោតតំណាងឱ្យប្រជាជន។ ផ្តើមពីនោះ ក៏ជាឱកាសសម្រាប់ប្រជាជនអ្នកបោះឆ្នោតសម្តែងពីតម្រូវការ និងផ្ញើនូវក្តីសង្ឃឹមរបស់ខ្លួនលើអ្នកឈរឆ្នោតពេលដែលបានជាបើឆ្នោតក្លាយជាអ្នកតំណាងឆ្នោត។ សន្និបាតនេះបានប្រព្រឹត្តឡើងដោយផ្តោតលើស្មារតី និងក្តីសង្ឃឹមរបស់ប្រជាជន ព្រមទាំងផ្តោតលើភាពស្មោះត្រង់ ប្រជាធិបតេយ្យ និងបើកទូលាយផងដែរ។

/អ្នកឈរឆ្នោតវ័យក្មេងទាំង ៥ រូបបញ្ចេញទឹកមុខពេញដោយក្តីសង្ឃឹមសម្រាប់ការបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន

ឃុំ Hồ Thị Kỷ អាណត្តិ ២០២៦-២០៣១

ថ្មីៗនេះ នៅអាគារវប្បធម៌ភូមិ Câu Khô គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Hồ Thị Kỷ បានរៀបចំកិច្ចប្រជុំដើម្បីជួបជាមួយអ្នកបោះឆ្នោត និងផ្សព្វផ្សាយពីការបោះឆ្នោតជ្រើសរើសអ្នកតំណាងឱ្យក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១ នៅអង្គភាពបោះឆ្នោតលេខ ៧ ដោយមានអ្នកបោះឆ្នោតចំនួន ៩០ នាក់ចូលរួម។

អង្គភាពបោះឆ្នោតលេខ ៧ រួមមាន ២ ភូមិ Đường Đào ​និងភូមិ Cây Khô ដោយមានបេក្ខជនអ្នកឈរឆ្នោតចំនួន ៥ រូប៖ លោក Lê Minh Đăng មេបញ្ជាការយោធាឃុំ Hồ Thị Kỷ; ព្រះតេជគុណ Hữu Nhiều ចៅអធិការវត្ត ជ្រុងខ្មែរ (Rạch Giồng); អ្នកស្រី Dương Lan Thanh ប្រធានសមាគមសហព័ន្ធនារីឃុំ Hồ Thị Kỷ; អ្នកស្រី Vưu Thị Diễm My សមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Hồ Thị Kỷ; និងអ្នកស្រី Trần Thị Lượng ប្រធានសាខាសមាគមនារីភូមិ Cây Khô។

នៅសន្និបាតនេះ បន្ទាប់ពីបានស្តាប់សមមិត្ត Võ Minh Trí ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Hồ Thị Kỷ ឧទ្ទេសនាមដោយសង្ខេបអំពីជីវប្រវត្តិរបស់បេក្ខជនអ្នកឈរឆ្នោតទាំងឡាយ បក្ខជនម្នាក់ៗបានបង្ហាញជាបន្តបន្ទាប់នូវកម្មវិធីសកម្មភាពរបស់រៀងខ្លួនប្រសិនបើបានជាប់បោះឆ្នោតជ្រើសរើសជាតំណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១។

ទិដ្ឋភាពនៃសន្និបាតជួបជុំអ្នកបោះឆ្នោត

បេក្ខជនទាំងអស់បានបង្ហាញពីការតាំងចិត្តផ្នែកខាងនយោបាយដ៏រឹងមាំ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រៀងខ្លួនក្នុងការខិតខំប្រឹងប្រែងគ្រប់សព្វបែប យ៉ាង និងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ គឺនិយាយបាន ត្រូវតែធ្វើបាន និងតែងផ្តល់អាទិភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជនលើសពីអ្វីៗទាំងអស់។ ពួកគេក៏បានសន្យាថានឹងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អក្នុងនាមជាតំណាងរាស្ត្រជាប់ឆ្នោត ដោយតួនាទីជា “ស្ពានតភ្ជាប់” រវាងអ្នកបោះឆ្នោតជាមួយរដ្ឋអំនាចភូមិភាគ និងស្ថាប័នពាក់ព័ន្ធ រិះគន់ និងស្នើដំណោះស្រាយភ្លាមៗ ដើម្បីជំនះការលំបាក និងគ្រប់ឧបសគ្គទាំងពួង បង្កលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍស្រុកទេ និងបន្តកែលម្អគុណភាពសេវាសាធារណៈ ពង្រឹងការគ្រប់គ្រងដីធ្លី និងការការពារបរិស្ថាន ដោយផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងយកចិត្តទុកដាក់ចំពោះសុខុមាលភាពសង្គម រក្សាការពារជាតិ និងសន្តិសុខ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ល។

ជាមួយស្មារតីប្រជាធិបតេយ្យ ស្មោះត្រង់ និងមានទំនួលខុសត្រូវ អ្នកបោះឆ្នោតបានជំរុញឱ្យបេក្ខជនយកចិត្តទុកដាក់ និងស្នើដល់ផ្នែកសមត្ថកិច្ចដែលពាក់ព័ន្ធដើម្បីពិនិត្យ និងដោះស្រាយរាលើបញ្ហាលំបាករបស់ភូមិភាគ។ ទន្ទឹមនិងនោះ អ្នកបោះឆ្នោតជាច្រើនបានសម្តែងការជឿទុកចិត្ត និងវាយតម្លៃខ្ពស់ចំពោះលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ក្នុងការងាររបស់បេក្ខជននីមួយៗ។ ពួកគេជឿជាក់លើកម្មវិធីសកម្មភាពដែលបានបង្ហាញជាធរមានផងដែរ។ ហើយពួកគេក៏សង្ឃឹមដែរថា អ្នកតំណាងរាស្ត្របន្ទាប់ពីបានជាប់ឆ្នោតនឹងរក្សាភាពស្មោះត្រង់ខាងនយោបាយរបស់ខ្លួន បង្កើនគុណភាពការងារ និងសក្តិសមជាមួយការជឿទុកចិត្តរបស់ប្រជាជន។

អ្នកបោះឆ្នោតបញ្ចេញមតិយោបល់ក្នុងពិធីជួបជុំ

តំណាងឱ្យបេក្ខជនអ្នកឈរឆ្នោត លោក Lê Minh Đăng បានទទួលយកយ៉ាងហ្មត់ចត់ចំពោះមតិយោបល់ដ៏ស្មោះស្ម័គ្ររបស់អ្នកបោះឆ្នោត ហើយខ្លួនក៏បានអះអាងដែរថា នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់បេក្ខជនដើម្បីបន្តកែលម្អកម្មវិធីសកម្មភាពរបស់ខ្លួន ដោយកំណត់យ៉ាងច្បាស់លាស់នូវការទទួលខុសត្រូវ និងកំណត់ទិសដៅសម្រាប់សកម្មភាព ប្រសិនបើត្រូវបានជ្រើសរើសជាអ្នកតំណាងក្រុមប្រឹក្សាប្រជាជនឃុំសម្រាប់អាណត្តិ ២០២៦-២០៣១៕

Danh Điệp

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក