ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:43

Cà Mau ចាត់តាំងជោគជ័យពិធីប្រគល់ និងទទួលយកទ័ពឆ្នាំ ២០២៦

កាលពីព្រឹកថ្ងៃទី ៥ ខែមីនា ទិវាជ្រើសរើសកងទ័ពខេត្ត Cà Mau បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយ ដោយធានាសុវត្ថិភាព និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ។

លេខាបក្សេខេត្ត Nguyễn Hồ Hải អុជប្រទីបប្រពៃណីនៅពិធីប្រគល់ និងទទួលយកទ័ព។

អញ្ជើញចូលរួមពិធីទទួលយកទ័ពនៅជំរុំលេខ ១ នៃគណៈមេបញ្ជាការការពារតំបន់ ១ - Bạc Liêu មានឧត្តមសេនីយ៍ត្រី Chiêm Thống Nhất សមាជិកអចិន្ត្រៃយ៍នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស​ មេបញ្ជាការរង និងជាប្រធានគណៈសេនាធិការកងទ័ពតំបន់ ៩ ក្រសួងការពារជាតិ ព្រមទាំងសមមិត្ត Nguyễn Hồ Hải សមាជិកនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត។

អនុលេខាប្រចាំការបក្សខេត្ត Huỳnh Quốc Việt បំពាក់ក្រមាលើកទឹកចិត្តដល់យោងធិនថ្មី។

រួមជាមួយគ្រប់តំបន់ភូមិភាគទូទាំងប្រទេស ខេត្ត Cà Mau បានរៀបចំពិធីជ្រើសរើសកងទ័ពឆ្នាំ២០២៦ សម្រេចជោគជ័យក្នុងពេលដំណាលគ្នានៅទីតាំងចំនួន ៦ កន្លែងនៃគណៈបញ្ជាការការពារតំបន់ចំនួន ៣ (បញ្ជាការការពារតំបន់ ១ - Bạc Liêu គណៈបញ្ជាការការពារតំបន់២ - Thới Bình ព្រមទាំងគណៈបញ្ជាការការពារតំបន់៣ - Đất Mũi; រាល់ទីតាំងនីមួយៗមាន ២ មណ្ឌល។ នៅក្នុងតំបន់នីមួយៗ)។ អញ្ជើញចូលរួមពិធីទទួលយកទ័ពនៅតាមបណ្តាតំបន់ ទាំងនោះមានបណ្តាសមមិត្តថ្នាក់ដឹកនាំយោធាតំបន់ ៩ (ក្រសួងការពារជាតិ) ព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau ក៏ដូចជាសាច់ញាតិជាច្រើនរបស់សមាជិកយោធិនថ្មី និងប្រជាជនភូមិភាគផងដែរ។

ប្រធានតំណាងប្រតិភូនៃរដ្ឋសភាខេត្ត Lữ Văn Hùng ទូងស្គរបើកពិធីប្រគល់ និងទទួលយកទ័ព ឆ្នាំ ២០២៦។

ឧត្តមសេនីយ៍ត្រី Chiêm Thống Nhất លើកទឹកចិត្តយុវជន Cà Mau មុនពេលចេញទៅបម្រើក្នុងជួរកងទ័ព។

Cà Mau សម្រេច ១០០% នៃបទដ្ឋានដែលបានប្រគល់ជូន ដោយមានសមាជិកយោធិនថ្មីប្រមាណជាង ២.៣០០ នាក់បានចុះឈ្មោះដើម្បីចេញទៅបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារមាតុភូមិ។ អ្នកទាំងនេះសុទ្ធសឹងជាយុវជនឆ្នើមៗមកពីបណ្តាឃុំ និងសង្កាត់នានាទូទាំងខេត្ត ដែលភាគច្រើនជាកូនចៅជនជាតិ Khmer។

យុវជនឆ្លងកាត់ខ្លោងទ្វារកិត្តិយស ដើម្បីចេញទៅបម្រើជាតិ មាតុភូមិ។

ដើម្បីសម្រេចបានលទ្ធផលជាវិជ្ជមាននេះ មុននោះ ផ្នែកសមត្ថកិច្ចដែលពាក់ព័ន្ធ និងរដ្ឋអំណាចភូមិភាគបានរៀបចំយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់ជាទីបំផុតសម្រាប់ដំណើរការជ្រើសរើសទ័ព។ ក្រុមប្រឹក្សាកាតព្វកិច្ចយោធាគ្រប់បណ្តាឃុំ និងសង្កាត់ទាំងឡាយបានអនុវត្តដំណើរការជ្រើសរើស និងចុះឈ្មោះចូលបម្រើកងទ័ពយ៉ាងតឹងរ៉ឹង អនុលោមតាមច្បាប់ បើកចំហ និងមានតម្លាភាព បង្កើតបានការឯកភាពគ្នា និងស្របយោបល់ខ្ពស់ក្នុងប្រជាជន។ ជាពិសេស គោលនយោបាយគាំទ្រដល់គ្រួសារទាហានត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព ដោយហេតុនេះធានាថាគ្រួសារ និងយុវជនដែលត្រូវបានជ្រើសរើសនឹងមានភាពសប្បាយរីករាយ និងមានទំនុកចិត្តខ្លាំងដើម្បីចេញទៅបម្រើក្នុងជួរកងទ័ព៕

Thái Thanh

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក