ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:39

ពូនផ្តុំគំនិតលះបង់ដើម្បីមាតុភូមិ

នៅបណ្តាថ្ងៃដើមឆ្នាំ គ្រប់តំបន់ភូមិភាគទូទាំងខេត្ត Cà Mau មានការមមាញឹកសម្រាប់ការបញ្ជូនយុវជនឱ្យចេញទៅបម្រើកងទ័ព។ ក្នុងចំណោមនោះ រូបភាពយុវជន Khmer ក្នុងឯកសណ្ឋានយោធាបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរខាងស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្នេហាជាតិ ព្រមទាំងបំណងប្រាថ្នាចង់រួមចំណែកលះបង់ដើម្បីប្រទេសជាតិ មាតុភូមិរបស់ខ្លួន។

មិត្ត Đào Kiên Giang ត្រូវបានសម្ព័ន្ថយុវជនឃុំ Trí Phải ជូនអំណោយ និងលើកទឹកចិត្តមុនថ្ងៃចេញទៅបម្រើកងទ័ព។

សម្រាប់គ្រួសារ Khmer ជាច្រើន ថ្ងៃដែលកូនៗរបស់ខ្លួនបានចេញទៅបម្រើកងទ័ពគឺជាមោទនភាពយ៉ាងធំធេងផងដែរ។ ជាមួយសំលៀកបំពាក់ប្រពៃណី ឪពុកម្តាយ និងសាច់ញាតិបាននាំយោធិនថ្មីទៅកាន់ចំណុចប្រគល់ និងទទួលទ័ពជាមួយការផ្តល់ដំបូន្មានដ៏ស្មោះស្ម័គ្រ ដោយសង្ឃឹមថាកូនៗរបស់ពួកគេនឹងធំដឹងក្តីក្នុងបរិស្ថានយោធា។

មិត្ត Lý Hoài Trọng នៅឃុំ Trí Phải មិនអាចលាក់បាំងសេចក្តីរីករាយរបស់ខ្លួនបាន​រួចនិយាយថា៖ “ខ្ញុំពិតជារំភើបខ្លាំងណាស់ដែលបានចុះឈ្មោះចូលបម្រើកងទ័ព និងបំពេញកាតព្វកិច្ចរបស់ខ្លួនដើម្បីបម្រើមាតុភូមិ។ ខ្ញុំជឿជាក់ថាបរិយាកាសយោធានឹងជួយខ្ញុំហ្វឹកហាត់ខ្លួនឯង សិក្សាបំណិនក្នុងការរស់នៅ និងប្រកបកិច្ចការងារបានកាន់តែប្រសើរថែមទៀត”។

ជាអ្នករួម​អារម្មណ៍​ដូចគ្នា មិត្ត Đào Kiên Giang (អ្នករួមឃុំជាមួយ) បាន​ចែករំលែក​ថា៖​ “បងប្រុស​របស់ខ្ញុំក៏​ធ្លាប់​បានបម្រើ​ការងារ​ក្នុង​ជួរ​កងទ័ពដែរ ហើយ​ក្រោយមក​បាន​សិក្សា​នៅ​សាលា​នគរបាល។ ខ្ញុំចង់ដើរតាមគន្លងរបស់គាត់ ហើយសំខាន់ជាងនេះទៅទៀត ខ្ញុំចង់ជម្រុញទឹកចិត្តយុវជនជាជនជាតិភាគតិចខិតខំសិក្សារៀនសូត្រ និងហ្វឹកហាត់ខ្លួនឯង ដើម្បីបញ្ជាក់ខ្លួនឯង ព្រមទាំងរួមចំណែកក្នុងការកសាងមាតុភូមិ”។

យុវជន Khmer ជាច្រើនរូបបានបង្ហាញពីទំនុកចិត្តរបស់ពួកគេថា បរិយាកាសយោធានឹងជួយពួកគេវិវឌ្ឍរបៀបរស់នៅបែបវិទ្យាសាស្ត្រ និងពូនផ្តុំស្មារតីលះបង់ដើម្បីប្រទេសជាតិ មាតុភូមិ។ បន្ទាប់ពីបញ្ចប់កាតព្វកិច្ចជាយោធា មិត្តជាច្រើនសង្ឃឹមថានឹងវិលត្រឡប់ទៅភូមិភាគរបស់ខ្លួនវិញ អនុវត្តចំណេះដឹង និងបទពិសោធន៍ដែលពួកគេសិក្សាបាន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ព្រមទាំងចូលរួមក្នុងសកម្មភាពយុវជន រួមកម្លាំងវ័យក្មេងរបស់ខ្លួនដើម្បីកសាងមាតុភូមិ Cà Mau ឱ្យកាន់តែរីកចម្រើន និងសម្បុររុងរឿងថែមទៀត។

មិត្ត Lý Hoài Trọng ជាមួយគ្រួសាររបស់ខ្លួនក្នុងថ្ងៃចេញទៅបម្រើកងទ័ព។

សមមិត្ត Phạm Tuấn Tài អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau និងជាលេខាសម្ព័ន្ថយុវជនខេត្ត បានអះអាងថា៖ “ការចូលរួមកាតព្វកិច្ចជាយោធាគឺបង្ហាញពីភារកិច្ចទទួលខុសត្រូវលើមាតុភូមិ និងបង្ហាញពីស្មារតីស្ម័គ្រចិត្តរបស់យុវជន Cà Mau និយាយរួម ក្នុងនោះមានយុវជ័នជាជនជាតិ Khmer ផងដែរ”។

សម្រាប់ជំហានដ៏រឹងមាំរបស់យោធិនថ្មីជាជនជាតិ Khmer ទាំងឡាយគ្រប់រួបមិនត្រឹមតែឆ្ពោះទៅរកភារកិច្ចការពារមាតុភូមិប៉ុណ្ណោះទេ ថែមទាំងនាំមកនូវក្តីសង្ឃឹមក្នុងការកសាងប្រទេសជាតិ មាតុភូមិរបស់ពួកគេទៀតផង។ ជាមួយស្មារតីទទួលខុសត្រូវ និងឆន្ទៈក្នុងការឈានឆ្ពោះទៅមុខមិនឈប់ឈរ ព្រមទាំងមានទំនុកចិត្តសម្រាប់ថ្ងៃអនាគត មិត្តទាំងឡាយកំពុងបន្តសរសេររឿងរ៉ាវដ៏ល្អប្រសើររបស់យុវជន Cà Mau ដែលមិនថាយប់ឬថ្ងៃ ដើម្បីព្រួតដៃគ្នាកសាងតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេសជាតិមួយថ្ងៃកាន់តែមានការអភិវឌ្ឍ និងសម្បុររុងរឿងថែមទៀត៕

Hồng Thắm

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក