ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:43

ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបោះឆ្នោតបន្ទាប់ពីលើកដំបូងនៃការរួមបញ្ចូលខេត្ត

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់បក្ខភាគ និងប្រជាជនខេត្ត Cà Mau ទាំងមូលខណៈពេលដែលការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១ របស់ខេត្តដែលសម្រេចបានជោគជ័យល្អដោយអត្រាអ្នកទៅបោះឆ្នោតស្ទើគ្រប់ចំនួន។

ប្រជាជនចូលរួមបោះឆ្នោតនៅមណ្ឌលបោះឆ្នោតនៃអនុសង្កាត់លេខ ១៦ សង្កាត់ An Xuyên។

យោងតាមសេចក្តីរាយការណ៍របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ក្នុងចំណោមអ្នកបោះឆ្នោតសរុបទាំងអស់ចំនួន ១.៧៤៦.៥៤១ នាក់ អ្នកបោះ ឆ្នោតទៅទាំងខេត្តមានចំនួន ១.៧៤៥.៥៣៦ នាក់បានចូលរួមបោះឆ្នោត សម្រេចអត្រាគួរឱ្យចាប់អារម្មណ៍ ៩៩,៩៤%; ក្នុងនោះមាន ៤៧/៦៤ ឃុំ និងសង្កាត់សម្រេច ១០០% នៃអ្នកបោះឆ្នោត។ ក្នុងនោះ មាន​ ២​ទីតាំងបោះឆ្នោតប្រចាំនៅកោះ ហនក្វាយ ភូមិ Rạch Thọ ឃុំ Đất Mũi និងកោះ Hòn Khoai ភូមិលេខ ១ ឃុំ Sông Đốc សម្រេចភារកិច្ចបោះឆ្នោតមុនកាលកំណត់នៅថ្ងៃទី ១៣ ខែមីនា ដោយមានអ្នកចូលរួមបោះឆ្នោត ១០០%។

ទោបីជានៅតាមតំបន់ឆ្នេរសមុទ្រ និងច្រកទ្វារមួយចំនួន ការធ្វើដំណើរទៅបោះឆ្នោតដោយផ្លូវទឹកមានភាបលំបាកយ៉ាងណាក្តី តែស្មារតីជាអ្នកបោះឆ្នោតរបស់មាមីងបងប្អូនតំបន់ជនជាតិភាគតិច និងអ្នកនេសាទគ្រប់រូបតែងខ្នះខ្នែងដើម្បីបានចូលរួមបោះឆ្នោតដោយផ្ទាល់ដៃ។ ប្រព័ន្ធផ្សាយសម្លេងក៏មិនបញ្ឈប់ដែរសម្រាប់ឃោសនាផ្សព្វផ្សាយទិវាបុណ្យរបស់ទូទាំងប្រជាជនដើម្បីបានប្រព្រឹត្តិទៅយ៉ាងជោគជ័យល្អ។

សមមិត្ត Ngô Vũ Thăng អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាអនុប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត បានបញ្ជាក់ថា៖ “ការបោះឆ្នោតនៅលើភូមិសាស្ត្រខេត្តត្រូវបានរៀបចំឡើងស្របតាមច្បាប់ ធានាបាននូវភាពឧឡារិក លទ្ធិប្រជាធិបតេយ្យ សុវត្ថិភាព និងប្រឹតសំចៃផងដែរ”។

ការរៀបចំយ៉ាងហ្មត់ចត់នៃប្រព័ន្ធនយោបាយទាំងមូលបានបង្កើតអារម្មណ៍រំភើប និងទំនុកចិត្តក្នុងប្រជាជនទាំងពេលដែលមាមីងបងប្អូនកាន់សន្លឹកឆ្នោតក្នុងដៃដើម្បីអនុវត្តសិទ្ធិជាប្រជាពលរដ្ឋរបស់ខ្លួន។ សមមិត្ត Hồ Trung Việt សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងជាប្រធានឃោសនាអប់រំ និងចលនាបក្សខេត្ត បានអះអាងថា៖ “ការរំលឹកដាស់តឿនស្មារតីដោយមឹងម៉ាត់របស់អ្នកបោះឆ្នោតបានសឱ្យឃើញថា គុណភាពនៃការបោះឆ្នោតកាន់តែមានភាពប្រសើរឡើង។ ទាំងនេះបានសម្តែងពីប្រព័ន្ធនយោបាយយ៉ាងជ្រាលជ្រៅ និងបង្ហាញពីសាមគ្គីភាពរវាងឆន្ទៈរបស់បក្ស និងទឹកចិត្តប្រជាជនទៀតផង”។

បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ទភ ប្រព័ន្ធនយោបាយផ្តើមពីថ្នាក់ខេត្តរហូតដល់ភូមិភាគក៏ បានចាប់ផ្តើមការងារបន្តក្រោយការបោះឆ្នោត ធានានូវវឌ្ឍនភាពនៃភារកិច្ចតាមបទប្បញ្ញត្តិ ខណៈពេលដែលផ្តោតលើការរៀបចំក្បាលម៉ាស៊ីននៃរដ្ឋភិបាល។ នេះជាជំហានត្រៀមដ៏សំខាន់មួយដើម្បីសម្រេចការអនុវត្តគោលបំណងរបស់អ្នកបោះឆ្នោតតំណាងរាស្ត្រ។

ដោយមានទីតាំងបោះឆ្នោតសរុបចំនួន ១.៦០៤ កន្លែង ខេត្ត Cà Mau សម្រេចបានអត្រាអ្នកបោះឆ្នោតស្ទើគ្រប់រូប។

សមមិត្ត Nguyễn Hồ Hải លេខាធិការនៃគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំការបោះឆ្នោតខេត្ត បានសង្កត់ធ្ងន់ថា៖ “ការបោះឆ្នោតដ៏ជោគជ័យនេះ គឺជាចំណុចដ៏សំខាន់ខ្លាំងណាស់សម្រាប់ដំណាក់កាលថ្មី គឺបោះឆ្នោតដើម្បីជ្រើសរើសតំណាងក្រុមប្រឹក្សាប្រជាជន ដែលជាអ្នកតំណាងឱ្យសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជននៅភូមិភាគ។ គុណភាពនៃអ្នកតំណាងរដ្ឋសភារបស់ខេត្ត នឹងរួមចំណែកដល់ការងារនីតិបញ្ញត្តិ និងការត្រួតពិនិត្យកំពូលរបស់រដ្ឋសភាមួយថ្ងៃកាន់តែមានភាពតឹងរ៉ឹង និងស្របច្បាប់ផងដែរ”។

ការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ ២០២៦ - ២០៣១ ដែលត្រូវបានបញ្ចប់មិនត្រឹមតែជាចំនួនលេខសម្រាប់ខាងស្មារតីទទួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងជាមួយនឹងទំនុកចិត្តដ៏រឹងមាំរបស់ប្រជាជនខេត្ត Cà Mau ទាំងមូលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃមាតុភូមិរបស់ពួកគេដំណាក់កាលថ្មី៕

Nguyễn Quốc

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក