ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 21:55:28

នាគក្នុងវប្បធម៌ Khmer

មានឱកាសបានទៅទស្សនាតាមវត្ត Khmer Nam Bộ យើងរាល់គ្នានឹងបានជួបប្រទះនឹងរូបចម្លាក់ពស់នាគរាជយ៉ាងច្រើននៅតាមលើដំបូលនៃព្រះវិហារ កុដិ សាលា។ល។ រូបភាពសត្វពស់នាគរាជ គឺជាសត្វដ៏ពិសិដ្ឋដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហគមន៍ខ្មែរ។ សត្វពស់នាគរាជមិនត្រឹមបានបង្ហាញពីភាពរុងរឿងប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យការការពារ និងការតភ្ជាប់រវាងមនុស្ស និងពិភពវិញ្ញាណផងដែរ។

រូបពស់នាគរាជគ្របដណ្តប់រាងកាយព្រះពុទ្ធដែលកំពុងធ្វើសមាធិ។

យោងតាមរឿងព្រេង នាគត្រូវបានចាត់ទុកជាអទិទេពដែលគ្រប់គ្រងប្រភពទឹក មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយធម្មជាតិ ភ្លៀង ខ្យល់ និងការកកើតកំណើតមនុស្ស ព្រមទាំងក្តីសុខក្សេមក្សាន្តនិងបង្កើតភពនៃចក្រវាលផងដែរ។ ក្នុងព្រះពុទ្ធសាសនា នាគត្រូវបានគេគោរពបូជាចាត់ទុកជាអាទិទេពដែលរក្សាការពារព្រះធម៌ និងព្រះរតនៈត្រៃទាំងបី ទន្ទឹមនិងនោះក៏តំណាងឱ្យសេចក្តីល្អ និងមាគ៌ាឆ្ពោះទៅរកការភ្ញាក់រលឹកទៀតផង។

រូបចម្លាក់ពស់នាគរាជដែលបង្ហាញពីស្នាដៃផ្នែកខាងសិល្បៈឆ្លាក់ដ៏ល្អប្រណិតរបស់ Khmer។

ក្នុងស្ថាបត្យកម្មវត្ត Khmer រូបចម្លាក់ពស់នាគរាជដែលមានក្បាលច្រើនត្រូវបានដាក់នៅទីតាំងដែលលេចធ្លោ ដូចជា៖ ដំបូលព្រះវិហារ របង ទ្វារចូល ឬសសរជាដើម។ បណ្តារូបភាពទាំងនេះមិនត្រឹមតែបង្កើនបរិយាកាសដ៏អាថ៌កំបាំងសម្រាប់វត្តអារាមប៉ុណ្ណោះទេ ថែមទាំងមានសារៈសំខាន់ខាងវិញ្ញាណផងដែរ ដែលគេតែងជឿថាអាចបណ្តេញគ្រោះអាក្រក់ និងការពារទីសក្ការៈផងដែរ។ ធម្មតា សត្វពស់នាគរាជមានក្បាលចាប់ពី ៣, ៥, ៧ ឬ ៩ ឯកសណ្ធាននីមួយៗមានអត្ថន័យខុសៗគ្នា ។ នាគក្បាល ៣ តំណាងឱ្យការសាភ្ជាប់រវាងមនុស្ស និងផែនដី។ ក្បាល ៥ តំណាងឱ្យធាតុទាំងប្រាំ រួមមាន៖ ដី ទឹក ភ្លើង ខ្យល់ និងបង្ហាញពីឋានសួគ៌ និងឋានមនុស្សលោក។ ក្បាល ៧ តំណាងឱ្យភាពសក្តិសិទ្ធិ និងបញ្ញា។ ក្នុងនោះ នាគក្បាល ៩ មានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងព្រះពុទ្ធសាសនា ដែលជានិមិ្មតរូបនៃដំណើរឆ្ពោះទៅរកការរំដោះខ្លួន។

ក្រៅពីតម្លៃខាងជំនឿសាសនារ រូបភាពរបស់ពស់នាគរាជក៏បានឆ្លុះបញ្ចាំងសម្រាប់ផ្នែកខាងសិល្បៈចម្លាក់ដ៏ប្រណិតរបស់ជនរួមជាតិខ្មែរផងដែរ។ បណ្តារចនាបទដ៏ស្រស់ស្អាតរបស់សត្វពស់ ក្បាលដែលលាតសន្ធឹងខ្ពស់ និងមាត់ធំទូលាយត្រូវបានឆ្លាក់យ៉ាងលម្អិតដោយវត្ថុធាតុខុសៗគ្នា បង្កើតបានភាពស្រស់ស្អាតសម្រាប់ខាងស្ថាបត្យកម្មវត្ត Khmer។

រូបភាពសត្វពស់នាគរាជនៅតាមជណ្តើរនៃព្រះវិហារវត្តមុនីវង្សា បុប្ផារាម។

យោងតាមសម័យកាល សត្វពស់នាគរាជមិនត្រឹមជានិមិត្តសញ្ញាខាងសាសនាប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាចំណែកដ៏សំខាន់អស្ចារ្យនៃបេតិកភណ្ឌវប្បធម៌របស់សហគមន៍ Khmer ទៀតផង។ វាបានបង្ហាញយ៉ាងច្បាស់អំពីអត្តសញ្ញាណវប្បធម៌ ជំនឿខាងវិញ្ញាណ និងស្មារតីសប្បុរសរបស់បងប្អូនជនរួមជាតិ Khmer និយាយដោយឡែក និងព្រះពុទ្ធសាសនានិយាយរួម៕

Danh Nguyên

Tags:

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

សហគ្រាស - ម៉ាក