ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:42

គិតគូរបុណ្យចូលឆ្នាំដល់ជនរួមជាតិ Khmer

បុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ២០២៦ នឹងត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី ១៤, ១៥ និង១៦ ខែមេសា។

 

បក្ស និងរដ្ឋតែងតែយកចិត្តទុកដាក់ជាពិសេសចំពោះជីវភាពរស់នៅរបស់ប្រជាជន Khmer ដោយបបង្កលក្ខណៈសម្រាប់មាមីងបងប្អូនទទួលអំណរឆ្នាំថ្មីដោយក្តីសប្បាយរីករាយ និងសុភមង្គល។ (រូបថតឯកសារ)

ដើម្បីបង្កលក្ខណៈគិតគូរដល់ជនជាតិ Khmer ក្នុងខេត្តទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី របស់ខ្លួនប្រកបដោយភាពសប្បាយរីករាយ សាមគ្គី រួបរួមគ្នា និងសុវត្ថិភាព គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការមួយដើម្បីរៀបចំសកម្មភាពសួរសុខទុក្ខ និងប្រសិទ្ធពរឆ្នាំថ្មី ២០២៦ លើភូមិសាស្ត្រខេត្ត ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះជនជាតិ Khmer រួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចការងាតជនជាតិ និង គោលនយោបាយជនជាតិលើភូមិសាស្ត្រខេត្តនិយាយរួម។ ផ្តើមពីនោះ ដើម្បីបំផុសចលនាស្មារតី បង្កើតបរិយាកាសសប្បាយរីករាយ សាមគ្គីទូទាំងជនជាតិ រួមចំណែកក្នុងការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របសជនរួមជាតិ Khmer ព្រមទាំងពង្រីកតួនាទីរបស់ព្រះសង្ឃ អ្នកមានកិត្យានុ ភាពចំពោះការបំផុសចលនាប្រជាជនអនុវត្តល្អគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់រដ្ឋ រួមចំណែកអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាការការពារជាតិ និងសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្ត្រខេត្ត។

បងប្អូនជនរួមជាតិ Khmer ចូលរួមលេខល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ទន្ទឹមនិងនោះ គណៈកម្មាធិការប្រជាជនខេត្តក៏បានណែនាំដល់មន្ទីរ ស្ថាប័ន និងគណៈកម្មាធិការប្រជាជនឃុំ និងសង្កាត់ ឱ្យរៀបចំសកម្មភាពប្រកបដោយភាពសកម្មក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិ Khmer ដោយផ្អែកលើមុខងារ និងភារកិច្ចដែលបានកំណត់ និងស្ថានភាពជាក់ស្តែងនៃវិស័យ និងមូលដ្ឋានរៀងៗខ្លួន ធានាថាសកម្មភាពទាំងនេះនឹងមានលក្ខណៈជាក់ស្តែង ព្រមទាំងមានអត្ថន័យ ធានាសុវត្ថិភាព និងប្រឹតសំចៃ។

យោងតាមផែនការ ឆ្នាំនេះ ខេត្តនឹងរៀបចំពិធីជួបជុំនៅឃុំ និងសង្កាត់ចំនួន ៧ ដែលស្ថិតក្នុងតំបន់ III នៃតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត រួមមាន៖ សង្កាត់ Vĩnh Trạch សង្កាត់ Hiệp Thành ឃុំ Hưng Hội ឃុំ Khánh Lâm ឃុំ Ninh Thạnh Lợi ឃុំ Thanh Tùng និងឃុំ Vĩnh Hậu។ រាល់ឃុំ/សង្កាត់នីមួយៗនឹងរៀបចំចំណុចជួបជុំមួយ ដែលមានអ្នកចូលរួមចំនួន ១២០ ប្រតិភូ រួមមាន៖ អ្នកចូលរួមជាផ្លូវការចំនួន ១០០ នាក់ និងភ្ញៀវកិត្តិយសចំនួន ២០ នាក់ផងដែរ។

យោងតាមនោះ​ ខេត្តនឹងប្រគល់ឱ្យទៅមន្ទីរជនជាតិ និងសាសនា ធ្វើជាអធិបតី និងសម្របសម្រួលជាមួយមន្ទីរហិរញ្ញវត្ថុ ដើម្បីណែនាំ ត្រួតពិនិត្យ រៀបចំ និងផ្តល់យោបល់លើការបែងចែកថវិកាសម្រាប់ឃុំ និងសង្កាត់ទាំងឡាយ ដោយកម្រិតទឹកប្រាក់ឧបត្ថម្ភចំនួន ៥០ លានដុង/ឃុំ/សង្កាត់សម្រាប់រៀបចំពិធី ជួបជុំបុណ្យក្នុងឱកាសបុណ្យចូលឆ្នាំ។

ពិធីស្រស់ព្រះក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer។

ក្រៅពីនោះ ខេត្តនឹងចាត់តាំងក្រុមដើម្បីអញ្ជើញទៅសួរសុខទុក្ខ ប្រគេន និងប្រសិទ្ធពរ ព្រមទាំងអំណោយបុណ្យចូលឆ្នាំងដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និងតាមវត្តអារាម Khmer ទាំងឡាយក្នុងខេត្ត រួមទាំងតំណាងបុគ្គលឯកជន គ្រួសារគោលនយោបាយឆ្នើមក្នុងជនរួមជាតិ Khmer ព្រមទាំងបណ្តាស្ថាប័នដែលមានកម្មាភិបាល Khmer ធ្វើការ ដើម្បីលើកទឹកចិត្ត និងជំរុញស្មារតីបងប្អូន Khmer ឱ្យបន្តលះបង់ដើម្បីកិច្ចការងារជនជាតិ។ ឆ្លងតាមនោះ ក៏ពង្រឹង នឹងរឹតបន្តឹងថែមទៀតនូវចំណងសាមគ្គីទូទាំងជនជាតិ បង្កើនប្រភពកម្លាំងក្នុងការប្រឡងប្រណាំងស្នេហាជាតិ និងលើកទឹកចិត្តបងប្អូនជនរួមជាតិឱ្យបន្តរួមកម្លាំងគ្នាកសាងមាតុភូមិកាម៉ាវមួយថ្ងៃកាន់តែស៊ីវិល័យ ទំនើប​ និងអភិវឌ្ឍប្រកបដោយស្ថិរភាព៕

Danh Điệp

 

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក