ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:41

ផ្តល់ជីវភាពរស់នៅប្រកបដោយចីរភាព

នៅពាក់កណ្តាលនៃចុងឆ្នាំ ២០២៥ ខេត្ត Cà Mau បានចាប់បំផុសចលនាប្រពៃណីប្រឡងប្រណាំង “រយៈពេល ១៨០ ថ្ងៃ ក្នុងគោលបំណងកំណើន ៨,៨% -៦ ខែចុងឆ្នាំ” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅជូនប្រជាជន និងសម្រេចគោលដៅអភិវឌ្ឍន៍ប្រចាំឆ្នាំ។ ក្នុងការអនុវត្តយុទ្ធនាការនេះ មន្តីរជនជាតិ និងសាសនាបានកំណត់គោលដៅយ៉ាងសំខាន់មួយ៖ ឧបត្ថម្ភជីវភាពរស់នៅសម្រាប់គ្រួសារជនជាតិភាគតិចក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រមាណជាង ១២០ គ្រួសារ។ លទ្ធផលនានំមកនូវភាពជាក់ស្តែងខ្ពស់ មិនត្រឹមតែជួយគ្រួសារឱ្យជម្នះលើការលំបាកទាំងឡាយ និងកែលម្អជីវិតរបស់ខ្លួនបន្តិចម្តងៗប៉ុណ្ណោះទេ ថែមទាំងកសាងទម្រង់សេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ស្ថិរភាពរយៈពេលយូរអង្វឬងផងដែរ។

ផ្តើមពីការឧបត្ថម្ភដំបូងរបស់មន្ទីរជនជាតិ និងសាសនា អ្នកមីង ថាច់ធីហឿង ក៏បានពង្រឹងសេដ្ឋកិច្ច សន្សឹមៗឈានឡើងក្នុងការរស់នៅ។

ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ប្រកបដោយប្រសិទ្ធភាព មន្ទីរជនជាតិ និងសាសនាបានអនុវត្តដំណោះស្រាយយ៉ាងទូលំទូលាយមួយ។ គ្រួសារទាំងឡាយទទួលបានការណែនាំអំពីការជ្រើសរើសទម្រង់ផលិតសមស្រប ចាប់ពីការចិញ្ចឹមបសុសត្វ និងដាំដំណាំ រហូតដល់អាជីវកម្មក្នុងស្រុកខ្នាតតូច។ កម្មាភិបាលរបស់មន្ទីរក៏បានផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស ផ្ទេរបច្ចេកវិទ្យា និងការណែនាំដោយផ្ទាល់អំពីការគ្រប់គ្រងការផលិត ផ្តើមពីនោះក៏ជំនួយឧបត្ថម្ភរចនាម៉ាកប្រអប់ និងស្លាកសញ្ញា សាងម៉ាកយីហោ និងការតភ្ជាប់ទីផ្សារ ដែលអាចឱ្យគ្រួសារទាំងឡាយមានទំនុកចិត្តនាំយកផលិតផលរបស់ខ្លួនទៅកាន់ភ្ញៀវអតិថិជន។

លទ្ធផលយ៉ាងច្បាស់លាស់៖ គ្រួសារជាច្រើនបានបង្កើនផលិតផលការងារពី ២០-៤០% ប្រាក់ចំណូលជាមធ្យមកើនឡើង ១.៥-៣ លានដុង/ខែ ធ្វើឱ្យជីវិតរស់ឈានទៅចាកផុតក្រចីរភាព។ ប្រជាជនបានផ្លាស់ប្តូរពីផ្នត់គំនិតអកម្មទៅជាវិធីសាស្រ្តអាជីវកម្មដែលមានប្រព័ន្ធ និងផែនការត្រឹមត្រូវ។

អ្នកស្រី Thạch Thị Hường នៅភូមិ Tân Điền B ឃុំ Thanh Tùng បានចែករំលែកថា៖ “អាស្រ័យទទួលបានការណែនាំអំពីច្ចេកទេស និងការឧបត្ថម្ភខាងជីវភាពរស់នៅ ខ្ញុំក៏បានផ្តើមបង្កើតទម្រង់ចិញ្ចឹមសត្វ រួមផ្សំជាមួយនឹងការជួញដូរខ្នាតតូចនៅផ្ទះ។ ប្រាក់ចំណូលក៏មានភាពប្រសើរឡើង គ្រួសារ មានលក្ខណៈល្អដើម្បីគិតគូរឱ្យកូនសិក្សារៀនសូត្រទៀតផង”។

ប្រពៃណីនេះថែមទាំងបង្កើតឥទ្ធិពលសង្គមយ៉ាងទូលំទូលាយផងដែរ។ ប្រជាជនបានយល់យ៉ាងឆាប់រហ័សនូវបច្ចេកទេសថ្មីៗ គ្រប់គ្រងប្រភពធនធានប្រកបដោយប្រសិទ្ធភាព និងខិតខំកែលម្អយ៉ាងសកម្ម។ លោក Lý Quốc Khánh ប្រធានសមាគមកសិករនៅភូមិលេខ ១៦ ឃុំ U Minh បានឱ្យដឹង៖ “ប្រពៃណីនេះមិនត្រឹមតែនាំមកនូវតម្លៃសម្រាប់ផ្នែកខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិតរបស់បងប្អូនប្រជាជនទៀតផង ព្រមទាំងម្ចាស់ការដើម្បីចូលជិតទីផ្សារ និងបង្កើនបរិមាណផល”។

ផ្តើមពីទន្ទឹងរង់ចាំការឧបត្ថម្ភ បងប្អូនជនរួមជាតិភាគតិចខេត្ត Cà Mau ក៏បានខិតខំប្រឹងប្រែងឈានឡើង និងម្ចាស់ការក្នុងការរស់នៅ។

ឆ្លងកាត់រយៈពេល ១៨០ ថ្ងៃដែលបានជំនួយកម្លាំង គ្រួសារជនជាតិភាគតិចក្រីក្រ និងប្រកៀកបន្ទាត់ក្រជាង ១២០ គ្រួសារដែលមានការផ្លាស់ប្តូរយ៉ាងសកម្មខាងផ្នត់គំនិតតាំងពីនិយមពឹងលើជំនួយ ក្លាយទៅជាម្ចាស់ការឈានឡើងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។

លោកស្រី Nguyễn Thu Tư នាយិកាមន្ទីរជនជាតិ និងសាសនា បានសង្កត់ធ្ងន់ថា៖ “យើងខ្ញុំមិនបញ្ឈប់ត្រឹមការឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ គឺសម្រាប់ការឆ្ពោះទៅកាន់ជីវភាពនឹងនរសម្រាប់ជនរួមជាតិភាគតិច។ ការរួមដំណើរការណែនាំបំណិនខាងបច្ចេកទេស ការគ្រប់គ្រងផលិត និងការតភ្ជាប់ទៅទីផ្សារ ជួយប្រជាជនធ្វើជាម្ចាស់ក្នុងការរស់នៅ។​ ប្រពៃណី ១៨០ ថ្ងៃ គឺជាភស្តុតាងដែលបង្ហាញឱ្យឃើញថា នៅពេលដែលយើងរាល់គ្នាត្រូវបានផ្តល់ចំណេះដឹង ជំនាញ និងឱកាស នឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់បង្កើតតម្លៃ និងការអភិវឌ្ឍយ៉ាងពិតប្រាកដ”៕

Nguyễn Đào

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក