ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:41

បណ្តាអំណោយដ៏កក់ក្តៅនៃក្តីស្រឡាញ់

បរិយាកាសដ៏អឹកធឹកនៃបណ្តាពីធីបុណ្យទាំងឡាយនៅតាមភូមិស្រុកកាន់តែអ៊ូអរជាងពេលណាៗទាំងអស់ខណៈដែលទទួលបានការយកចិត្តទុកដាក់របស់គ្រប់បណ្តាគណៈផ្នែកថ្នាក់ខេត្ត និងភូមិភាគ ព្រមទាំងសប្បុរសជនទាំងជិតឆ្ងាយ។ បណ្តាអំណោយពោរពេញដោយក្រីមេត្តា និងវាចារសួរសុខទុក្ខ វ្រសិទ្ធពរឆ្នាំថ្មីមិនត្រឹមតែបង្ហាញពីការគិតគូររបស់បក្ស និងរដ្ឋមកលើបងប្អូនជនរួមជាតិប៉ុណ្ណោះទេ ថែមទាំងបានលើកតម្កើងស្មារតី “អ្នមានជួយអ្នកក្រខ្សត់” ចំពោះគ្រួសារក្រ និងប្រកៀបន្តាត់ក្រ រួមទាំងគ្រួសារគោលនយោបាយទៀតផង។

សមមិត្ត Huỳnh Quốc Việt អនុលេខាប្រចាំការបក្សខេត្ត អញ្ជើញសួរសុខសុក្ខ និងជូនអំណោយបុណ្យចូលឆ្នាំថ្មី ២០២៦ នៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។

នៅ Cà Mau នាពេលប៉ុន្មានថ្ងៃនេះ បរិយាកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer កាន់តែរីករាយ ដោយសារអំណោយដ៏មានអត្ថន័យត្រូវបានផ្តល់ជូនដល់បងប្អូនក្រលំបាក ដើម្បីពួកគេមានលក្ខណៈទទួលអំណរឆ្នាំថ្មី។

ក្រៅពីតម្លៃសម្ភារៈ នេះក៏ជាប្រភពនៃការលើកទឹកចិត្តដ៏អស្ចារ្យផងដែរ។ ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅតាមភូមិស្រុក និងស្នាមញញឹមដ៏ស្រស់ស្រាយរបស់ បងប្អូនជនរួមជាតិ គឺជាភស្តុតាងដ៏រស់រវើកបំផុតនៃការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់បក្ស និងរដ្ឋ រួមជាមួយសប្បុរសជនទាំងជិតឆ្ងាយ។

បណ្តាអំណោយដ៏មានអត្ថន័យក្នុងឱកាសបុណ្យចូលឆ្នាំដែលបានជូនដល់មាមមីងក្រីក្រ និងគ្រួសារជួបលំបាក បង្ហាញពីស្មារតី “អ្នកមានជួយអ្នកក្រក្សត់”។

បុណ្យចូលឆ្នាំថ្មី ថែមទាំងជាឱកាសមួយសម្រាប់បញ្ជាក់ពីកម្លាំងនៃការសាមគ្គីទូទាំងជនជាតិផងដែរ។ យោងតាមការយកចិត្តទុកដាក់យ៉ាងជាក់ស្តែង និងទាន់ពេលវេលាក៏បានជួយអុជបំភ្លឺនូវពន្លឺនៃគ្តីសង្ឃឹមក្នុងទឹកចិត្តរបស់បងប្អូន Khmer ទាំងឡាយគ្រប់រូប រួមគ្នាដើម្បីបុព្វហេតុនៃគារអភិវឌ្ឍរួមរបស់ប្រទេសជាតិ មាតុភូមិ៕

បណ្តាអំណោយទាំងឡាយថ្វីត្បិតតែមិនមានតម្លៃច្ពស់ តែក៏បបានបង្ហាញពីការយកចិត្តទុកដាក់ ជំរុញស្មារតីទឹកចិត្តដបងប្អូន Khmer ដ៏ធំធេងផងដែរ។ (ក្នុងរូបថត៖ លោកគ្រូ Ngô Vũ Linh នាយកសាលាវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau ផ្តល់អាហារូបករណ៍របស់សមាគមន៍ជំរុញសិក្សា Việt Nam ដល់សិស្សដែលជួបលំបាក រៀនបានពូកែក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៦។

ខាងក្រោមនេះគឺជារូបភាពមួយចំនួននៃការសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ២០២៦ របស់ថ្នាក់ដឹកនាំខេត្ត ភូមិភាគ និងសប្បុរសជន៕

Danh Điệp

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក