ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:39

ពិធីជួបជុំរំលឹកខួបលើកទី ៨០ នៃវិស័យកិច្ចការជនជាតិ

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចាត់តាំងយ៉ាងឱឡារឹកខួបអនុស្សាវរីយ៍លើកទី ៨០ ឆ្នាំ នៃប្រពៃណីគ្រប់គ្រងរដ្ឋសម្រាប់កិច្ចការជនជាតិ (ថ្ងៃទី ៣ ឧសភា ឆ្នាំ ១៩៤៦ - ថ្ងៃទី ៣ ឧសភា ឆ្នាំ ២០២៦)។ អញ្ជើញចូលរួមសមមិត្ត Trần Thị Hoa Ry អនុប្រធានក្រុមប្រឹក្សាកិច្ចការជនជាតិនៃរដ្ឋសភា។ ចំពោះថ្នាក់ដឹកនាំខេត្តវិញ រួមមាន៖ លោក Nguyễn Hồ Hải សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាខេត្ត និងសមមិត្ត Huỳnh Quốc Việt អនុលេខាប្រចាំការបក្សខេត្ត សមមិត្ត Lữ Quang Ngời អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាអនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau ព្រមទាំងសមមិត្ត Ngô Vũ Thăng អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តផងដែរ។

សមមិត្ត ង្វៀនហូហាយ សមាជិកអចិន្ត្រៃយ៍នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាធិការបក្សខេត្ត  ជាមួយសមមិត្ត លឺក្វាងងើយ អនុលេខាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត​ ជូនរូបសញ្ញាថ្លែងអំណរគុណដល់អតីតទទួលបន្ទុកខាងវិស័យកិចការជនជាតិគ្រប់ដំណាក់កាល។

ថ្លែងយោបល់ក្នុងពិធីរំលឹកខួបលើកទី ៨០ នៃការកសាង និងអភិវឌ្ឍវិស័យគ្រប់គ្រងរដ្ឋសម្រាប់កិច្ចការជនជាតិ លោកស្រី Nguyễn Thu Tư នាយិកានៃមន្ទីរជនជាតិ និងសាសនា បានឱ្យដឹង៖ ខេត្ត Cà Mau មានជនជាតិភាគតិចជាង ១៥៧ ពាន់នាក់ ស្មើនឹងជាង ៦.៥% នៃចំនួនប្រជាជនសរុបទូទាំងខេត្ត ដែលភាគច្រើនជាជនជាតិ Khmer និងជនជាតិ Hoa ដោយរស់នៅប្រមូលផ្តុំនៅតាមតំបន់ដាច់ស្រយាល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ការងារកិច្ចការជនជាតិនៅក្នុងខេត្តសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ខេត្តបានកៀរគរថវិកាជាង ៣.២០០ ពាន់លានដុង ដើម្បីវិនិយោគលើការអភិវឌ្ឍតំបន់ជនជាតិភាគតិច។ សាងសង់ផ្លូវជនបទបានជាង ៥០០ គីឡូម៉ែត្រ។ និងធ្វើឱ្យប្រសើរឡើងនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធសាលារៀន សុខាភិបាល និងសុខុមាលភាពសង្គមជាច្រើនផងដែរ។

ចំណុះមុខឱ្យគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau លេខាធិការបក្ស Nguyễn Hồ Hải ជូនកន្រ្តកផ្កាប្រសិទ្ធពរសមូហភាពនៃកម្មាភិបាល អ្នកទទួលបន្ទុកខាងវិស័យកិច្ចការងារជនជាតិរបស់ខេត្ត។

តំណាក់កាល ២០២១-២០២៥ ខេត្តនឹងជំនួយឧបត្ថម​្ភជាង ៤ ពាន់គ្រួសារស្តីខាងផ្ទះស្នាក់នៅ ដីផលិត និងមុខរបរចិញ្ចឹមជីវិត។ សាងសង់ផ្ទះថ្មីបានជាង ១.៤០០ ខ្នង ព្រមទាំងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ផលិតផ្សេងៗជាច្រើនទៀតផង។ សកម្មភាពនៃការកាត់បន្ថយក្រសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ផងដែរ ដោយមានជាង ៣ ពាន់គ្រួសារបានរួចផុតពីភាពក្រីក្រ។ នៅចុងឆ្នាំ ២០២៥ អត្រាគ្រួសារក្រក្នុងជនរួមជាតិភាគតិចនឹងត្រូវបានកាត់បន្ថយនូវត្រឹមប្រហែល ២% ប៉ុណ្ណោះ។

ថ្លែងយោងបល់ក្នុងពិធីជួបជុំ ចំណុះមុខឱ្យគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau លោក Ngô Vũ Thăng អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះតួនាទី ការទទួលខុសត្រូវ និងការរួមចំណែកដ៏សំខាន់ៗរបស់មន្ទីរជនជាតិ និងសាសនានាពេលកន្លងមក។ លោកបានបង្ហាញពីទំនុកចិត្តថា ដោយមានប្រពៃណី និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ មន្ទីរនឹងបន្តដើរតួនាទីជាស្នូលក្នុងវិស័យជនជាតិ និងជំនឿសាសនា ក្នុងខេត្ត បំពេញភារកិច្ចដែលបានកំណត់ដោយជោគជ័យក្នុងរយៈពេលខាងមុខ។

ព្រះឧបជ្ឈាយ៍ Thạch Hà ប្រធានសង្ឃាភិបាលសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត Cà Mau ជូនស្លាកជានិម្មិតរូបឧបត្ថម្ភ ៥០ គ្រួសារ ដោយសរុបទឹកប្រាក់ ១ ពាន់លានដុងដល់តំណាងនៃមន្ទីរជនជាតិ និងសាសនាខេត្ត។

ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំខេត្ត Cà Mau បានប្រគល់វត្ថុអនុស្សាវរីយ៍ទុកជាការថ្លែងអំណរគុណដល់បណ្តាអតីតថ្នាក់ដឹកនាំនៃវិស័យជនជាតិគ្រប់តំណាក់កាល ព្រមទាំងជូនបណ្ណសរសើរដល់សមូហភាព ១០ រូប និងបុគ្គលឯកជន ២០ រូបដែលមានស្នាដៃឆ្នើមក្នុងកិច្ចការងារជនជាតិ និងការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងវិស័យកិច្ចការងារជនជាតិខេត្ត Cà Mau នាពេលកន្លងមក។

នៅពិធីជួបជុំ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានផ្តល់ការឧត្ថម្ភសាងសង់ផ្ទះមហាសាមគ្គី ១០០ ខ្នងសម្រាប់គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ព្រមទាំងគ្រួសារជួបលំបាកដែលជាជនជាតិភាគតិចដោយសរុបទឹកប្រាក់ ១ ពាន់លានដុង។ សមាគមគ្រប់គ្រងមូលនិធិជំរុញការសិក្សា Võ Văn Kiệt ខេត្ត Cà Mau ក៏បានជំនួយឧបត្ថម្ភអាហារូបករណ៍ចំនួន ២០០ ចំណែកផងដែរសម្រាប់សិស្សក្រីក្រលើភូមិសាស្ត្រខេត្ត៕

Thiên Diệp - Tiến Lên

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក