ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:36

បើកឱ្យដំណើរការផ្លូវរថយន្តសម្រាប់តំបន់ជនរួមជាតិ

ភូមិទាំងពីរ Đường Đào និងភូមិ Cây Khô ឃុំ Hồ Thị Kỷ ដែលជាឃុំមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ អាស្រ័យភូមិសាស្ត្រមានដងព្រែកទន្លេជុំជិត ទើបភូមិភាគជួបលំបាកខ្លាំងក្នុងការធ្វើដំណើរទៅមក។ តែខណៈដែលមានផ្លូវធំទូលាយ និងស្ពានសម្រាប់រថយន្តទៅដល់ផ្ទះ គឺជាក្តីស្រមៃដែលរង់ចាំជាយូរមកហើយសម្រាប់បងប្អូនប្រជាជនគ្រប់គ្នានៅទីនេះ។

មាមីងបងប្អូនទាំង ២ ភូមិ (Đường Đào និង Cây Khô) ចូលរួមពិធីបើកការដ្ឋានសាងសង់ស្ពានចំនួន ៧ ខ្សែ​នៅលើដងផ្លូវ Kinh Đường Xuồng។

ដងផ្លូវ​ Kinh Đường Xuồng ដែលមានប្រវែងជាង ១១,៥ គីឡូម៉ែត្រ មិនត្រឹមតែជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ភូមិទាំងពីរ Đường Đào និងភ្នៀតប៉ុណ្ណោះទេ ថែមទាំងភ្ជាប់ផ្លូវដឹកជញ្ជូនសំខាន់ៗរបស់ភូមិភាគទៀតផងដើម្បីបម្រើតម្រូវការធ្វើដំណើរ ពាណិជ្ជកម្ម និងផលិតកម្មរបស់រាប់ពាន់គ្រួសារ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចភូមិភាគ ផ្លូវថ្នល់ក៏ទទួលបានការវិនិយោគលើផ្ទៃបេតុងយ៉ាងធំទូលាយស្អាតផងដែរ។ ទោះជាយ៉ាងណាក៏ដោយ រថយន្តនៅតែមិនអាចធ្វើដំណើរតាមដងផ្លូវបានពីព្រោះស្ពានចំនួន ៧ ខ្សែបានត្រឹមឆ្លើយតបសម្រាប់ម៉ូតូប៉ុណ្ណោះ បណ្តាលឱ្យមានការលំបាកយ៉ាងខ្លាំងសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាជន។

ដោយយល់ឃើញពីការលំបាកទាំងនេះ ចាប់ពីដើមឆ្នាំ២០២៦ រហូតមកដល់ពេលនេះ គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ បានបែងចែកថវិការបស់ភូមិភាគមួយផ្នែក ខណៈពេលដែលកំពុងកៀរគរ និងអំពាវនាវរកការឧបត្ថម្ភ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកឧបត្ថម្ភដើម្បីគាំទ្រដល់ការសាងសង់ស្ពានថ្មី។ ប្រការដែលសំខាន់និងមានអត្ថន័យនោះគឺផ្តល់នូវសេចក្តីរីករាយយ៉ាងខ្លាំងដល់ប្រជាជននៅភូមិ Đường Đào និងភូមិ Cây Khô រដ្ឋអំណាចភូមិភាគរួមជាមួយអ្នកឧបត្ថម្ភមិនបានសាងសង់ស្ពានតាមរបៀប “កាត់ជាកង់” នោះទេ គឺពង្រីកទូលាយសម្រាប់រថយន្តអាចបើកបរបានដោយងាយស្រួល។

ចូលរួមពិធីបើកការដ្ឋានសាងសង់នេះ លោក Hồ Hoàng Công ប្រធានសមាគមអតីតយុទ្ធជនភូមិ Cây Khô បានសម្តែងការរីករាយយ៉ាងក្រៃលែងថា៖ «បងប្អូនប្រជាជនទាំងពីរភូមិ គឺភូមិ Cây Khô និងភូមិ Đường Đào មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលរដ្ឋអំណាចភូមិភាគ និងអ្នកឧបត្ថម្ភបានផ្តើមសាងសង់ស្ពានថ្មីចំនួន ៧ ខ្សែក្នុងពេលតែមួយ។ នៅពេលដែលស្ពានទាំងនេះបានសម្រេច ប្រជាជននឹងងាយស្រួលធ្វើដំណើរ និងជួញដូរទំនិញកាន់តែងាយស្រួល ពីព្រោះរថយន្តអាចទៅដល់ផ្ទះបាន ហើយការរស់នៅរបស់បងប្អូនប្រជាជននៅទីនេះនឹងកាន់តែរីកចម្រើនផងដែរ»។

រដ្ឋអំណាចភូមិភាគ និងថ្នាក់ដឹកនាំនៃសមាគមសហព័ន្ធនារីខេត្ត រួមជាមួយបណ្តាអ្នកឧបត្ថម្ភទាំងឡាយប្រារព្ធពិធីបើកការដ្ឋានសាងសង់ស្ពាន។

ឆ្នាំ២០២៦ គណៈសប្បុរសធម៌សង្គមព្រះពុទ្ធសាសនាខេត្ត Cà Mau បានសហការជាមួយសមាគមសហព័ន្ធនារីខេត្ត និងរដ្ឋអំណាចភូមិភាគសកម្មចលនា និងទំនាក់ទំនងអ្នកឧបត្ថម្ភដើម្បីសាងសង់ស្ពានជាច្រើនខ្សែលើភូមិសាស្ត្រខេត្ត។ ដោយឡែកនៅឃុំ Hồ Thị Kỷ មានស្ពានចំនួន ១៤ ខ្សែត្រូវបានសាងសង់។ ក្នុងចំណោមស្ពានទាំងនេះ ស្ពានចំនួន ៧ ខ្សែត្រូវបានសាងសង់សម្រេចរួចរាល់ និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការយ៉ាងមានប្រសិទ្ធភាព។ ស្ពានចំនួន ៧ ខ្សែដែលនៅសល់ គឺទើបតែចាប់ផ្តើមសាងសង់ថ្មីៗនេះឯង រួមមាន៖ ស្ពានព្រែក Ông Tạng (ប្រវែង ២៤ ម៉ែត្រ) ស្ពាន Chín Hổ (ប្រវែង ២៥ ម៉ែត្រ) ស្ពាន Sáu Xuân (ប្រវែង ២០ ម៉ែត្រ) ស្ពានផ្លូវបំបែកបួនភូមិ Cây Khô (ប្រវែង ២៣ ម៉ែត្រ) ស្ពានអក្សរ Y តូច ឆ្លងកាត់ព្រែក Kênh Tư (ប្រវែង ២៥ ម៉ែត្រ) ស្ពានព្រែក Chòm Mả (ប្រវែង ២៤ ម៉ែត្រ) និងស្ពានព្រែក Tám Thước (ប្រវែង ២២ ម៉ែត្រ)។ ស្ពានទាំងអស់សុទ្ធតែធានារថយន្តអាចបើកបរប្រកបដោយសុវត្ថិភាព និងផ្ទុកទម្ងន់ ៣ តោន។ សុបទឹកប្រាក់ប្រមាណជិត ២ ពាន់លានដុង។

លោក Trần Quốc Toàn ប្រធានគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ បានឱ្យដឹង៖ ការសាងសង់ស្ពានចំនួន ៧ ខ្សែនៅតាមដងផ្លូវនេះនឹងអាចជួយរថយន្តបើបរប្រកបដោយភាពងាយស្រួល ផ្តើមពីនោះក៏បង្កលក្ខណៈងាយស្រួលសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។ ថ្នាក់ដឹកនាំភូមិភាគបានសន្យាថានឹងចង្អុលការណែនាំរាល់បណ្តាអង្គភាពសាងសង់ធានាគុណភាពសំណង់នេះ លើសពីនោះក៏គ្រប់គ្រង និងប្រើប្រាស់វាប្រកបដោយប្រសិទ្ធភាព និងចីរភាពដ៏យូរអង្វែងផងដែរ៕

Kim Phượng

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក