ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:40

សមាគមអតីតនគរបាលប្រជាជនឃុំ Hồ Thị Kỷ

ដំណើរការអភិវឌ្ឍថ្មីសម្រាប់អាណត្តិថ្មី

សមាគមអតីតនគរបាលប្រជាជនឃុំ Hồ Thị Kỷ ទើបចាត់តាំងមហាសន្និបាតលើកទី I អាណត្តិ ឆ្នាំ២០២៦-២០៣១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃសមាគមអតីតនគរបាលប្រជាជនខេត្តកាម៉ាវ និងថ្នាក់ដឹកនាំឃុំ Hồ Thị Kỷ ព្រមទាំងសមាជិកអតីតនគរបាលប្រជាជនចំនួន ៨០ នាក់មកពី ១១ ភូមិទូទាំងភូមិសាស្ត្រឃុំ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដោយមានគោលបំណងបង្កើត និងពង្រឹងសមាគម ប្រមូលផ្តុំកម្មាភិបាលដែលចូលនិវត្តន៍គ្រប់ជំនាន់នៅភូមិភាគ។

លោក Nguyễn Thanh Nhàn អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ ប្រគល់សេចក្តីសម្រេចបង្កើតសមាគមអតីតនគរបាលប្រជាជនឃុំ។

ថ្លែងយោបល់ក្នុងពិធីបើកមហាសន្និបាត វរសេនីយ៍ឯក Quách Việt Hùng តំណាងឱ្យគណៈអធិបតី បានសង្កត់ធ្ងន់ថា៖ «មហាសន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ។ ដូច្នេះ អ្នកចូលរួមត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ភាពវៃឆ្លាត និងសកម្មចូលរួមមតិទៅលើខ្លឹមសារនៃកម្មវិធីសន្និបាត ដើម្បីកសាងសមាគមដ៏រឹងមាំ និងទូលំទូលាយថែមទៀត រួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ ព្រមទាំងកសាងកម្លាំងនគរបាលប្រជាជនបដិវត្តន៍ដោយរៀបរយ ឥស្សរជន និងទំនើប»។

ក្នុងរយៈពេលកន្លង សមាគមអតីតនគរបាលឃុំ Hồ Thị Kỷ តែងប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលបំណងរបស់ខ្លួនដូចដែលបានកំណត់។ បង្កើតការចលនា ប្រមូលផ្តុំ សាមគ្គី រៀបចំចាត់ចែង និងណែនាំសមាជិកឱ្យអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនស្របតាមធម្មនុញ្ញរបស់សមាគមអតីតនគរបាល Việt Nam។ ផ្តើមពីនោះ សមាគមក៏បានយកចិត្តទុកដាក់ និងជួយសមាជិកជាប្រចាំទាំងផ្នែកសម្ភារៈ និងស្មារតី តាមរយៈសកម្មភាពដូចជា៖ ឧបត្ថម្ភផ្ទះ សួរសុខទុក្ខនូវពេលដែលកើតមានជំងឺ ជួបលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗជាដើម។ សកម្មចូលរួមកាងារសប្បុរសធម៌ អនុវត្តការងារសុខុមាលភាពសង្គម និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ដើម្បីកែលម្អជីវភាពរស់នៅ។

គណៈអធិបតីដឹកនាំកិច្ចប្រជុំមហាសន្និបាត។

លើសពីនេះ សាខាសមាគមថែមទាំងបានសហការយ៉ាងសកម្មជាមួយភ្នាក់ងារ ស្ថាប័ន និងអង្គការមហាជនក្នុងភូមិភាគសម្រាប់ការចលនា រៀបចំចាត់តាំង និងណែនាំសមាជិកឱ្យចូលរួមអនុវត្តរាល់បណ្តាប្រពៃណីដែលភូមិភាគបានបំផុសចលនា ជាពិសេសប្រពៃណីទូទាំងប្រជាជនការពារសន្តិសុខជាតិ និងកសាងកម្លាំងនគរបាលប្រជាជនមូលដ្ឋានដ៏រឹងមាំ។

គណៈប្រតិបត្តិការនៃអាណត្តិថ្មី បង្ហាញមុខ និងសន្យានៅមហាសន្និបាត។

នៅមហាសន្និបាតនេះដែរ គណៈប្រតិភូក៏បានស្តាប់ការប្រកាសអំពីការសម្រេចចិត្តបង្កើតសមាគមអតីតនគរបាលប្រជាជនឃុំ Hồ Thị Kỷ ។ យោងតាមការអនុម័តរបាយការណ៍ស្តីពីលទ្ធ ផលនៃសកម្មភាពរបស់សាខាកន្លងមក។ ជាមួយគ្នានោះដែរ សមាគមក៏បានដាក់ចេញទិសដៅ និងភារកិច្ចរបស់ខ្លួនសម្រាប់អាណត្តិថ្មីផងដែរ។ មហាសន្និបាតបានបញ្ជាក់ថា អាណត្តិ ២០២៦-២០៣១ នឹងបន្តលើកកម្ពស់តួនាទី និងភារកិច្ចរបស់ កងកម្លាំងអតីតនគរបាលប្រជាជនក្នុងការកសាងបក្ស និងរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ រួមចំណែកដល់ការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។

សមាគមអតីតនគរបាលប្រជាជន គឺជាអង្គការឯកភាពមួយដែលមានបុគ្គលិកលក្ខណៈស្របច្បាប់ មានត្រា និងគណនីធនាគារផ្ទាល់ខ្លួន ដែលត្រូវបានបក្ស និងរដ្ឋប្រគល់ភារកិច្ចឱ្យ។ ការបង្កើតសមាគមអតីតនគរបាលប្រជាជនឃុំ Hồ Thị Kỷ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការប្រមូលផ្តុំ និងបង្រួបបង្រួមសមាជិកប្រកបដោយប្រសិទ្ធភាព កសាងអង្គការដ៏រឹងមាំ និងទូលំទូលាយជាងមុន ព្រមទាំងពង្រីកប្រពៃណី និងគុណសម្បត្តិដ៏ល្អថ្លៃថ្នូរបស់កងកម្លាំងនគរបាលប្រជាជនក្នុងបុព្វហេតុកសាង និងការពារជាតិ៕

Danh Điệp

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក