ទូរស័ព្: 0274 383 347
អង្គារ, 18-8-26 22:46:57

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

ឃុំ Hồng Dân ស្តង់មតិប្រជាជនអំពីការរៀបចំភូមិទាំងឡាយ។

បច្ចុប្បន្ន ខេត្ត Cà Mau មាន ១,៣៩៣ ភូមិ សង្កាត់។ យោងតាមផែនការដែលបានស្នើឡើង បន្ទាប់ពីការរៀបចំឡើងវិញ នឹងមានភូមិ សង្កាត់ទាំងអស់ចំនួន ៨៣០ បានបន្ថយចុះជាង ៤០%នៃចំនួនអង្គភាពដែលមានតាំងពីដំបូងឡើយ។ នេះគឺជាជំហានដ៏សំខាន់មួយដើម្បីអនុវត្តទម្រង់រដ្ឋាភិបាល ២ ថ្នាក់ ផ្តើមពីនោះក៏បានលើកកម្ពស់គុណភាពនៃការគ្រប់គ្រង និងដំណើរការរដ្ឋបាលនៅកម្រិតមូលដ្ឋានផងដែរ។

នៅឃុំ Hồng Dân - ជាតំបន់ភូមិភាគដែលមានប្រជាជន Khmer រស់នៅច្រើន ការរៀបចំភូមិឡើងវិញក៏កំពុងត្រូវបានអនុវត្តជាបន្ទាន់ផងដែរ ដោយមានការឯកភាពខ្ពស់ពីប្រជាជន។ លទ្ធផលនៃការស្ទង់មតិស្តីពីការរៀបចំសម្រេចបាន ៩៩.៧៨%។ ភូមិភាគនេះមានផ្ទៃដីធម្មជាតិ ១២៤,៩៣ គីឡូម៉ែត្រការ៉េ ហើយមានទាំងអស់ ២៤ ភូមិនិងចំនួនប្រជាជន ១២.៤៣០ គ្រួសារផងដែរ។ បន្ទាប់ពីការពិនិត្យឡើងវិញ ភូមិចំនួន ៨ មិនបានបំពេញតាមស្តង់ដារតាមការកំណត់នោះទេ គឺស្ថិតក្រោមការដែលចាំបាច់ត្រូវតែរៀបចំឡើងវិញ ចំនួន ១៦ ភូមិដែលនៅសល់មានលក្ខណៈ គ្រប់គ្រាន់ ប៉ុន្តែភូមិភាគនៅតែស្នើឱ្យមានការរៀបចំឡើងវិញ ដើម្បីសម្រួលមកវិញនូវក្បាលម៉ាស៊ីន និងលើកកម្ពស់គុនភាពនៃការគ្រប់គ្រង និងសមស្របតាមតម្រូវការជាក់ស្តែង។

លោក Nguyễn Nhân Đức ប្រធានគណៈកម្មាធិការប្រជាជនឃុំ Hồng Dân បានមានប្រសាសន៍ថា “បន្ទាប់ពីការរៀបចំឡើងវិញ ឃុំបានកាត់បន្ថយចាប់ពី ២៤ ភូមិនូវត្រឹម ១៦ ភូមិប៉ុណ្ណោះ។ រួមជាមួយការរៀបចំឡើងវិញតាមព្រំដែន ឃុំបានបង្កើតផែនការដើម្បីបែងចែក និងរៀបចំកម្មាភិបាល និងបុគ្គលិកមិនមែនជំនាញនៅភូមិ ដោយធានាថាពួកគេនឹងបំពេញតាមស្តង់ដារដែលបានកំណត់ ព្រមទាំងអនុញ្ញាតឱ្យអង្គភាពថ្មីដំណើរការភ្លាមៗបន្ទាប់ពីបង្កើត ដោយមិនរំខានឬបង្អាក់ដល់កិច្ចការងារបម្រើប្រជាជន”។

អង្គសន្និបាតស្តង់មតិប្រជាជនដើម្បីការរៀបចំភូមិឡើងវិញនៅឃុំ Hồng Dân។

ការរៀបចំភូមិឡើងវិញមានលក្ខណៈឆ្ពោះទៅកាន់គោលដៅសំខាន់ៗជាច្រើន ដូចជា៖ ធានាចំនួនប្រជាជន ចំនួនគ្រួសារតាមការកំណត់ កាត់បន្ថយស្រទាប់នៃការគ្រប់គ្រង ជំនះបញ្ហាភូមិដែលតូចចង្អៀត និងមានប្រជាជនរស់នៅរាយប៉ាយ។ ក្នុងពេលជាមួយគ្នានេះ វាជួយសម្រួលដល់ការអនុវត្តគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋ រៀបចំចលនាត្រាប់តាមក្នុងស្រុកប្រកបដោយប្រសិទ្ធភាព ប្រមូលផ្តុំធនធានវិនិយោគ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថវិការដ្ឋសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ជាពិសេស ដំណោះស្រាយនេះបានរួមចំណែកដល់ការពង្រឹងចំណងសាមគ្គីទូទាំងប្រជាជន ពង្រីកកម្លាំងសហគមន៍ក្នុងការអភិវឌ្ឍភូមិភាគ។

“ប្រជាជនយើងខ្ញុំ ពិតជាមានការឯកភាពទាំងស្រុងជាមួយនឹងគោលនយោបាយនៃការរួមបញ្ចូលវាងភូមិ Bà Ai I និងភូមិ Tà Suôl ដើម្បីបង្កើតជាភូមិថ្មីមួយហៅថាភូមិ Lộc Ninh។ ការរួមបញ្ចូលគ្នានេះរក្សាឈ្មោះដែលទាក់ទងនឹងប្រពៃណីវីរភាពរបស់តំបន់ភូមិភាគ និងបង្កលក្ខណៈដើម្បីលើកកម្ពស់គុណភាពនៃសេវាកម្មដល់ប្រជាជន និងប្រសិទ្ធភាពនៃក្បាលម៉ាស៊ីននៅមូលដ្ឋានផងដែរ” លោក Lưu Văn Cần នៅភូមិ Bà Ai I បានចែករំលែកបែបនេះ។

យោងតាមការវាយតម្លៃ បន្ទាប់ពីបានបញ្ចប់ការរៀបចំឡើងវិញរវាងភូមិ សង្កាត់ ឃុំ Hồng Dân កាត់បន្ថយចំនួនកម្មាភិបាលមិនជំនាញការបានចំនួន ៣៦ រូប និងបន្ថយចំនួន ១០ អង្គការនយោបាយ និងចាត់តាំងនយោបាយសង្គមនៅតាមភូមិ។ បន្ថយបាន ៣៩ នាក់ចូលរួមដោយផ្ទាល់នៅមូលដ្ឋាន។ យោងតាមនោះ ក៏ប្រឹតសំចៃបានថវិការដ្ឋប្រមាណជាង ១០០ លានដុងក្នុងមួយខែសម្រាប់ភូមិទាំងមូលទៀតផង៕

Thanh Hải - Hoàng Đặng

Tags:

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

ឧបត្ថម្ភថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាល

រដូវវិស្សមកាល គឺជាឱកាសសម្រាប់ប្អូនៗសិស្សានុសិស្សឈប់សម្រាក និងសប្បាយរីករាយបន្ទាប់ពីសិក្សាអស់រយៈពេញមួយឆ្នាំ។ រដូវវិស្សមកាលឆ្នាំនេះ ដូចរៀងរាល់ឆ្នាំផងដែរសម្រាប់ភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ក្រៅពីរៀបចំសកម្មភាពកម្សាន្តសប្បាយសម្រាប់ប្អូនៗកុមារ បណ្តាថ្នាក់ដឹកនាំនៃរដ្ឋអំណាចភូមិភាគ ព្រមទាំងគណៈកម្មការវត្តថែមទាំងមានបើកថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលសម្រាប់កុមារជនជាតិភាគតិចក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ ក្នុងនោះរួមមានទាំងភាសា និងអក្សរសាស្ត្រជាតិ Khmer ផងដែរ។

ដំណើរការអភិវឌ្ឍថ្មីសម្រាប់អាណត្តិថ្មី

សមាគមអតីតនគរបាលប្រជាជនឃុំ Hồ Thị Kỷ ទើបចាត់តាំងមហាសន្និបាតលើកទី I អាណត្តិ ឆ្នាំ២០២៦-២០៣១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃសមាគមអតីតនគរបាលប្រជាជនខេត្តកាម៉ាវ និងថ្នាក់ដឹកនាំឃុំ Hồ Thị Kỷ ព្រមទាំងសមាជិកអតីតនគរបាលប្រជាជនចំនួន ៨០ នាក់មកពី ១១ ភូមិទូទាំងភូមិសាស្ត្រឃុំ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមានគោលបំណងបង្កើត និងពង្រឹងសមាគម ប្រមូលផ្តុំកម្មាភិបាលដែលចូលនិវត្តន៍គ្រប់ជំនាន់នៅភូមិភាគ។

បើកឱ្យដំណើរការផ្លូវរថយន្តសម្រាប់តំបន់ជនរួមជាតិ

ភូមិទាំងពីរ Đường Đào និងភូមិ Cây Khô ឃុំ Hồ Thị Kỷ ដែលជាឃុំមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ អាស្រ័យភូមិសាស្ត្រមានដងព្រែកទន្លេជុំជិត ទើបភូមិភាគជួបលំបាកខ្លាំងក្នុងការធ្វើដំណើរទៅមក។ តែខណៈដែលមានផ្លូវធំទូលាយ និងស្ពានសម្រាប់រថយន្តទៅដល់ផ្ទះ គឺជាក្តីស្រមៃដែលរង់ចាំជាយូរមកហើយសម្រាប់បងប្អូនប្រជាជនគ្រប់គ្នានៅទីនេះ។

ឆ្ពោះទៅកាន់ប្រភពដើម ដើម្បីរំលឹកគុណបុព្វក្សត្រជាតិ

កាលពីព្រឹកថ្ងៃទី ២២ មេសា ត្រូវនឹងថ្ងៃ ៦ កើត ខែពិសាខ គណៈកម្មាធិការនក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau អឹកធឹករៀបចំពីធីកិច្ចរំលឹកគុណដល់បុព្វក្សត្រជាតិគ្រប់ជំនាន់ រួមទាំងបុព្វការីជនដែលមានសគុណលើទឹកដីនៅវិមាន Lạc Long Quân (ក្នុងបរិវេណនៃតំបន់ទេសចរណ៍ជ្រោយ Cà Mau ឃុំ Đất Mũi)។ អញ្ជើញចូលរួមមានបណ្តាសមមិត្តថ្នាក់ដឹកនាំខេត្ត៖ Nguyễn Hồ Hải សមាជិកអចិន្ត្រៃយ៍នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាធិការបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាខេត្ត សមមិត្ត Huỳnh Quốc Việt អនុលេខាប្រចាំការបក្សខេត្ត សមមិត្ត Phạm Văn Thiều អនុលេខាបក្សខេត្ត និងជាប្រធានគណៈក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត Lữ Quang Ngời អនុកេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងសមមិត្ត Lê Thanh Triều សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានប្រចាំការអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau រួមជាមួយកម្មាភិបាល និងប្រជាជនជាច្រើនទៀតផងដែរ។

សហគ្រាស - ម៉ាក