ទូរស័ព្: 0274 383 347
សៅរ៍, 24-10-26 23:33:58

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ការបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តនឹងជួយមនុស្សចាស់ អ្នកដែលមានសេវាកម្មល្អ គ្រួសារអ្នកទទួលផលគោលនយោបាយ និងមុខសញ្ញាងាយរងគ្រោះ ទទួលបានការឧបត្ថម្ភទាន់ពេលវេលាក្នុងការអនុវត្តនីតិវិធីរដ្ឋបាលនៅកន្លែងរស់នៅរបស់ខ្លួន។

ក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តមានភារកិច្ចជំនួយការណែនាំ ទទួលពាក្យស្នើសុំ និងផ្តល់លទ្ធផលដោយផ្ទាល់នៅតាមលំនៅដ្ឋានរបស់មនុស្សចាស់ ជនពិការ និងអ្នកដែលមានសគុណលើបដិវត្តន៍ ព្រមទាំងគ្រួសារអ្នកទទួលផលគោលនយោបាយ និងមុខសញ្ញារងគ្រោះដទៃទៀត ដើម្បីធានាបានទាន់ពេលវេលា ភាពងាយស្រួល និងការអនុលោមតាមបទប្បញ្ញត្តិ។ ដំបូងឡើយ អាទិភាពនឹងត្រូវបានផ្តល់ទៅឱ្យនីតិវិធីរដ្ឋបាលសំខាន់ៗដែលមានពាក្យស្នើសុំមួយចំនួនធំ ទាក់ទងដោយផ្ទាល់ទៅនឹងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការអនុវត្តក្រោមទម្រង់សេវាសាធារណៈចល័ត។

ដើម្បីអនុវត្តសេចក្តីណែនាំរបស់គណៈកម្មាធិការប្រជាជនខេត្ត ភូមិភាគទាំងឡាយកំពុងរៀបចំប្រភពធនធានមនុស្ស ឧបករណ៍ និងលក្ខណៈចាំបាច់ជាបន្ទាន់ផងដែរ។

យោងតាមលោក Trần Quốc Toàn ប្រធានគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ ភូមិភាគកំពុងពិនិត្យឡើងវិញនូវបុគ្គលិក និងសម្ភារៈ ដើម្បីធានាថាក្រុមដំណើរការនីតិវិធីរដ្ឋបាលចល័តដំណើរការប្រកបដោយប្រសិទ្ធភាពភ្លាមៗនៅពេលចាប់ផ្តើមប្រតិបត្តិការណ៍។ ទន្ទឹមនិងនោះ​ ចាប់តាំងពីដើមឆ្នាំរហូតមក Hồ Thị Kỷ បានសាកល្បង ២ ទម្រង់សម្រាប់ណែនាំ និងគាំទ្រការដាក់ពាក្យស្នើសុំតាមអ៊ីនធឺណិតនៅភូមិលេខ ១ និងភូមិ Cây Khô។ ប្រជាពលរដ្ឋត្រូវបានណែនាំដោយអ្នកស្ម័គ្រចិត្តដើម្បីបង្កើតគណនី ដំឡើងកម្មវិធី ធ្វើឯកសារឌីជីថល និងពិនិត្យមើលលទ្ធផលទៀតផង។

ចាប់ពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តនៅតាមបណ្តាឃុំ សង្កាត់ នឹងផ្តល់អាទិភាពដល់ការឧបត្ថម្ភមនុស្សចាស់ ជនពិការ អ្នកដែលមានសគុណលើបដិវត្តន៍ គ្រួសារអ្នកទទួលផលគោលនយោបាយ និងមុសញ្ញាងាយរងគ្រោះ។

លោក Toàn បានចែករំលែកថា៖ “ទម្រង់នេះបានជួយប្រជាជនសន្សំសំចៃយ៉ាងច្រើនលើការចំណាយពេលក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ថែមទាំងជួយបន្ថយរយៈពេលធ្វើដំណើរយ៉ាងឆាប់រហស័ដោយចម្ងាយចាប់ពី ៨-១៦ គីឡូម៉ែត្រទៅកាន់មជ្ឈមណ្ឌលឃុំដើម្បីបំពេញនីតិវិធីរដ្ឋបាល។ ជាពិសេស ការបង្កើតក្រុមនីតិវិធីរដ្ឋបាលចល័ត រួមផ្សំជាមួយគំរូមូលដ្ឋានដែលមានស្រាប់ នឹងបង្កើតខ្ទរតម្រួតគ្នាដ៏រឹងមាំមួយក្នុងការកែទម្រង់រដ្ឋបាល ផ្លាស់ប្តូរទម្លាប់ជាមូលដ្ឋានគ្រឹះ និងបង្កើនទំនុកចិត្តសម្រាប់បងប្អូនប្រជាជនផងដែរ”។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានស្នើសុំឱ្យតំបន់នានាបង្ហាញជាសាធារណៈនូវលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រុមនីតិវិធីរដ្ឋបាលចល័តនៅតាមអាគារវប្បធម៌ មណ្ឌលសេវាកម្មច្រកចេញចូលតែមួយ នៅលើគេហទំព័រ ថ្នាលផ្នែកសារព័ត៌មានរបស់ភូមិភាគ និងនៅលើវេទិកាព័ត៌មានក្នុងស្រុក ដើម្បីទទួល និងដំណើរការសំណើ មតិកែលម្អ និងសំណូមពរពីប្រជាពលរដ្ឋ និងអាជីវកម្មឱ្យបានឆាប់រហ័ស។ ក្នុងករណីដែលលើសពីសិទ្ធិអំណាចរបស់បងប្អូនប្រជាជន ត្រូវតែរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីដោះស្រាយជាបន្ទាន់ ជៀសវាងការពន្យារពេល ឬការរអាក់រអួល។

យោងតាមផែនការនេះ តំបន់ភូមិភាគទាំងឡាយត្រូវតែបញ្ចប់ការបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត ផ្សព្វផ្សាយលេខទូរស័ព្ទទាន់ហេតុការណ៍ និងរាយការណ៍លទ្ធផលទៅគណៈកម្មាធិការប្រជាជនខេត្ត មុនថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦៕

Hồng Nghi - Minh Luân

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក