ទូរស័ព្: 0274 383 347
សៅរ៍, 24-10-26 23:33:58

ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត (ឆ្វេង) ដោះដូរជាមួយប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា Lâm Văn Mẫn (ទីពីរគិតពីឆ្វេង) ក្នុងពិធីពិនិត្យជាក់ស្តែងនៅដំណាក់សុខាភិបាលឃុំ Khánh Lâm។

ក្នុងកិច្ចធ្វើការគឺផ្តោតលើការវាយតម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយសំខាន់ៗរបស់រដ្ឋសភាបានអនុម័តក្នុងឆ្នាំ ២០២៥ ដូចជា៖ សេចក្តីសម្រេចលេខ ២៦១ ស្តីពីយន្តការ និងគោលនយោបាយពិសេសមួយចំនួន ដើម្បីបង្កើនសន្ទុះក្នុងការការពារ ថែទាំ និងកែលម្អសុខភាពរបស់ប្រជាជន។ សេចក្តីសម្រេចលេខ ២១៧ ស្តីពីការលើកលែងថ្លៃសិក្សា និងឧបត្ថម្ភសម្រាប់កុមារកម្រិតថ្នាក់មត្តេយ្យ បឋមសិក្សា និងមធ្យមសិក្សា ព្រមទាំងអ្នកសិក្សាកម្មវិធីអប់រំជាទូទៅនៅក្នុងស្ថាប័នអប់រំក្នុងប្រព័ន្ធអប់រំជាតិ។ សេចក្តីសម្រេចលេខ ២៤៨ ស្តីពីយន្តការ និងគោលនយោបាយជាក់លាក់ និងលេចធ្លោមួយចំនួន ដើម្បីសម្រេចបាននូវការបង្កើនសន្ទុះក្នុងការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាល។

សមមិត្ត Trần Hồng Ửng ប្រធានគណៈកម្មាធិការប្រជាជនឃុំ Khánh Lâm បានឱ្យដឹង៖ ទូទាំងឃុំមានទាំងអស់ ១៧ ភូមិ ដែលក្នុងនោះមាន ៧ ភូមិដែលជួបលំបាកពិសេសនៃតំបន់ជនជាតិភាគតិច។ ទូទាំងឃុំនៅមានគ្រួសារក្រីក្រចំនួន ២១៧ គ្រួសារ (ស្មើនឹង ២,៧៩%) និងគ្រួសារប្រកៀកបន្ទាត់ក្រចំនួន ៩៥ គ្រួសារ (ស្មើនឹង ១,២២%) ដែលក្នុងនោះ ៥២ គ្រួសារជាជនជាតិភាគតិចក្រីក្រ (ស្មើនឹង ០,៦៦%) និង ២៦ គ្រួសារជាជនជាតិភាគតិចប្រកៀកបន្ទាត់ក្រ (ស្មើនឹង ០,៣៣%)។

ឃុំ Khánh Lâm បានស្នើសុំឱ្យរដ្ឋសភា និងគណៈប្រតិភូខេត្តបន្តកែលម្អយន្តការ និងគោលនយោបាយសម្រាប់ការអភិវឌ្ឍសុខភាពនៅថ្នាក់មូលដ្ឋាន ដោយផ្តល់អាទិភាពលើបណ្តាឃុំនៃតំបន់ជនជាតិភាគតិច និងតំបន់ដែលមានការលំបាកពិសេស ក៏ដូចជាគោលនយោបាយឧបត្ថម្ភសិស្សសាលាជាជនជាតិភាគតិចប្រកបដោយស្ថិរភាព និងយូរអង្វែង។

ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា Lâm Văn Mẫn បានវាយតម្លៃខ្ពស់លើបណ្តាលទ្ធផលដែលឃុំ Khánh Lâm សម្រេចបានក្នុងការផ្សព្វផ្សាយអនុវត្តគោលនយោបាយពិសេសដោយឡែករយៈពេលកន្លង។

ថ្លែងយោបល់ក្នុងកិច្ចប្រជុំ សមមិត្ត Lâm Văn Mẫn បានបញ្ជាក់ថា៖ បក្ស និងរដ្ឋពិតជាមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍប្រភពធនធានមនុស្សយ៉ាងទូលំទូលាយ ដោយចាត់ទុកវាជាសសរស្តម្ភ និងជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាតិក្នុងយុគសម័យថ្មី។ ជាពិសេស ពួកគេតែងតែផ្តល់អាទិភាព និងយកចិត្តទុកដាក់ជាពិសេសចំពោះការអប់រំ និងការថែទាំសុខភាពនៅតំបន់ជនជាតិភាគតិច តាមរយៈការអនុវត្តគោលនយោបាយដ៏ពិសេសដោយឡែក។

ដោយវាយតម្លៃខកពស់ចំពោះលទ្ធផលដែលឃុំ Khánh lâm សម្រេចបានក្នុងការអនុវត្តគោលនយោបាយជាក់លាក់នាពេលកន្លងមក ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា សង្ឃឹមថា ភូមិភាគនឹងបន្តកែលម្អប្រសិទ្ធភាពនៃការគ្រប់គ្រង និងការសហការបនថែមទៀត ជាពិសេសទាក់ទងនឹងធនធានវិនិយោគសម្រាប់ការថែទាំសុខភាព និងការអប់រំនៅថ្នាក់មូលដ្ឋាន។ ដោះស្រាយការលំបាក និងដែនកំណត់ដោយសកម្ម និងទាន់ពេលវេលា ដើម្បីធានាថាគោលនយោបាយត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រជាជនទទួលបានផលប្រយោជន៍ពីគោលនយោបាយទាំងនោះ៕

Trần Nguyên - Chí Thức

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក