ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 17:02:45

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

ព្រះឧបជ្ឈាយ៍ Thạch Hà ព្រះចៅអធិការវត្តមុនីវង្សា បុប្ផារាម តែងជំរុញទឹកចិត្តមាមីងបងប្អូនឱ្យខិតខំរកស៊ី ដើម្បីលំនឹងជីវភាពរស់នៅ។

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ព្រះឧបជ្ឈាយ៍ Thạch Hà ព្រះចៅអធិការវត្តមុនីវង្សា បុប្ផារាម គឺជាទីបង្អែងខាងស្មារតីសម្រាប់សហគមន៍ខ្មែរនៅទីនេះ។ មិនត្រឹមគិតគូរខាងសាសនាប៉ុណ្ណោះទេ ព្រះឧបជ្ឈាយ៍តែងជំរុញទឹកចិត្តប្រជាជនឱ្យខិតខំធ្វើការរកស៊ី សន្សំប្រាក់ និងចិញ្ចឹមកូនចៅឱ្យសិក្សារៀនសូត្រ​ ជៀសឆ្ងាយគ្រោះសង្គម។

យោងតាមព្រះឧបជ្ឈាយ៍ Thạch Hà ដើម្បីចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព គ្រួសារនីមួយៗត្រូវតែមានឆន្ទៈក្នុងការខិតខំ និងធ្វើការយ៉ាងយកចិត្តទុកដាក់។ ព្រះឧបជ្ឈាយ៍តែងជំរុញទឹកចិត្តប្រជាពុទ្ធបរិស័ទចំណុះជើងឱ្យក្លាហានចូលរួមបុលប្រាក់កម្ចីអនុគ្រោះពីរដ្ឋ ប្រើប្រាស់វាសម្រាប់គោលបំណងត្រឹមត្រូវដើម្បីជួញដូរ ផលិតទំនិញ បង្កើតជីវភាពរស់នៅប្រកបដោយស្ថិរភាព។ ទន្ទឹមនិងនោះ ព្រះអង្គតែងរំលឹកមាមីងប្រជាពុទ្ធបរិស័ួគ្រប់រូបឱ្យគោរពយ៉ាងតឹងរ៉ឹងតាមគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋទៀតផង។

ប៉ុន្មានឆ្នាំកន្លងមកនេះ គ្រួសារអ្នកមីង Trần Thanh Thuý ដែលធ្លាប់ជាគ្រួសារក្រីក្រ។ តែអាស្រ័យបានការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីព្រះឧបជ្ឈាយ៍ អ្នកមីង និងស្វាមីក៏បានខិតខំប្រឹងប្រែងធ្វើការយ៉ាងសកម្ម ដោយសន្សំប្រាក់យ៉ាងយកចិត្តទុកដាក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងចិញ្ចឹមកូនពីរនាក់ផងដែរ។ សព្វថ្ងៃនេះ គ្រួសាររបស់គាត់បានក៏បានរួចផុតពីភាពក្រីក្រ កូនទាំង ២ នាក់របស់អ្នកមីងសព្វថ្ងៃក៏ធំដឹងក្តីអស់ដែរ  ហើយផ្ទះសម្បែងក៏ត្រូវបានសាងសង់យ៉ាងរឹងមាំផងដែរ។

ទន្ទឹមនិងនោះ សម្រាប់ដងផ្លូវគមានគមន៍ជុំវិញបរិវេណវត្តក៏ត្រូវបានរដ្ឋអំណាចភូមិភាគវិនិយោគជួសជុលធ្វើឱ្យប្រសើរឡើងសម្រាប់ពុទ្ធបរិស័ទទៅវត្តធ្វើបុណ្យផងដែរ។ ឆ្លៀតយកអំណោយផលពីរឿងនេះ គ្រួសារជាច្រើនបានបើកតូប និងហាងលក់ដូរកំប៊ិចកំប៉ុកទៀតផង។ បណ្តាតម្រង់សេដ្ឋកិច្ចទាំងនេះ ទោះបីជាមិនមានទំហំធំក៏ដោយ ក៏បង្កើតប្រាក់ចំណូលបន្ថែម និងជួយបងប្អូនប្រជាជនអាចរកប្រាក់ចិញ្ចឹមជីវិតនៅកន្លែងដែលពួកគាត់រស់នៅផងដែរ។

រាល់ការជំនួយឧបត្ថម្ភដើមទុន និងប្រឹតសំចៃបានជួយបងប្អូននារីជាច្រើនមានលក្ខណៈលក់ដូរ និងពង្រីកសេដ្ឋកិច្ចគ្រួសារ។

លោក Trần Hữu Lực ប្រធានអនុសង្កាត់លេខ ១០ បានឱ្យដឹង៖ “ប៉ុន្មានឆ្នាំកន្លងមកនេះ បងប្អូនប្រជាទាំងឡាយត្រូវបានផ្តល់ឱកាសឱ្យទទួលបានដើមទុនសម្រាប់ការលក់ដូរ និងធ្វើអាជីវកម្ម។ ក្រៅពីនេះ សមាគមនារីភូមិថែមទាំងបានបន្តដំណើរការក្លឹបសន្សំសំចៃ ជួយឧបត្ថម្ភសមាជិកគ្រប់រូបជាមួយនឹងប្រាក់កម្ចីគ្មានការប្រាក់ ជួយគ្រួសារជាច្រើនមានឱកាសសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចរបស់រៀងខ្លួនទៀតផង។ ខណៈពេលដែលមានការងារធ្វើ និងប្រាក់ចំណូលស្ថិរភាព ជីវភាពបងប្អូនប្រជាជនត្រូវបានកែលម្អ ហើយគ្រោះសង្គមក៏ត្រូវបានកាត់បន្ថយផងដែរ”។

វត្តមុនីវង្សា បុប្ផារាម មិនត្រឹមតែជាកន្លែងអភិរក្សជីវភាពវប្បធម៌ និងសាសនារបស់បងប្អូនជនរួមជាតិ Khmer ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងដែលបង្រួបបង្រួមសហគមន៍ និងបង្កើតទំនុកចិត្តដល់ប្រជាជនឱ្យខិតខំដើម្បីជីវិតកាន់តែប្រសើរឡើងទៀតផង។ ផ្តើមពីការយកចិត្តទុកដាក់របស់រដ្ឋ ការឧបត្ថម្ភពីរដ្ឋអំណាចភូមិភាគ និងអង្គការនានា រួមទាំងស្មារតីសាមគ្គី និងការពឹងផ្អែកលើខ្លួនឯងរបស់បងប្អូនប្រជាជន ជីវភាពរស់នៅជុំវិញវត្តរបស់បងប្អូនប្រជាជនកាន់តែមានភាពកក់ក្តៅ សុភមង្គល និងសុខក្សេមក្សាន្តទៀតផង៕

Nguyễn Đào - Chí Thức

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក