ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។
សម្រាប់ពុទ្ធបរិស័ទ Khmer រដូវចូលព្រះវស្សាគឺជាឱកាសដើម្បីសម្តែងនូវការគោរពបូជាចំពោះព្រះរតនត្រៃ និងការដឹងគុណចុះពោះបុព្វការីជនរបស់ខ្លួនផងដែរ។
យោងតាមវិន័យនៃព្រះពុទ្ធសាសនា រដូវវស្សាគឺជាពេលដែលរុក្ខជាតិដុះលូតលាស់ ហើយសត្វមានជីវិតទាំងអស់ក៏ស្ថិតក្នុងការធំធាត់ផងដែរ។ ដើម្បីជៀសវាងការជាន់ឈ្លី និងប៉ះពាល់ដល់សត្វទាំងឡាយ ព្រះសង្ឃបានប្រជុំគ្នា នឹងកំណត់ចូលកាន់ព្រះវស្សាមួយរយៈកាល ដើម្បីធ្វើសមាធិ និងសិក្សាព្រះធម៌ វិន័យតាមពុទ្ធប្បញ្ញតិ ទន្ទឹមនិងនោះ ក៏ផ្សព្វផ្សាយសាសនា បួងសួងសូមឱ្យប្រទេសជាតិមានសុខសន្តិភាព និងអាកាសធាតុអំណោយផលផងដែរ។
ពុទ្ធបរិស័ទនាំយកទេយ្យវត្ថុ និងគ្រឿងបរិក្ខាផ្សេងៗសម្រាប់ប្រគេនព្រះសង្ឃប្រើប្រាស់ក្នុងរយៈកាល ៣ ខែកាន់ព្រះវស្សា។
សម្រាប់ប្រជាពុទ្ធបរិស័ទ Khmer រដូវចូលព្រះវស្សា គឺជាឱកាសមួយដើម្បីបង្ហាញពីការគោរពបូជាចំពោះព្រះរតនត្រៃ និងសម្តែងនូវការដឹងគុណចំពោះបុព្វការីជនផងដែរ។ គ្រប់គ្រួសារទាំងឡាយបានប្តូរវេនដើម្បីធ្វើវេនចង្ហាន់ និងនាំយកនូវគ្រឿងបរិក្ខាយកទៅវត្តប្រគេនព្រះសង្ឃទៀតផង ព្រមទាំងបួងសួងប្រាថ្នាឱ្យរដូវកាលមានអំណោយផលពេញបរិបូរណ៍។ ចំណុចពិសេសគឺទៀនព្រះវស្សា ដែលជាទៀនដ៏ធំមួយសម្រាប់អុជបំភ្លឺជាបន្តបន្ទាប់នៅក្នុងវត្តរយៈកាលបីខែ ហើយទៀននេះដែរក៏ជានិមិត្តរូបនៃពន្លឺប្រាជ្ញា និងជំនឿដ៏បរិសុទ្ធផងដែរ។
ពុទ្ធបរិស័ទចូលវត្តវេរទៀនព្រះវស្សា។
រហូតដល់ថ្ងៃ ១៥ កើត ខែអស្សុជ ព្រះសង្ឃនឹងធ្វើកិច្ចចេញព្រះវស្សាវិញ បញ្ចប់រយៈកាល ៣ ខែគង់ចាំព្រះវស្សា ព្រះសង្ឃនឹងបន្តសកម្មភាពផ្សព្វផ្សាយសាសនាតាមដូចដើមវិញដែរ។
ក្រៅពីសារៈសំខាន់ខាងសាសនា ពិធីបុណ្យចូលព្រះវស្សាថែមទាំងមានអត្ថន័យផ្សារភ្ជាប់រវាងសហគមន៍ និងការរក្សាអត្តសញ្ញាណវប្បធម៌ផងដែរ។ ជាច្រើនជំនាន់មកហើយ ប្រជាជន Khmer បានថែរក្សាពិធីបុណ្យខ្ជាប់ជានិច្ច ដើម្បីអប់រំកូនចៅរបស់ពួកគេអំពីសេចក្តីមេត្តាករុណា ភាពរាបសា និងការរស់នៅប្រកបដោយក្រឹត្យក្រមផងដែរ៕
Danh Nguyên - Danh Điệp
