បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។
ទីបង្អែកក្បែររលកសមុទ្រ
តំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới គឺជាសមាសធាតុសំខាន់មួយនៃគម្រោងវិនិយោគតំបន់តាំងទីលំនៅថ្មីនៃព្រៃការពារឆ្នេរសមុទ្រខាងលិច។ តំបន់តាំងទីលំនៅថ្មីនេះមានផ្ទៃដីទំហំប្រហែល ១៦ ហិកតា ត្រូវបានគ្រោងទុកសម្រាប់ជាង ៣០០ គ្រួសារដែលផ្លាស់ទីលំនៅពីតំបន់ងាយរងគ្រោះនៃឃុំ Khánh Bình Tây Bắc (ចាស់) ដែលសព្វថ្ងៃជាឃុំដាបាក។
សម្រស់នៃតំបន់តាំងទិលំនៅ vàm kênh Sào Lưới។
រហូតមកដល់បច្ចុប្បន្ន មានជាង ២០០ គ្រួសារបានបញ្ចប់ការសាងសង់ និងបានផ្លាស់ទីលំនៅ។ ពីទំនប់ដែលតែងប្រឈមមុខនឹងគ្រោះមហន្តរាយដោយធម្មជាតិ សៅលឺយកំពុងក្លាយជាតំបន់លំនៅដ្ឋានដែលមានស្ថិរភាព និងអភិវឌ្ឍយ៉ាងល្អជាសន្សឹមៗផងដែរ។
ទូទាំងភូមិ Sào Lưới មាន ៥៤៩ គ្រួសាររួមទាំងគ្រួសារ Khmer ចំនួន ១៨ គ្រួសារផងដែរ ដោយឡែកតំបន់តាំងទីលំនៅថ្មីមាន ១១ គ្រួសារជនរួមជាតិ។ អាស្រ័យមានគោលគោលនយោបាយឧបត្ថម្ភទាន់ពេល ទើបសកម្មភាពកាត់បន្ថយក្រនៅទីនេះសម្រេចលទ្ធផលយ៉ាងសកម្មខណៈពេលដែលទូទាំងភូមិនូវមានត្រឹម ៧ គ្រួសារក្រប៉ុណ្ណោះ។
គ្រួសារបងស្រី Nguyễn Xuân Hà ជាគ្រួសារជនជាតិខ្មែរក្រីក្រដែលគ្មានដីផលិត នេះគឺជាករណីមួយក្នុងចំណោមករណីដែលទទួលបានការឧបត្ថម្ភខាងលំនៅដ្ឋាន។ ឆ្នាំ ២០២៤ គ្រួសារគាត់បានទទួលប្រាក់ចំនួន ៨០ លានដុងដើម្បីសាងសង់ផ្ទះថ្មីមួយខ្នង។ ប្តីស្លាប់កាលពីឆ្នាំ ២០២៥ គាត់ត្រូវចិញ្ចឹមកូនតូចៗចំនួន ៥ នាក់។ ក្នុងស្ថានភាពលំបាកនេះ ផ្ទះដ៏រឹងមាំបានក្លាយជាសសរស្តម្ភដែលជួយឱ្យម្តាយកូនគាត់បានលំនឹងជីវភាព។
លោក Cao Minh Cảnh ប្រធានភូមិ Sào Lưới បាននិយាយដោយរីករាយថា៖ “ចាប់តាំងពីប្រជាជនបានផ្លាស់ទៅតំបន់តាំងទីលំនៅថ្មីមក ជីវិតរបស់ពួកគេក៏មានស្ថិរភាពជាសន្សឹមៗផងដែរ។ មិនត្រឹមតែមានផ្ទះស្នាក់នៅរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែស្ថានភាពរស់នៅរបស់ប្រជាជនក៏ប្រសើរជាងមុនផងដែរ។ រដ្ឋអំណាចភូមិភាគតែងតាមដានយ៉ាងដិតដល់ និងជួយឧបត្ថម្ភភ្លាមៗចំពោះការដោះស្រាយរាល់ការលំបាក ជាពិសេសសម្រាប់គ្រួសារដែលនៅតែជួបការលំបាកក្នុងការរស់នៅ”។
តាំងទីលំនៅថ្មីភ្ជាប់ជាមួយជីវភាព
ជារៀងរាល់ថ្ងៃ ប្រជាជននៅតំបន់តាំងទីលំនៅថ្មី Sào Lưới តែងបន្តការងារដែលធ្លាប់ស្គាល់របស់ខ្លួន ដូចជាការចេញទៅសមុទ្រ ដោះត្រីសំណាញ់នេសាទស៊ីឈ្នួល និងដឹកអាហារសមុទ្រចេញ។ ចង្វាក់ការងារដ៏មមាញឹកទាំងនេះបានធ្វើឱ្យតំបន់ជនបទមួយដែលធ្លាប់រងផលប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះមហន្តរាយធម្មជាតិមានភាពភ្លឺស្វាងប្រសើរឡើងវិញ។
មាមីងបងប្អូននៅភូមិ Sào Lưới ស៊ីឈ្នួលដោះមងក្តាមសេះអាចរកបានប្រាក់ចំណូលចាប់ពី ១០០-២០០ពាន់ដុងក្នុងមួយថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ ដែលខ្លួនមានផ្ទះរឹងមាំគឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ដើម្បីធានាថាប្រជាជនពិតជា “តាំងទីលំនៅថ្មី និងរីកចម្រើន” ជីវភាពរស់នៅរយៈពេលវែងគឺជាបញ្ហាដ៏សំខាន់មួយផងដែរ។ រួមជាមួយនឹងការធ្វើឱ្យលំនៅដ្ឋានមានស្ថិរភាព រដ្ឋអំណាចភូមិភាគកំពុងអនុវត្តដំណោះស្រាយបន្តិចម្តងៗដើម្បីឧបត្ថម្ភដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ភ្ជាប់ពួកគេជាមួយនឹងប្រភពប្រាក់កម្ចីអនុគ្រោះ ណែនាំឱកាសការងារ និងកែលម្អជំនាញការងារពលកម្មផលិត ផ្តល់ឱ្យប្រជាជននូវឱកាសកាន់តែច្រើនថែមទៀតដើម្បីបង្កើនប្រាក់ចំណូលរបស់ខ្លួន។
បងស្រី Nguyễn Thị Nhiều អនុប្រធានគណៈកម្មាធិការរណសិរ្សភូមិ Sào Lưới បានមានប្រសាសន៍ថា៖ នាពេលខាងមុខ ភូមិនឹងបន្តផ្តោតលើការឧបត្ថម្ភគ្រួសារក្រីក្រដែលនៅសេសសល់ ដើម្បីកែលម្អជីវិតជូនពួកគេ។ នេះរួមបញ្ចូលទាំងការផ្តោតលើការតភ្ជាប់ពួកគេជាមួយនឹងដើមទុនដែលផ្តោតលើគោលនយោបាយ អនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងប្រសិទ្ធភាព ព្រមទាំងក្នុងពេលដំណាលគ្នា ណែនាំការងារនៅក្នុងតំបន់ និងនៅតាមបណ្តាក្រុមហ៊ុន និងរោងចក្រទាំងក្នុង និងក្រៅខេត្តផងដែរ។
“ការតាំងទីលំនៅ” មិនមែនគ្រាន់តែជាការមានដំបូលសុវត្ថិភាពប៉ុណ្ណោះទេ គឺត្រូវតែភ្ជាប់ជាមួយ “ជីវិតរុងរឿង” មានការងារធ្វើល្អត្រឹមត្រូវ ប្រាក់ចំណូល និងឱកាសដើម្បីកែលម្អគុណភាពរស់នៅផងដែរ។ ដោយទទួលបានការឧបត្ថម្ភពីរដ្ឋអំណាច និងភ្នាក់ងារពាក់ព័ន្ធ ប្រជាជននៅក្នុងតំបន់តាំងទីលំនៅថ្មី Sào Lưới កំពុងធ្វើឱ្យជីវិតរបស់ខ្លួនមានស្ថិរភាពបន្តិចម្តងៗ។
ពីតំបន់ដែលតែងតែប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិ Sào Lưới សព្វថ្ងៃកំពុងមានរូបរាងថ្មីជាសន្សឹុៗ។ ផ្ទះរឹងមាំទាំងឡាយមិនត្រឹមតែផ្តល់នូវភាពស្ងប់សុខសម្រាប់ប្រជាពលរដ្ឋក្នុងរដូវព្យុះភ្លៀងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បម្រើជាមូលដ្ឋានសម្រាប់ពួកគេក្នុងការកែលម្អជីវិតរស់នៅជាសន្សឹមៗ និងឆ្ពោះទៅរកស្ថិរភាព និងនិរន្តរភាពផងដែរ៕
Loan Phương
