ទូរស័ព្: 0274 383 347
សុក្រ, 6-11-26 08:29:00

សេដ្ឋកិច្ចរឹងមាំ - អនាគតរុងរឿង

មិនពឹងផ្អែកលើដំណាំតែមួយប្រភេទប៉ុណ្ណោះទេ គ្រួសារបងប្អូនជនរួមជាតិភាគតិចជាច្រើនលើភូមិសាស្ត្រខេត្ត បានម្ចាស់ការធ្វើពិពិធកម្មផលិតកម្ម ឆ្លៀតយកដីធ្លីគ្រប់កុងដើម្បីបង្កើតប្រភពចំណូលបន្ថែម។ ចាប់ពីដំណាំរួមផ្សំរយៈពេលខ្លី រហូតដល់ខ្ទឹមក្រហម ទំពាំងបារាំង ម្ទេស និងពូជដំណាំគ្រប់ប្រភេទ ទម្រង់នីមួយៗកំពុងបើកចេញនូវទិសដៅមុខរបរចិញ្ចឹមជីវិតបន្ថែម រួមចំណែកលើកកម្ពស់ប្រាក់ចំណូល ធ្វើឱ្យជីវភាពមានស្ថិរភាព។

 បងស្រី ថាយធីហា សម្អាតចម្ការដំណាំរួមផ្សំ ត្រៀមរៀបចំសម្រាប់ការដាំដុះរដូវថ្មី។

ជាង ២០ ឆ្នាំផ្សារភ្ជាប់ជាមួយចម្ការដំណាំរួមផ្សំ ប្ដីប្រពន្ធបងស្រី ថាយធីហា នៅអនុសង្កាត់បៀនតី សង្កាត់ហ៊ីបថាញ់ បានឆ្លៀតយកផ្ទៃដីជាង ៤ កុង ដើម្បីដាំឆ្លាស់ដំណាំ និងបង្កើនរដូវបណ្ដាប្រភេទដំណាំផ្សេងៗរួមផ្សំរយៈពេលខ្លី ដូចជា៖ ស្ពៃតឿ ស្ពៃឈើ ស្ពៃផ្អែម ស្ពៃខៀវ និងស្លឹកខ្ទឹម។ រៀងរាល់មួយខែប្ដូររបៀបដាំថ្មី អាស្រ័យហេតុនោះ ក្រុមគ្រួសាររក្សាបានបន្លែជាច្រើនរដូវក្នុងមួយឆ្នាំ។

ឆ្នាំកន្លងហើយ បងស្រី ហា បានក្លាហានដាំសាកល្បងខ្ទឹមក្រហមហូឡង់ Maserati លើផ្ទៃដី ២ កុង។ ក្រោយរយៈពេល ៣ ខែ បន្ទាប់ពីគិតចំណាយរួចរាល់ គ្រួសារនូវចំណេញបានជាង ២០ លានដុង។ ឃើញថាមានប្រសិទ្ធភាព បងស្រីបន្តដាក់ពូជដាំរដូវថ្មីបន្តទៀត។ ចំណូលសរុបក្រោយពេលគិតចំណាយរួចរាល់ សម្រេចបានជាង ១០០ លានដុងក្នុងមួយឆ្នាំ។

បងស្រី ថាយធីហា បានឱ្យដឹង៖ «ខ្ទឹមក្រហមមានរយៈពេលលូតលាស់ប្រហែល ៣ ខែ ប្រសិនបើថែទាំបានល្អ នឹងផ្តល់ប្រសិទ្ធភាពខ្ពស់បង្គួរ។ ការផ្សំបញ្ចូលដំណាំរួមផ្សំជាច្រើនប្រភេទ ជួយឱ្យក្រុមគ្រួសារមានប្រភពចំណូលជាប្រចាំ ធ្វើឱ្យជីវភាពមានស្ថិរភាព និងផ្គត់ផ្គង់កូនៗរៀនសូត្រទៀតផង»។

នៅអនុសង្កាត់បៀនតី លោក ត្រឹងជីក្វាង ក៏បានជ្រើសរើសទិសដៅផលិតចម្រុះលើផ្ទៃដីជាង ២ ហិកតា ជាមួយដំណាំមៀនថាញ់ញ៉ាន ផ្លែយៀត និងទំពាំងបារាំង ដោយឡែកទំពាំងបារាំងរក្សាទុកប្រមាណ ៦.០០០ ម៉ែត្រការ៉េ។ ក្រោយរយៈពេលជាង ៥០ ឆ្នាំមានបទពិសោធន៍ធ្វើកសិកម្ម គាត់បានបង្វែរមកបណ្តុះពូជដំណាំ ដើម្បីផ្គត់ផ្គង់ជូនបងប្អូនកសិករ។

មានពេលខ្លះ គាត់បណ្តុះពូជទំពាំងបារាំងរាប់ពាន់ដើមទៀតផង។ ដោយឡែកក្នុងឆ្នាំនេះ ពូជ ម្ទេសជាង ៣ ពាន់ដើមត្រូវបានបណ្តុះតាមការកុម្ម៉ង់ទិញ។ បណ្ដាប្រភពចំណូលឆ្លាស់គ្នានាំមកជូនក្រុមគ្រួសារប្រមាណ ២០០ លានដុងក្នុងមួយឆ្នាំ។

លោក ត្រឹងជីក្វាង បានចែករំលែកថា៖ «ការឆ្លៀតយកបទពិសោធន៍ក្នុងការផលិតដើម្បីបណ្តុះពូជដំណាំ ជួយឱ្យខ្ញុំកាត់បន្ថយកម្លាំងពលកម្មបានច្រើន ព្រមទាំងមានប្រភពចំណូលបន្ថែម។ សេដ្ឋកិច្ចគ្រួសារអាស្រ័យផ្តោតលើនោះ ក៏កាន់តែមានស្ថិរភាពឡើងជាលំដាប់»។

 ឆ្នាំនេះ លោក ត្រឹងជីក្វាង បណ្តុះម្ទេសពូជជាង ៣ ពាន់ដើមតាមការកុម្ម៉ង់ទិញ នាំមកនូវប្រភពចំណូលមានស្ថិរភាពសម្រាប់ក្រុមគ្រួសារផងដែរ។

គ្រួសារនីមួយៗមានរបៀបផលិតរៀងៗខ្លួន ប៉ុន្តែចំណុចរួមគឺសុទ្ធតែសំដៅដល់គោលដៅបង្កើតប្រភពចំណូលជាច្រើនលើផ្ទៃដីដដែល។ របៀបធ្វើនេះមិនត្រឹមតែលើកកម្ពស់តម្លៃផលិតប៉ុណ្ណោះទេ ថែមទាំងជួយឱ្យកសិករម្ចាស់ការជាងមុនចំពោះការប្រែប្រួលនៃដំណាំនីមួយៗ និងទីផ្សារផងដែរ។រួមដំណើរជាមួយបងប្អូនកសិករ សហករណ៍កសិកម្ម ឡុកទីម Farm នៅសង្កាត់ហ៊ីបថាញ់ ផ្គត់ផ្គង់ពូជ សម្ភារកសិកម្ម ឧបត្ថម្ភបច្ចេកទេស ធានាទិញកសិផល និងផ្សារភ្ជាប់បណ្ដាប្រភពទុនកម្ចីអនុគ្រោះដើម្បីវិនិយោគផលិតកម្ម។ ចាប់ពីទំពាំងបារាំង ម្ទេសស្នែងមាស រហូតដល់ខ្ទឹមក្រហម ទម្រង់នានាដែលឈានដំបូងផ្តល់ប្រសិទ្ធភាព កំពុងត្រូវបានសហករណ៍សហការជាមួយមូលដ្ឋានបន្តផ្សព្វផ្សាយ និងពង្រីកផងដែរ។

តាមសម្ដីលោក ឡឹមវ៉ាំងត្រន ប្រធានក្រុមប្រឹក្សាភិបាលសហករណ៍កសិកម្ម ឡុកទីមហ្វាម សហករណ៍កំពុងផ្តោតលើបណ្ដាទម្រង់គំរូទំពាំងបារាំង ម្ទេសស្នែងមាស និងខ្ទឹមក្រហម ព្រមទាំងមានបំណងបន្តទទួលបានការឧបត្ថម្ភអំពីប្រភពទុន ដើម្បីរួមដំណើរជាមួយកសិករក្នុងរដូវផលិតកម្ម ២០២៦-២០២៧។

ផ្តើមពីបណ្ដាចម្ការដំណាំរួមផ្សំ នៅពេលដែលដំណាំត្រូវបានធ្វើពិពិធកម្ម បច្ចេកទេសត្រូវបានអនុវត្តសមស្រប ទីផ្សារប្រើប្រាស់ និងប្រភពទុនត្រូវបានផ្សារភ្ជាប់ តម្លៃលើដីធ្លីគ្រប់កុងត្រូវបានលើកកម្ពស់។ បណ្ដាទម្រង់គំរូប្រកបដោយប្រសិទ្ធភាព កំពុងបង្កើតជម្រើសមុខរបរចិញ្ចឹមជីវិតបន្ថែម ជួយឱ្យបងប្អូនជនជាតិភាគតិចលើកកម្ពស់ប្រាក់ចំណូលជាជំហានៗ ធ្វើឱ្យជីវភាពមានស្ថិរភាព និងម្ចាស់ការឈានឡើងដោយសក្តានុពលជាក់ស្តែងរបស់ស្រុកកំណើត៕

អត្ថបទនិងរូប៖ គីមទ្រុក

រូបថត៖ អាញ់ទ្វឹន

 

 

Tags:

វិនិយោគព្រមគ្នានូវប្រព័ន្ធបង្គន់អនាម័យ ទឹកស្អាតបរិភោគនៅតាមសាលារៀន

ធានាលក្ខណៈអនាម័យ ទឹកស្អាតបរិភោគជូនសិស្សានុសិស្ស គឺជាភារកិច្ចសំខាន់ដែលត្រូវបានខេត្តកាម៉ាវយកចិត្តទុកដាក់អនុវត្ត សំដៅលើកកម្ពស់គុណភាពអប់រំ និងថែទាំសុខភាពសាលារៀន។ តាមរយៈគម្រោងកសាងថ្មី កែជួសជុលបង្គន់អនាម័យ និងវិនិយោគប្រព័ន្ធទឹកស្អាតបរិភោគ សំណង់សាលារៀនជាច្រើនត្រូវបានលើកកម្ពស់កម្រិត ឆ្លើយតបជាបណ្ដើរៗនូវតម្រូវការបង្រៀននិងរៀនផងដែរ។

សេដ្ឋកិច្ចរឹងមាំ - អនាគតរុងរឿង

មិនពឹងផ្អែកលើដំណាំតែមួយប្រភេទប៉ុណ្ណោះទេ គ្រួសារបងប្អូនជនរួមជាតិភាគតិចជាច្រើនលើភូមិសាស្ត្រខេត្ត បានម្ចាស់ការធ្វើពិពិធកម្មផលិតកម្ម ឆ្លៀតយកដីធ្លីគ្រប់កុងដើម្បីបង្កើតប្រភពចំណូលបន្ថែម។ ចាប់ពីដំណាំរួមផ្សំរយៈពេលខ្លី រហូតដល់ខ្ទឹមក្រហម ទំពាំងបារាំង ម្ទេស និងពូជដំណាំគ្រប់ប្រភេទ ទម្រង់នីមួយៗកំពុងបើកចេញនូវទិសដៅមុខរបរចិញ្ចឹមជីវិតបន្ថែម រួមចំណែកលើកកម្ពស់ប្រាក់ចំណូល ធ្វើឱ្យជីវភាពមានស្ថិរភាព។

រឹតបន្តឹងនៃការទំនាក់ទំនងជាមួយប្រជាជន

តាមរយៈសកម្មភាពការងារជាក់ស្តែង ស្នងការនគរបាលសង្កាត់វិញចាច់ បាននាំយកការងារប្រជាចលនាស៊ីជម្រៅជាបណ្តើរៗ រួមចំណែកគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិភាគតិចដែលជួបលំបាកលើភូមិសាស្ត្រ ព្រមទាំងពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះកងកម្លាំងនគរបាលផងដែរ។

បងប្អូននារីជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច

តាមរយៈបណ្ដាទម្រង់ជាក់ស្ដែងជាច្រ់ន សមាគមសហព័ន្ធនារីឃុំវិញមី បានឧបត្ថម្ភសមាជិកា ពិសេសគឺស្ត្រីជនជាតិខ្មែរ ឱ្យអភិវឌ្ឍមុខរបរចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងឈានទៅរកស្ថិរភាពជីវភាពជាសន្សឹមៗទៀតផង។

ជួយកុមារឱ្យចេះវិធីការពារខ្លួនឯង

កុមារអាចជួបប្រទះនឹងស្ថានភាពមិនមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ស្របពេលដែលមិនមែនគ្រប់ពេលវេលាសុទ្ធតែមានមនុស្សចាស់នៅក្បែរនោះឡើយ។ អាស្រ័យហេតុនេះ ក្នុងពេលកន្លងមក សមាគមសហព័ន្ធនារីខេត្ត Cà Mau តែងយកចិត្តទុកដាក់ណែនាំកុមារឱ្យចេះសម្គាល់គ្រោះថ្នាក់ផ្សេងៗ ព្រមទាំងវិធីបង្ការទប់ស្កាត់ និងស្វែងរកមនុស្សចាស់គួរជាទីទុកចិត្តនៅពេលចាំបាច់។

បរិស្ថានស្អាត សហគមន៍មានសុខភាពល្អ

រដូវវស្សា គឺជាពេលដែលជំងឺគ្រុនឈាម Dengue មានហានិភ័យផ្ទុះឡើងខ្លាំង។ បណ្ដាឧបករណ៍ផ្ទុកទឹក និងវត្ថុសំណល់ដក់ទឹកជុំវិញផ្ទះ បើសិនជាមិនបានចាត់ចែងលុបបំបាត់ទេនោះ នឹងក្លាយជាកន្លែងកកើតមូសបង្កជំងឺជាក់ជាមិនខាន។ ហេតុដូច្នេះហើយ ក្រៅពីការចូលរួមយ៉ាងប្តូរផ្តាច់របស់ផ្នែកសុខាភិបាល និងរដ្ឋអំណាចភូមិភាគ ស្មារតីរបស់ប្រជាជនដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត។

បណ្តាដងផ្លូវបើកចំហរសម្រាប់ការផ្លាស់ថ្មី

បណ្តាដងផ្លូវដែលត្រូវបានបង្កើនគុណភាព ស្ពានថ្មីៗត្រូវបានសាងសង់ កំពុងធ្វើឱ្យផ្លាស់ប្តូរមុខមាត់នៃតំបន់ជនរួមជាតិភាគតិចនៅ Cà Mau។ ដោយប្រភពធនធានវិនិយោគរបស់រដ្ឋ និងការរួមកម្លាំងរបស់បងប្អូនប្រជាជន ហេដ្ឋារចនាសម្ព័ន្ធជនបទក៏បានកែលម្អឱ្យកាន់តែល្អប្រសើរជាបណ្តើរៗផងដែរ ការធ្វើដំណើរ ដឹកជញ្ជូនទំនិញមានភាពងាយស្រួល ជីវភាពរស់នៅរបស់បងប្អូនកាន់តែត្រូវបានលើកកម្ពស់។

លើកស្ទួយនូវក្ដីស្រមៃរបស់ប្អូនៗ

មិនត្រឹមតែបានជួយឧបត្ថម្ភខាងលក្ខណៈសិក្សា និងថែទាំសុខភាពប៉ុណ្ណោះទេ កុមារ Khmer ទាំងឡាយដែលមានស្ថានភាពលំបាកថែមទាំងបានបង្កឱកាសកម្សាន្តសប្បាយ ថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិទៀតផង។ ចាប់ពីបណ្ដាគោលនយោបាយសន្តិសុខសង្គមជាក់ស្ដែង រហូតដល់ការរួមដៃរបស់សហគមន៍ កំពុងរួមចំណែកពូនជ្រុំនូវបណ្ដាក្ដីស្រមៃ បន្ថែមកម្លាំងចិត្តដើម្បីលើកស្ទួយប្អូនៗលើដំណើរឆ្ពោះទៅកសាងអនាគតទៀតផង។

ក្ដីរីករាយដ៏ពេញលេញក្នុងរដូវបុណ្យសែនដូនតា

អនុវត្តសេចក្ដីសម្រេចលេខ ២៥ របស់មន្ទីរជនជាតិ និងសាសនាខេត្ត Cà Mau ស្តីពីការអនុវត្តសាកល្បងទម្រង់រូបភាពឧបត្ថម្ភអភិវឌ្ឍផលិតកម្ម សម្រុះមុខនៃរបរចិញ្ចឹមជីវិតសហគមន៍ មាន ១០ គ្រួសារក្រីក្រ និងជួបការលំបាកជាជនរួមជាតិ Khmer នៅឃុំ Vĩnh Hậu ត្រូវបានឧបត្ថម្ភពូជសត្វ និងចំណីសត្វចិញ្ចឹម។ ពីប្រភពឧបត្ថម្ភជាក់ស្ដែងនេះ មាមីងបងប្អូនមានបន្ថែមមុខរបរចិញ្ចឹមជីវិត ចំណូល និងសេចក្ដីរីករាយទទួលបុណ្យសែនដូនតាផងដែរ។

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

សហគ្រាស - ម៉ាក