ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 21:54:57

ព្រះសង្ឃនិងពុទ្ធបរិស័ទ រួមកម្លាំងសាមគ្គីស្នេហាជាតិ

ប៉ុន្មានឆ្នាំកន្លង ព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទខ្មែរនៅកាម៉ាវតែងរួមដំណើរការជាមួយរដ្ឋអំណាចភូមិភាគអនុវត្តល្អបណ្តាប្រពៃណីស្នេហាជាតិ កសាងជីវភាពវប្បធម៌ ព្រមទាំងផ្សព្វផ្សាយគោលនយោបាយបក្ស និងក្រឹត្យច្បាប់ របស់រដ្ឋដល់បងប្អុនជនរួមជាតិ។ ផ្តើមពីនោះ ក៏បានរួមចំណែកយ៉ាងធំចំពោះការពង្រឹងផែនមហាសាមគ្គី និង បង្កើនទំនុកចិត្តរបស់បងប្អូនជនរួមជាតិខ្មែរជាមួយបក្សនិងរដ្ឋ ព្រមទាំងជំនួយកម្លាំងយ៉ាងសកម្មដើម្បីបងប្អូនខ្មែរឈានឡើងលំនឹងជីវភាព។

ក្នុងបណ្តាពិធីបុណ្យទានប្រពៃណីខ្មែរ សកម្មភាពកម្សាន្ត សប្បាយជាមួយបណ្តាលែ្បងប្រជាប្រិយ សិល្បៈ កីឡាជាដើមក៏            ត្រូវបានបង្កើតទីលានសម្រាប់កម្សាន្តសប្បាយយ៉ាងខ្ញៀវខ្ញាក្នុង ព្រជាពុទ្ធបរិស័ទនិងសហគមគ្រប់បណ្តាជនជាតិជាបងប្អូនលើ  ភូមិសាស្ត្រផងដែរ។

ព្រះសង្ឃទាំងឡាយបានពង្រីកតួនាទិដ៏សំខាន់របស់ខ្លួនក្នុងការផ្សព្វផ្សាយ ណែនាំប្រជាពុទ្ធបរិស័ទដើម្បីអនុវត្តល្អត្រឹមត្រូវរាល់សកម្មភាពជំនឿសាសនាក្នុងរដូវបុណ្យទានប្រពៃណីរបស់ជនរួមជាតិខ្មែរ។

ព្រះឧបជ្ឈាយ៍ ថាច់ហារិ៍ ប្រធានគណៈសង្ឃាភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គី          ស្នេហាជាតិខេត្ត មានថរដីដីការ៖ “វត្តគឺជាទីតាំងសម្រាប់ចាត់ តាំងរាល់សកម្មភាពវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ សម្តែងនូវក្តីមេត្តាករុណាដល់សព្វសត្វនិករទាំងឡាយទាំងពួងដែលអនុវត្តតាមគន្លងធម៌របស់ព្រះសម្មាសម្ពុទ្ធ។ អាស្រ័យដូច្នេះ ទើបព្រះសង្ឃរួមទាំងប្រជាពុទ្ធបរិស័ទទាំងឡាយតែងសកម្មចូលរួមប្រពៃណីនៃការកាត់បន្ថយក្រ តបស្នងសងគុណ សង់ផ្ទះមេត្តាធម៌ ជួយគ្រួសារក្រីក្រ។ល។ ដោយប្រាក់ឬក៏គ្រឿងសម្ភារៈផ្សេងៗ សរុបតម្លៃរាប់ពានើលានដុង។ ទន្ទឹមនិងនោះ បណ្តាគ្រួសារក្រ         ទាំងឡាយដែលជាជនចាតិភាគតិចថែមទាំងបានអាស្រ័យផល  គ្រប់បណ្តាគោលនយោបាយអាទិភាព ខិតខំ រីករាយ លំនឹងចិត្ត ពលកម្មផលិត ឈានឡើងចាកផុតក្រ។ ជីវភាពបងប្អូនខ្មែរស្ទើ            គ្រប់គ្រួសារតែងមានការលើកកម្ពស់គ្រប់វិស័យ ធ្វើឲ្យអត្រាគ្រួសារក្រក្នុងជនរួមជាតិខ្មែរទូតាំងខេត្តបន្ថយចុះជាសន្សឹមៗចាប់ពី៣-៤%/ឆ្នាំ។ ផ្តើមពីនោះក៏បានរួមចំណែកក្នុងការអភិវឌ្ឍន៍            សេដ្ឋកិច្ច-សង្គមរួមរបស់ខេត្តទៀតផង”។

លទ្ធផលដែលទទួលបាននារយៈពេលកន្លង មិនត្រឹមអាស្រ័យការខ្នះខ្នែងរបស់ព្រះសង្ឃប៉ុណ្ណោះទេ ថែមទាំងជាការរួមបញ្ចូលគ្នារវាងការខិតខំប្រឹងប្រែង ប្រើបញ្ញានិងទង្វើដ៏សមប្រាកបរបស់           រដ្ឋអំណាចគ្រប់បណ្តាថ្នាក់ក្រោមការដឹកនាមរបស់បក្ស និងការ គ្រប់គ្រងរបស់រដ្ឋក៏ត្រូវបានអនុវត្តជាក់ស្តែងនិងព្រមៗគ្នាយ៉ាង           មានប្រសិទ្ធភាពជាក់ស្តែងផងដែរ។ នេះជាការយកចិត្តទុកដាក់ដ៏ត្រឹមត្រូវរបស់បក្សនិងរដ្ឋស្តីពីការងារជនជាតិ និងសាសនាចំពោះ ព្រះពុទ្ធសាសនាខេមរមហានិកាយ ក៏ដូចជាជនរួមជាតិខ្មែរផងដែរ រឹតបន្តឹងស្មារតីសាមគ្គី បង្កើតទនុកចិត្តរបស់បងប្អូនជនជាតិភាគតិចចំពោះបក្សនិងរដ្ឋក្នុងការកសាងនិងការពារប្រទេសជាតិ។

លោកង្វៀងថាញ់នីម អនុប្រធានគណៈជនជាតិខេត្ត ប្រគេនអំណោយព្រះសង្ឃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូនតាឆ្នាំ២០២៣ នៅវត្តមុនីវង្ស បុប្ផារាម សង្កាត់១ ក្រុងកាម៉ាវ។

បងប្អូនជនរួមជាតិខ្មែរនៅកាម៉ាវតែងពង្រីកស្មារតីស្នេហាជាតិ និងប្រពៃណីសាមគ្គីជនជាតិ សាសនា រួមកម្លាំងជាមួយបណ្តាជនជាតិជាបងប្អូនកសាងនិងការពារប្រទេសជាតិមាតុភូមិ ព្រមទាំងជំរុញខ្លាំងខ្លារាល់បណ្តាប្រពៃណីប្រឡងប្រណាំងស្នេហាជាតិ អភិវឌ្ឍន៍ផលិត កាត់បន្ថយក្រ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋ        កិច្ច-សង្គមនៅភូមិភាគ។

ដើម្បីបន្តពង្រីកតួនាទិរបស់ខ្លួន រយៈពេលខាងមុខ ព្រះសង្ឃ           ព្រមទាំងប្រជាពុទ្ធបរិស័ទខ្មែរគ្រប់ើរូបនិងបន្តអនុវត្តល្អគោលការនយោបាយរបស់បក្សនិងក្រឹត្យច្បាប់រដ្ឋ ពង្រីកល្អថែមទៀតខាងស្មារតីសាមគ្គីជនជាតិ សាមគ្គីសាសនា បន្តការពង្រឹងនិងអភិវឌ្ឍន៍ទូលំទូលាយចំពោះផែនមហាសាមគ្គីទូទាំងជនជាតិ សាភ្ជាប់ការពង្រីកសិទ្ធិប្រជាធិបតេយ្យក្នុងការរស់នៅសង្គមក្រោមការដឹកនាំរបស់បក្សនិងការគ្រប់គ្រងរបស់រដ្ឋ” ព្រះឧបជ្ឈាយ៍ ថាច់ហារិ៍ បានអះអាងបែបនេះ៕

 

អត្ថបទនិងរូបថត៖ គ្វីញអាញ

 

Tags:

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

សហគ្រាស - ម៉ាក