ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 11-6-26 04:17:02

ភូមិខ្មែរថាញ់ទុងផ្លាស់ថ្មី

Thanh Tùng គឺជាឃុំជួបលំបាកមួយក្នុងចំណោមឃុំដទៃទៀតរបស់ស្រុក Đầm Dơi ដែលមានបងប្អូនជនរួមជាតិខ្មែររស់នៅច្រើនកុះករ ប្រមូលផ្តុំនៅភូមិទាំងពីរ គឺ Tân Điền B មាន៣២៤គ្រួសារ/១.៩៤៤នាក់។

លោក Nguyễn Dũng Sĩ លេខាគណៈ   កម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំថាញ់ទុង បានឲ្យដឹង៖  “ប៉ុន្មានឆ្នាំកន្លង ភូមិភាគបានធ្វើការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពចមពោះប្រភពធនធានដែលផ្តើមពីកម្មវិធី គោលដៅ និងគម្រោងគោលនយោបាយជនជាតិភាគតិច។ យកចិត្តទុកដាក់ជីវភាពរស់នៅ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្មែរតែងបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់អនុវត្ត ដោយមានច្រើនគោលនយោបាយអាទិភាពដូចជា៖ ការឧបត្ថម្ភផ្ទះសម្រាប់គ្រួសារជួបការលំបាក ឧបត្ថម្ភដើមទុន ការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើ។ល។ ផ្តើមពីនោះ ជីវភាពរស់នៅនិងស្មារតីសម្ភារៈរបស់មាមីងបងប្អូនក៏បានកែលម្អជាបណ្តើរៗ”។  ត្រឡប់មកភូមិខ្មែរ Xóm Lớn វិញ សម្រស់ទិដ្ឋភាពភូមិស្រុកកាន់តែស្រស់បំព្រង។ ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ ស្ពានជនបទ អាគារវប្បធម៌សហគមន៍។ល។ កាន់តែមានភាពស្រស់ស្អាត និងធំទូលាយ បង្កើតបានទៅជាផ្ទាំគំនូរដ៏ស្រស់ប្រណិតសម្រាប់ភូមិស្រុក។ ប្រការដែលគួរឲ្យរំភើបថែមទៀតនោះគឺ បងប្អូនជនរួមជាតិខ្មែរទាំងឡាយនៅទីនេះអនុវត្តបានល្អរាល់បណ្តាប្រពៃណីដែលភូមិភាគបានផ្តើមចលនា ពិសេសកម្មវិធីកសាងជនបទថ្មី។ រាល់គ្រួសារនិមួយៗតែងយកចិត្តទុកដាក់ក្នុងការថែរក្សាផ្ទះសម្បែង និងរក្សាការពារអនាម័យបរិស្ថានកាន់តែភ្លឺស្រស់បំព្រង- បៃតង-ស្រស់ស្អាត៕

ជ្រុងមួយនៃភូមិខ្មែរ។

សាលាទាន​ដ៏​ស្រស់ស្អាត និងធំទូលាយ បង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនខ្មែរភូមិ Tân Điền B សិក្សារៀនសូត្រ និង​ចូលរួម​សកម្មភាព​វប្បធម៌​សហគមន៍។

ផ្លូវជនបទទៅកាន់ភូមិ Tân Điền B  ត្រូវបានវិនិយោគសាងសង់ រួមចំណែកធ្វើឱ្យមុខមាត់ជនបទកាន់តែមានភាពស្រស់ស្អាត។

ស្ពាន​គមនាគមចាប់ឆ្លងព្រែកនៃភូមិខ្មែរ ក៏បានកសាងថ្មី បង្កើក្ខណៈងាយស្រួលជាងសម្រាប់មាមីងបងប្អូនជនរួមជាតិខ្មែរធ្វើដំណើរទៅមក។

យុវជន ថាច់តារា នៅភូមិខ្មែរ តែងផ្ចិតផ្ចង់ជាមួយមុខរបរខាងកែជយសជុលម៉ូតូរបស់ខ្លួណ ព្រមទាំងទទួលបានប្រាក់ចំណូលនឹងនរទៀតផង។

មាមីងបងប្អូនទាំងឡាយនៅភូមិខ្មែរ ភាគច្រើនប្រកបរបរចិញ្ចឹមបង្គា និងក្តាមធម្មជាតិ ក្នុងនោះមានគ្រួសារជាច្រើនបានចិញ្ចឹមបង្គាតាមបែបឧស្សាហកម្មសម្រេចទិន្នផលខ្ពស់។

អនុវត្តដោយ៖ ហ្វិញឡឹម

 

Tags:

ភាគច្រើនអាន

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។

អភិវឌ្ឍសេដ្ឋកិច្ចផ្តើមពីទម្រង់ប្រសិទ្ធភាព

ពេលកន្លងមក នៅលើភូមិសាស្ត្រឃុំ Phước Long បានលេចឡើងនូវទម្រង់ផលិត និងការចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាពកាន់តែច្រើនឡើង ដែលនាំមកនូវប្រភពចំណូលនឹងនរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជននៅភូមិភាគ។

តំបន់ជនបទទទួលអំណរនិទាឃរដូវមុនថ្ងៃកំណត់

បុណ្យចូលឆ្នាំថ្មីនេះ ក្តីសប្បាយរីករាយរបស់បងប្អូនប្រជាជនឃុំ Hồng Dân ហាក់ដូចជាកើនឡើងទ្វេដង។ មិនត្រឹមរដូវស្រូវ និងបង្គាបានផលប៉ុណ្ណោះទេ សម្រាប់បងប្អូនដែលរស់នៅតាមបណ្តោយដងផ្លូវ តាសួន ក្តីសប្បាយរីករាយកាន់តែពេញលេញថែមទៀត នៅពេលដែលផ្លូវជនបទត្រូវបានវិនិយោគកសាងកម្រិតខ្ពស់ និងពង្រីកឱ្យបានល្អស្អាត ដោយដាក់ឱ្យប្រើប្រាស់ចំឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមមី ២០២៦ នេះ។

ផលប្រយោជន៍សេដ្ឋកិច្ចផ្តើមពីចំបើង

តាំងពីយូរលង់ណាស់មកហើយ ចំបើងតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅ និងការផលិតរបស់កសិករ។ ទោះបីវាជាផលិតផលចំណុះខាងវិស័យកសិកម្មក៏ដោយ ចំបើងមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ជាច្រើនបែប និងរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពក្នុងការផលិត និងការការពារបរិស្ថានទៀតផង។

តុបតែងលម្អដើម្បីទទួលអំណរនិទាឃរដូវ

នៅថ្ងៃជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦ នេះឃុំ សង្កាត់ក្នុងខេត្ត Cà Mau បានផ្លាស់ប្តូរមុខមាត់ថ្មីពោរពេញដោយពណ៌ចម្រុះ។ ការងារតុបតែង និងកែលម្អទីក្រុងត្រូវបានអនុវត្តយ៉ាងព្រមៗគ្នា បង្កើតបានជាចំណុចលេចធ្លោរស់រវើក ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ដីចុងខាងត្បូងបំផុតនៃមាតុភូមិ។

អត្ថប្រយោជន៍ប្រកបដោយចីរភាពពីគម្រោង "ទឹកគឺជាដង្ហើមនៃជីវិត"

ប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រែប្រួលអាកាសធាតុកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ បណ្តោយឱ្យមានគ្រោះរាំងស្ងួត និងការជ្រាបព្រៃជាញឹកញាប់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនប្រជាជនទៀតផង។ នៅ Cà Mau តំបន់ជាច្រើនដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកង្វះទឹកសាប ជាពិសេសក្នុងរដូវប្រាំង។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គម្រោង "ទឹកគឺជាដង្ហើមនៃជីវិត - ដោះស្រាយការលំបាករបស់ស្ត្រីដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងការជ្រាបប្រៃ" បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពយ៉ាងជាក់ច្បាស់ រួមចំណែកជួយសហគមន៍ជនជាតិភាគតិចឱ្យមានស្ថិរភាពខាងការផលិតជាសន្សឹមៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ។

សហគ្រាស - ម៉ាក