ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 3-4-25 04:11:21

Tân Lộc កៀងគរប្រភពធនធានដើម្បីលុបបំបាត់ក្រ

ប៉ុន្មានឆ្នាំកន្លងមកនេះ ឃុំ Tân Lộc ស្រុក Thới Bình តែងអនុវត្តល្អគោលន យោបាយជនជាតិ។ បណ្តាមុខសញ្ញាដែលអាស្រ័យផលដែលជាជនជាតិភាគតិចមានជីវភាពជួបលំបាកពិសេស ក៏ត្រូវបានធ្វើការជម្រើសតាមរយៈការប្រជុំជនជាសាធារណៈ។ ផ្តើមពីនោះ ការឧបត្ថម្ភអនុវត្តត្រឹមត្រូវចំគោលដៅនិងចំមុខសញ្ញា ក៏ទទួលបានការគាំទ្រយ៉ាងខ្ពស់របស់បងប្អូនប្រជាជនទូទាំង ឃុំផងដែរ។

លោក Từ Đại Lạc អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Tân Lộc ឲ្យដឹង៖ “ស្ទើតែគ្រប់គ្រួសារក្រនិងប្រកៀកក្រទាំងឡាយដែលជាជនជាតិខ្មែរពោលគែសុទ្ធតែទទួលបានការជំនួយឧបត្ថម្ភសាងសង់ផ្ទះស្នាក់នៅ និងបុលប្រាក់យោងតាមបណ្តាកម្មវិធី សេចក្តីសម្រេចចិត្ត គម្រោងការជាដើម។ ដើម្បីសម្រេចបាននូវគោលដៅលុបបំបាត់ភាពក្រីក្រក្នុង​​ជនរួមជាតិភាគតិច ឃុំ​កំពុង​បន្ត​កៀងគរ​បណ្រាប្រភពធនធានជា​អតិបរមា​ដើម្បី​ជំនួយឧបត្ថម្ភដល់​គ្រួសារ​និមួយៗ​ដែលកំពុងមានការ​ខ្វះខាត”។  ផ្តើមពីគោលនយោបាយឧបត្ថម្ភ ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិខ្មែរនៅឃុំ Tân Lộc កំពុងមានការលំនឹងជាបណ្តើរៗ ព្រមទាំងអភិវឌ្ឍន៍យ៉ាងច្រើនទម្រង់ដ៏មានប្រសិទ្ធភាពទៀតផង។

ឃុំ Tân Lộc ប្រមូលផ្តុំអនុវត្តល្អចចំពោះសកម្មភាពនៃការផ្សព្វផ្សាយចលនាសប្បុរសជន និងសំខាន់ក្នុងការយល់ដឹង ព្រមទាំងរួមដំណើរការទាំងក្នុងប្រព័ន្ធនយោបាយ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ពង្រីកស្មារតីប្រុងប្រយ័ត្នរាល់គ្រប់បណ្តាគ្រួសារក្រីក្រនិងប្រកៀកក្រ ខិតខំឈានឡើង និងធ្វើមានសម្រាប់គ្រួសារ និងសង្គម។ ឆ្នាំនេះ ឃុំដាក់បញ្ចូលគោលដៅអនុវត្តកម្មវិធីកាត់បន្ថយក្រចូលក្នុងគោលដៅរួមរបស់ឃុំ ដោយផ្តោតលើការអនុវត្តគោលន យោបាយសន្តិសុខសង្គម និងដំណោះស្រាយដើម្បីឧបត្ថម្ភការងារកាត់បន្ថយក្រតាមពហុវិស័យ។ ជាពិសេសការធ្វើពិពិធកម្មរាល់បណ្តាទម្រង់ក្នុងជនរួមជាតិ ផ្តល់ជីវភាពរស់នៅ ផ្តល់ទីជម្រក ប្រជាជនជួយប្រជាជន ឧបត្ថម្ភសោធនដើម្បីជំនះការលំបាក...។

ក្នុងចំណោមបណ្តាគោលនយោបាយឧបត្ថម្ភ គោលនយោបាយខាងវិស័យអប់រំ តែង ទទួលបានការយកចិត្តទុកដាក់យ៉ាងពិសេស។ (ក្នុងរូបថត៖ ប្អូនៗសិស្សសាលាទទួលអំ ណោយ និងសៀវភៅអំពីសប្បុរសជនដែលផ្តើមពីការចលនារបស់គណៈសប្បុរសជធម៌សង្គមនៃពុទ្ធសាសនាខេត្ត)។

លោកស្រី Hữu Thị Thuôi ជាជនជាតិខ្មែរនៅភូមិលេខ៧ មានមោទនភាពនិយាយថា៖ “ខ្ញុំពិតជាមានក្តីសប្បាយរីករាយខ្លាំងណាស់ ខណៈដែលបានរដ្ឋជំនួយឧបត្ថម្ភសាងសង់ផ្ទះ និងបុលប្រាក់ធ្វើជាដើមទុន។ ចាប់ពី​ពេលនេះ​តទៅ ប្តី​ប្រពន្ធខ្ញុំ​និង​ខ្ញុំ​ខិតខំ​រកស៊ី ​ឧស្សាហ៍​ព្យាយាមពលកម្ម​ផលិត​ដើម្បីឈានឡើង​រួច​ចាកក្រ”។​

បងស្រី Hữu Thị Thuôi បានលំនឹងជីវភាពបន្ទាប់ពីទទយលបានការជំនួយឧបត្ថម្ភរបស់រដ្ឋ ឧបត្ថម្ភសាងសង់ផ្ទះ​និងបុលបប្រាក់ទុន។ (ក្នុងរូបថត៖ បងស្រី Thuôi គឺជាគ្រួសារក្រីក្រមួយក្នុងចំណោម៧៥គ្រួសារខ្មែរដែលទើបបានជម្រើសឧបត្ថម្ភធុងសម្រាប់ដាក់ទឹក)។

 លោក Lâm Thu អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរឃុំ Tân Lộc មានប្រ សាសន៍៖ “ថ្វីត្បិតតែមានលក្ខណៈងាយស្រួល ក៏ប៉ុន្តែ ជីវភាពរបស់បងប្អូនខ្មែរមួយចំនួនទីនេះ នូវមានការជួបំបាកច្រើន។ អត្រាគ្រួសារក្រ គ្មានដីផលិត ពលករខ្វះការងារធ្វើក៏នូវមានច្រើនដែរ។  ចំនួនគ្រួសារក្រីក្រក៏មានការបន្ថយចុះគួរឲ្យកត់សម្គាល់ តែក៏អាចមានសមត្ថភាពក្រសាឡើងវិញដែរ ដោយសារបាត់បង់កម្លាំងពលកម្ម គ្មានដីផលិត”៕ ​

 

អត្ថបទនិងរូបថត៖ ឡឹមឌឿន

Tags:

ខាញ់ប៊ិញ គ្មានគ្រួសារ Khmer ក្រីក្រនិងប្រកៀកបន្ទាត់ក្រទៀតទេ

យោងតាមការផ្សព្វផ្សាយអនុវត្តយ៉ាងល្អគោលនយោបាយជនជាតិ រួមជាមួយបណ្តាដំណោះស្រាយជាក់ស្តែងជាច្រើន និងមានប្រសិទ្ធភាពផងនោះ ឃុំ Khánh Bình ស្រុក Trần Văn Thời ក៏បានជំនួយឧបត្ថម្ភបងប្អូនជនរួមជាតិភាគតិមានលក្ខណៈឈានឡើងរួចចាកក្រចីរភាព។

រីកសាយភាយនៃស្មារតីការពារបរិស្ថាន

ជាតិកក្វក់នៃកាកសំណល់ប្លាស្ទិកបានក្លាយជាបញ្ហាប្រឈមមុខសម្រាប់បរិស្ថានដ៏ធំបំផុតមួយក្នុងចំនោមបញ្ហាបរិស្ថានទាំងបីទូទាំងពិភពលោកនាពេលបច្ចុប្បន្ន។ ការប្រយុទ្ធប្រឆាំងនឹងកាកសំណល់ប្លាស្ទិកគឺជាការប្រយុទ្ធប្រឆាំងដ៏យូរអង្វែង ហើយមិនមែនជាការសាមញ្ញធម្មតានោះទេ។ ដំបូងបង្អស់ រាល់ប្រជាពលរដ្ឋម្នាក់ៗត្រូវលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវចំពោះបរិស្ថាននៃការរស់នៅ លុបបំបាត់កាកសំណល់ប្លាស្ទិកចេញពីទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន។

អឹកធឹកនៃរដូវប្រមូលផលបង្គាទទួលបុណ្យ Tết

ស្រុក Thới Bình ត្រូវបានចាត់ទុកជា “រដ្ឋានីបង្កង” របស់ខេត្ត។ ប៉ុន្មានថ្ងៃនេះ បងប្អូនប្រជាកសិករចាប់ផ្តើមប្រមូលផលបង្កងក្នុងដីស្រែរបស់ខ្លួន។ សូរសម្លេងដ៏ក្អាកក្អាយ បងប្អូនកសិកររីករាយដោយរដូវអំណោយផល និងលក់បានតម្លៃខ្ពស់ទៀតផង មានប្រាក់ចំណូលសម្រាប់ទទួលបុណ្យចូលឆ្នាំ Tết ប្រកបដោយភាពកក់ក្តៅ និងសម្បូរសប្បាយ។

បាចអណ្តូងចាប់ត្រីទទួលបុណ្យ Tết

ឱកាសចុងឆ្នាំ បងប្អូនកូនក្មួយទាំងឡាយក្នុងសង្គមគ្រួសារក៏បានមកជួបជុំគ្នាដើម្បីបាច់អណ្តូងចាប់ត្រី។ នៅផ្ទះរបស់បង Chín Long (Đường Hải Long នៃភូមិ Bảy Ghe ឃុំ Khánh Hải ស្រុក Trần Văn Thời) មានបងប្អូន៩នាក់។ រដូវបាច់អណ្តូងឆ្នាំនេះ បងប្អូនគាត់ក៏បានមកជួយចាប់ត្រីតែមួយពេលព្រឹកក៏រួចរាល់។

ផ្តើមអាជីពដោយរបរសាមញ្ញ

បន្ទាប់ច្រើនឆ្នាំស្វែងយល់អំពីទិសដៅនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច បងស្រី Trần Thị Tìm នៅភូមិ Hữu Thời ឃុំ Biển Bạch Đông ស្រុក Thới Bình ក៏បានក្លាហានបុលប្រាក់សម្រាប់វិនិយោគបង្កើតមូលដ្ឋានផលិតអំបោស។

ការផ្លាស់ប្តូរផ្តើមពីមនសិការ

ឃុំ Lâm Hải ស្រុក Năm Căn មានគ្រួសារ Khmer ៥១គ្រួសារ។ ប៉ុន្មានឆ្នាំកន្លងមកនេះ បងប្អូនជនរួមជាតិតែងសកម្មអភិវឌ្ឍន័សេដ្ឋកិច្ច រួមកម្លាំងកសាងជនបទថ្មីទៀតផង។

លើកកម្ពស់គុណភាពរស់នៅសម្រាប់ស្ត្រី និងកុមារ

នៅភូមិ Kinh Đứng B ឃុំ Khánh Hưng ស្រុក Trần Văn Thời មាន១៥៨គ្រួសារជនរជាតិ ភាគតិច ដែលភាគច្រើនជាអ្នកប្រកបរបរស៊ីឈ្នួល ដោយគ្មានដីផលិត។ តែអា ស្រ័យលើការខិតខំប្រឹងប្រែងមិនឈប់ឈររបស់រដ្ឋអំណាចភូមិភាគ និងអង្គ ការចាត់តាំងសង្គម ភូមិគិញឌឹង B ក៏សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងការលើកកម្ពស់គុណភាពរស់នៅជូនបងប្អូនស្ត្រីនិងកុមារ។ ក្នុងចំណោមប្រការមួយដ៏សំខាន់សម្រាប់ជំរុញការផ្លាស់ប្តូរនៅភូមិគិញឌឹង B ថាជាការបង្កើតនូវសកម្មភាពរបស់ក្លឹបសារគមនាគមភូមិ ដែលត្រូវបានបង្កើតកាលពីខែធ្នូ ឆ្នាំ២០២២ ដោយមានសមាជិកចំនួន៩រូប។

ទម្រង់ជាក់ស្តែងផ្តើមពីប្រពៃណីនៃមហាសាមគ្គី

ផ្លូវបេតុងទៅកាន់តំបន់លំបាក

បងប្អូនប្រជាជននៅភូមិលេខ១៤ ឃុំ Khánh Lâm ស្រុក U Minh សប្បាយរីករាយ ខណៈពេលដែលមានផ្លូវថ្នល់ថ្មីចាក់បេតុងយ៉ាងត្រង់ភ្លឹង ឆ្លើយតបតម្រូវការធ្វើដំណើរទៅមករបស់បងប្អូនប្រជាជននិងសិស្សសាលាប្រផបដោយភាពងាយស្រួល។

ជំនួយជនរួមជាតិឈានឡើងជីវភាពសុខក្សេមក្សាន្ត

ជាភូមិភាគដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករ ឃុំ Khánh Bình Đông ស្រុក Trần Văn Thời តែងយកចិត្តទុកដាក់ដល់ការអនុវត្តប្រកបដោយភាពស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាពនូវវិធានការគោលនយោបាយ របស់បក្ស និងរដ្ឋដោយយកចិត្តទុកដាក់លើគ្រប់ជ្រុងជ្រោយ។ ក្នុងចំណោមលទ្ធផលដែលគួរឱ្យចាប់អារម្មណ៍របស់ឃុំ Khánh Bình Đông គឺសកម្មភាពនៃការកាត់បន្ថយក្រចីរភាព និងកាត់បន្ថយក្រក្នុងជនជាតិភាគតិច។

សហគ្រាស - ម៉ាក