ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 11-12-25 05:09:18

សម្រស់ថ្មីនៅខាញ់ប៊ិញ

ជាមួយគោលលំនាំ “ជនបទថ្មីមានត្រឹមតែចំណុខចាប់ផ្តើម គឺគ្មាន ចំណុចបញ្ចប់នោះទេ" បន្ទាប់ពីបានទទួលស្គាល់ជាឃុំសម្រេចកម្រិតជបបទថ្មីកាលពីឆ្នាំ២០១៦ ឃុំ Khánh Bình ស្រុក Trần Văn Thời បានប្រមូលផ្តុំប្រព័ន្ធនយោបាយទាំងមូលចូលរួម។ ផ្សព្វផ្សាយ និងកៀរគរប្រជាជនដើម្បីរាល់បទដ្ឋាននៃការក សាងជនបទថ្មីប្រកបដោយនិរន្តរភាព ព្រមទាំងពង្រីកទូលំទូលាយអំពីរបៀបធ្វើ និងបណ្តាទម្រង់ល្អៗ។ល។ អាស្រ័យហេតុនេះហើយ ឃុំ Khánh Bình នាពេលបច្ចុប្បន្នក៏បំពាក់ដោយសម្រស់យ៉ាងស្រស់ត្រកាល ធានាគុណភាពក្នុងការរស់នៅរបស់បងប្អូនប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ។

ទិដ្ឋភាពជនបទថ្មី នៅតំបន់ឃុំ Khánh Bình កំពុងបញ្ចេញសម្រស់ ។

យោងតាមគម្រោងការដែលបានដាក់ចេញ ឃុំនឹងទៅកាន់គោលដៅនៃឃុំជនបទថ្មីកម្រិតខ្ពស់ក្នុងឆ្នាំ២០២៤។ មកទល់ពេលនេះ ឃុំក៏សម្រេចបាន១៣/១៩លក្ខឋាន ហើយកំពុងបន្តផ្តោតលើការយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តជោគជ័យចំនួន៦បទដ្ឋានដែលនៅសល់ រួមទាំងវិស័យសិក្សាអប់រំ វប្បធម៌ ចាត់តាំងផលិត និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ជនបទ សុខាភិ បាល បរិស្ថាន គុណភាពក្នុងការរស់នៅ។

បច្ចុប្បន្ន​ ឃុំ​មាន​ ៤/៥សាលា ដែលសម្រេចកម្រិតជាតិ។ ការងារបន្តក្សាសាលារៀនសម្រេចស្តង់ដារក៏ទទួលបានការយកចិត្តទុកដាក់ បន្តរក្សា និងលើកកំពស់គុណភាព សមស្របតាមស្តង់ដារនៃការបំពេញវិជ្ជាកម្រិតថ្នាក់មត្តេយ្យ បឋមសិក្សា និងអនុវិទ្យាល័យកម្រិត៤។

ប្រភពចំណូលមធ្យមនៃមនុស្សម្នាក់របស់ឃុំសម្រេច៧៣,៧លានដុង។ លើភូមិសាស្ត្រពោលគឺគ្មានផ្ទះដែលទ្រុឌទ្រោមទៀតនោះទេ។ សព្វថ្ងៃ មាន២.៤៨២/២.៧៤០ខ្នងសែលសម្រេចកម្រិតតាមការកំណត់ ស្រូបអត្រា៩០,៥៨%។

“គណៈកម្មាធិការប្រជាជនឃុំបានបញ្ជាក់ការកសាងជនបទថ្មីគឺជាភារកិច្ចរបស់ប្រព័ន្ធនយោបាយទាំងមូល ធានានិរន្តរភាព ឆ្ពោះទៅគោលដៅមិនបញ្ឈប់លើកកម្ពស់គុណភាពរស់នៅ និងស្មារតីសម្ភារៈរបស់បងប្អូនប្រជាជនតំបន់ជនបទ។ មិនត្រឹមតែប៉ុណ្ណោះ ការកសាងឃុំជនបទថ្មីកម្រិតខ្ពស់ គឺដើម្បីលើកកម្ពស់គុណភាពគ្រប់ជ្រុងជ្រោយរាល់បណ្តាបទដ្ឋានដែលសម្រេចបានតាមទិសដៅនៃការឯកភាព ស្ថេរភាព និងត្រូវបានបងប្អូនប្រជាជនស្ម័គ្រចិត្តចូលរួម។ ផ្តើមពីនោះ បន្តអភិវឌ្ឍណ៍តួនាទីជាម្ចាស់ការរបស់បងប្អូនប្រជាជនដែលផ្តតលើស្មារតីប្រជាជនដឹង ប្រជាជនពិគ្រោះ ប្រជាជនពិនិត្យ ប្រជាជនអង្កេតតាមដាន ប្រជាជនទទួលផល” លោក Dương Minh Sang អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ បានអះអាងបែបនេះ៕

 

 គ្វីញអាញ

Tags:

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

តំបន់ជនរួមជាតិភាគតិចផ្លាស់ថ្មី

ផ្តើមពីគោលនយោបាយវិនិយោគរបស់កម្មវិធីគោលដៅជាតិដែលបានផ្សព្វផ្សាយអនុវត្តលើភូមិសាស្ត្រខេត្ត មុខមាត់ជនបទខេត្តកាម៉ាវ ជាពិសេសតំបន់ជនជាតិភាគតិច មួយថ្ងៃកាន់តែមានភាពប្រសើរឡើង ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏បានកែលម្អ និងលើកកម្ពស់ផងដែរ។

លើកកម្ពស់សមភាពយេនឌ័រនៅតាមតំបន់ជនជាតិភាគតិច

ប៉ុន្មានឆ្នាំកន្លង ការអនុវត្តគម្រោងទី៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” បាននាំមកយ៉ាងច្រើនការផ្លាស់ប្តូរជាវិជ្ជមានក្នុងតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះកររបស់ខេត្ត Cà Mau។ តាមរយៈទម្រង់នៃការឃោសនាចម្រុះ និងបង្កភាពជិតស្និទ្ធ បានរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹង និងផ្លាស់ប្តូរអាកប្បកិរិយា លុបបំបាត់ការប្រកាន់ភេទជាបណ្តើរៗ បង្កលក្ខណៈដើម្បីបងប្អូនស្ត្រី និងកុមារពង្រីកតួនាទី និងមុខតំណែងរបស់ពួខ្លួនក្នុងគ្រួសារ និងសង្គម។

ស្ពានតភ្ជាប់នៃក្តីសោមនស្ស

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈសប្បុរសធម៌សង្គមនៃសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត បានផ្តើមចលនាកសាងស្ពានគមនាគមន៍ជនបទរាប់រយខ្សែ ដើម្បីជំនួសស្ពានឈើឥតបង្កាន់ដៃដ៏លំបាកលំបិន ដោយស្ពានបេតុងដ៏រឹងមាំតភ្ជាប់ត្រើយទាំងសង្ខាង។

បងប្អូននារីចូលរួមបណ្តាកម្មវិធីគោលដៅជាតិ

ការបំផុសចលនា “កសាងគ្រួសារ ៥ គ្មាន ៣ស្អាតស្អំ” ក៏ត្រូវបានគ្រប់បណ្តាថ្នាក់សមាគមសហព័ន្ធនារីក្នុងខេត្តចាត់តាំងអនុវត្តយ៉ាងមឹងម៉ាត់។ ដោយមានច្រើនទង្វើជាក់ស្តែងផ្សារផ្ជាប់ជាមួយការចង្អុលណែនាំរបស់គ្រប់បណ្តាថ្នាក់ និងរដ្ឋអំណាចភូមិភាគ រួមចំណែកផ្លាស់ប្តូរផ្នត់គំនិត និងរបៀបធ្វើក្នុងបណ្តាគ្រួសារ ពង្រីកល្អតួនាទីរបស់នារី ចូលរួមអនុវត្តបណ្តាកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមលើភូមិសាស្ត្រខេត្ត។

គិតគូរដល់ជីវភាពរស់នៅរបស់បងប្អូន Khmer

ឃុំ Vĩnh Phước ជាភូមិភាគមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យបណ្តាគោលនយោបាយរបស់បក្ស និងរដ្ឋ ជីវភាពបងប្អូនប្រជាជនខ្មែរទាំងឡាយនៅទីនេះមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ គ្រប់ភូមិស្រុកដែលធ្លាប់ជួបលំបាកកាលពីមុន សព្វថ្ងៃក៏ “ប្តូរអាវថ្មី” ដោយមានដងផ្លូវជនបទធំទូលាយស្អាត និងអាគារដ៏ស្កឹមស្កៃយ៉ាងច្រើនផងដែរ។

លើកកម្ពស់គុណភាពរស់នៅផ្តើមពី “គម្រោងទឹកស្អាត” សម្រាប់ជនរួមជាតិភាគតិច

ការឧបត្ថម្ភទឹកសម្រាប់ប្រើប្រាស់ គឺជាគម្រោងមួយក្នុងចំណោមគម្រោងដទៃទៀតនៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (ហៅកាត់កម្មវិធី ១៧១៩) ដែលត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពនៅតាមបណ្តាភូមិភាគជាច្រើនក្នុងខេត្ត។ តាមរយៈគម្រោងនេះ គ្រួសារប្រជាជនជាច្រើនបានប្រើប្រាស់ប្រភពទឹកដែលធានា និងបានលើកកម្ពស់គុណភាពក្នុងការរស់នៅទៀតផង។

សែនដូនតាប្រកបដោយភាពកក់ក្តៅក្នុងគេហដ្ឋានថ្មី

បុណ្យភ្ជុំបិណ្ឌ សែនដូនតាមិនត្រឹមជាឱកាសសម្រាប់កូនចៅតបស្នងគុណចំពោះបុព្វការីជនរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជារយៈពេលដ៏ពិសេសដើម្បីជួបជុំសង្គមគ្រួសារ និងមាមីងបងប្អូនក្នុងភូមិផងរបងជាមួយ និងចែករំលែកនូវក្តីសប្បាយរីករាយ និងពង្រឹងសាមគ្គីភាពរវាងគ្នានិងគ្នាទៀតផង។ ឆ្នាំនេះ ពិធីបុណ្យភ្ជុំបិណ្ឌ សែនដូនតាសម្រាប់គ្រួសារច្រើនកាន់តែមានភាពសប្បាយអ៊ូអរ និងកក់ក្តៅថែមទៀតនៅពេលដែលបក្ស និងរដ្ឋ ព្រមទាំងរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការរស់នៅ និងទាំងស្មារតីសម្ភារៈ ជាពិសេសខាងលំនៅឋានដើម្បីផ្តើមអាជីព។

សហគ្រាស - ម៉ាក