ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:06

ទស្សនាវត្តគីរីសុខុមថ្មី

វត្តគីរីសុខុមថ្មី មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៩១ ចម្ងាយពីច្រកទ្វារព្រំដែនអន្តរាជាតិ Tịnh Biên ប្រហែល២គីឡូម៉ែត្រ ស្ថិតនៅសង្កាត់ Xuân Phú ទីរួមស្រុក Tịnh Biên ខេត្ត An Giang។ យោងតាមឯក សារកត់ត្រាទុកមក វត្តគិរីសុខុមថ្មី ត្រូវបានផ្តើមកសាងមុននេះជាង១៤០ឆ្នាំ ជាកន្លែងសម្រាប់សកម្ម ភាពវប្បធម៌ ជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ក្នុងតំបន់ ហើយក៏ជាកន្លែងដែលមិនគួរមើលរំលងផងដែរសម្រាប់ភ្ញៀវទេសចរពេលដែលបានអញ្ជើញមកទស្សនាកម្សាន្តតំបន់ព្រំដែន។

ស្ថាបត្យកម្មនៃព្រះវិហារវត្តគិរីសុខុម​ថ្មី។

ស្ថាបត្យកម្ម​វត្ត​គិរីសុខុមថ្មី​ គឺ​ជា​ការ​រួម​បញ្ចូល​គ្នា​នៃ​សិល្បៈ​តុបតែង​លម្អ​តាម​វប្បធម៌​ប្រពៃណី​ពុទ្ធសាសនា​ថេរវាទ​ Khmer​ ដែល​មាន​ពណ៌​ដ៏​ត្រចះត្រចង់។ ពីក្លោងទ្វារ ដំបូលវិហារ បង្គោលទង់ រហូតដល់ស្ថាបត្យកម្មខាងក្នុង ត្រូវបានរចនាល្អិតល្អន់ជាមួយនឹងបណ្តារូបភាពផ្សេងៗ មានដូចជា៖ គ្រុឌ កិន្នរ និងពស់នាគរាជ បង្កើតបានជាសំណង់នៃស្ថាបត្យកម្មដ៏វិសេសវិសាល។ 

ឧបដ្ឋានសាលា ជាកន្លែងរៀបចំពិធីបុណ្យធំៗប្រចាំឆ្នាំរបស់វត្តគិរីសុខុមថ្មី។

ទីធ្លាវត្តធំទូលាយ ខ្យល់អាកាសបរិសុទ្ធ និងស្រស់ស្អាតអមដោយម្លប់ឈើធំៗជាច្រើន។ ខាងក្នុងព្រះវិហារ គឺជាបណ្តាក្បាច់ចម្លាក់ និងផ្ទាំងគំនូររៀបរាប់អំពីដំណើរជីវិតរបស់ព្រះសម្មាសម្ពុទ្ធបរម្យគ្រូនៃយើងដ៏រស់រវើក។

ខាងក្នុងឧបដ្ឋានសាលាវត្តគិរីសុខុមថ្មី ត្រូវបានតុបតែងយ៉ាងល្អប្រណិត ឆ្លើយតបតម្រូវការខាងសកម្មភាពវប្បធម៌ជំនឿសាសនារបស់ពុទ្ធបរិស័ទ Khmer នៅភូមិភាគ។

វត្តគិរីសុខុមថ្មី មិន​ត្រឹម​​ជា​កន្លែង​សម្រាប់សិក្សា​បួសរៀនរបស់​ព្រះសង្ឃ និងជា​កន្លែងចាត់តាំងរាល់សកម្មភាពបុណ្យទានប្រពៃណីរបស់សហគមន៍​ជន Khmer ​ក្នុង​តំបន់​ប៉ុណ្ណោះ​ ​ថែម​ទាំង​ជា​កន្លែង​ទេសចរណ៍ជំនឿផ្លូវចិត្តរបស់​តំបន់​ព្រំដែន Tịnh Biên ទៀតផង​។

ភាពអស្ចារ្យនៃស្ថាបត្យកម្មបង្គោលទង់វត្តគិរីសុខុមថ្មី ដោយមានរូបចម្លាក់សត្វដែលយើងនិយមបានឃើញក្នុងវប្បធម៌ Khmer។

អញ្ជើញមកវត្តគិរីសុខុមថ្មី ភ្ញៀវទេសចរណ៍មិនត្រឹមបានគយគន់បណ្តាស្នាដៃនៃស្ថាបត្យកម្មដ៏វិសេសវិសាល និងជំនោបរិ យាកាសដ៏សែនស្ងប់ស្ងាត់ និងបន្ធូរអារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងអាចយល់បានកាន់តែច្រើនទៀតអំពីវប្បធម៌ជំនឿ និងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer ទាំងឡាយនៅទីនេះទៀតផង៕

 

 Chanh Đa

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក