ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 21:55:20

វត្តសេរីពោធិដើមពោធិ៍

វត្តសេរីពោធិដើមពោធិ៍ (chùa Lâm Dồ) ត្រូវបានកសាងក្នុងឆ្នាំ១៩៤២ មានទីតាំងស្ថិតនៅភូមិ Lâm Dồ ឃុំ Đại Ân 2 ស្រុក Trần Đề ខេត្ត Sóc Trăng។ ស្រុក Trần Đề បច្ចុប្បន្នមានវត្ត Khmer ចំ នួន១៤វត្ត ក្នុងនោះវត្តសេរីពោធិដើមពោធិ៍ ត្រូវបានចាត់ទុកជាវត្តមួយដ៏លេចធ្លោ ពីព្រោះវត្តនេះមានព្រះសង្ឃគង់អាស្រ័យសិក្សាច្រើនជាងគេក្នុងចំណោមវត្តដទៃទៀតទូតាំងស្រុក ដោយមានជិត៣០អង្គ ហើយវត្តនេះដែរក៏មានបើកថ្នាក់បង្រៀនភាសា Khmer ធម្មវិន័យជារៀងរាល់ឆ្នាំ ទាក់ទាញព្រះសង្ឃ និងកូនក្មួយជនរួមជាតិចូលរួមរៀនសូត្រយ៉ាងច្រើនកុះករផងដែរ។

ពណ៌លឿងភ្លឺចញ្ចាចនៃព្រះវិហារវត្តសេរីពោធិដើមពោធិ៍ (Sóc Dồ)។

វត្តសេរីពោធិដើមពោធិ៍ មានផ្ទៃដីសរុបទាំងអស់៤៨,១០០ម៉ែត្រការេ បណ្តាស្ថាបត្យកម្មទាំងឡាយរួមមានដូចជា៖ ព្រះវិហារ ឧបដ្ឋានសាលា កុដិ ចេតិយតម្កល់អធិដ្ឋាតុ រោងភត្ត​សាលារៀន។ល។ ខាងក្នុងព្រះវិហារមានទំហំធំទូលាយ តុបតែង​យ៉ាងឧត្តុង្គឧត្តមសម្រាប់ព្រះភិក្ខុសង្ឃធ្វើសង្ឃកម្ម និងពិធីកិច្ចសាសនានិយមផ្សេងៗ។ តាមជញ្ជាំងជុំវិញខាងក្នុងព្រះវិហារ ជាផ្ទាំងគំនូរដែរពណ៌នាអំពីពុទ្ធប្បវត្តិព្រះសម្មាសម្ពុទ្ធ និងតុបតែងដោយក្បូរក្បាច់រចនាយ៉ាងល្អប្រណិតដែលបង្ហាញពីលក្ខណៈប្រពៃណីដ៏ល្អភុរផង់របស់ជនរួមជាតិ Khmer។

ក្នុងបណ្តា​ថ្ងៃ​បុណ្យទានជា​រៀង​រាល់​ឆ្នាំ វត្ត​តែងមានប្រជាពុទ្ធបរិស័ទ​យ៉ាងច្រើន​កុះករអញ្ជើញចូលរួម។ (ក្នុងរូបថត៖ ពុទ្ធបរិស័ទធ្វើបុណ្យដាក់បាត្រព្រះសង្ឃនៅវត្តសេរីពោធិដើមពោធិ៍ "Lâm Dồ")។

វត្តសេរីពោធិដើមពោធិ៍  (Lâm Dồ) តែងបន្តរក្សាថ្នាក់អក្ខរកម្ម Khmer ដោយទាក់ទាញព្រះសង្ឃ និងប្អូនៗកូនក្មួយជនរួមជាតិយ៉ាងច្រើនកុះករ។

ក្រុមរបាំយក្សរបស់វត្តសេរីពោធិដើមពោធិ៍  (Lâm Dồ)បង្កើតឡើងដើម្បីបម្រើក្នុងពិធីបុណ្យទានប្រពៃណីប្រចាំឆ្នាំនៅភូមិភាគ។

ជុំវិញខាងក្រៅព្រះវិហារ ជារបងរាជវត្តដែលបានកសាងយ៉ាងរឹងមាំ អមដោយស្ថាបត្យកម្មអង្គរវត្ត ដែលបង្កប់ដោយរូបភាពនៃកងចក្រព្រះធម៌ រួមជាមួយក្បាច់ចម្លាក់ដ៏លម្អិតនិងទំនើបទៀតផង។ ពីក្លោងទ្វារខាងក្រៅចូលវត្ត គ្របដណ្តប់ដោយម្លប់ដើមឈើបុរាណ ជាពិ សេស គឺដើមពោធិ៍តែម្តង ក្រៅពីផ្តល់ម្លប់សម្រាប់ទីធ្លារវត្ត ដើមពោធិ៍នេះដែរក៏សាភ្ជាប់ជាមួយនាមវត្តផងដែរ។ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យទានប្រពៃណីម្តងៗ នៅវត្តសេរីពោធិដើមពោធិ៍ តែងមានមាមីងពុទ្ធបរិស័ទច្រើនកុះករអញ្ជើញចូលរួម បង្កើតបានបរិយា កាសសប្បាយរីករាយនៅភូមិភាគផងដែរ។ “ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់ឱ្យពិធីបុណ្យកឋិនទាននាពេលខាងមុខនេះ វត្តសេរីពោធិដើមពោធិ៍ (Lâm Dồ) ក៏បានបង្កើតក្រុមដន្ត្រីយុវវ័យ២ក្រុម និងក្រុមរបាំយក្ស១ក្រុមផងដែរ ដើម្បីចូលរួមកំដរក្នុងថ្ងៃបុណ្យ” ព្រះតេជគុណ Sơn Minh Hiền ចៅអធិការវត្តសេរីពោធិដើមពោធិ៍ (Lâm Dồ) មានសង្ឃដីការបែបនេះ៕

 

Chanh Đa

Tags:

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

សហគ្រាស - ម៉ាក