ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:03

ទស្សនាវត្តបុរាណដែលមានដាំដូងខ្ទិះដំបូងបង្អស់

នោះគឺវត្តបុទុមសាគរ (Chùa Chợ) មានទីតាំងស្ថិតនៅអនុសង្កាត់លេខ៥ ទីរួមស្រុក Cầu Kè ស្រុក Cầu Kè ខេត្ត Trà Vinh។ ជាវត្តបុរាណដែលមានដាំដើមដូងខ្ទិះដំបូងបង្អស់នៅ Việt Nam។ បន្ទាប់ពីដើមដូងងាប់ គល់ដូងក៏ត្រូវបានព្រះសង្ឃបំពាក់ស្បង់ចីវរ ព្រមទាំងដាក់តាំងសម្រាប់គោរពបូជាទៀតផង។

វត្តបុទុមសាគរ (Chùa Chợ)​មានភាពចម្លែកខុសពីវត្តដទៃទូទាំងប្រទេស ក្រៅពីគោរពបូជាព្រះពុទ្ធ វត្តថែមទាំងមានគោរពបូជា គល់ដូងខ្ទិះផងដែរ។ យោងតាមថេរដីការរបស់ព្រះឧបជ្ឈាយ៍​ Thạch Dung  ចៅអធិការវត្តបុទុមសាគរ (Chùa Chợ)៖ “ ដើមដូងខ្ទិះបុរាណនេះ ត្រូវបានដាំដោយព្រះឧបជ្ឈាយ៍ Thạch Sô

ព្រះឧបជ្ឈាយ៍ Thạch Sô ជាមួយគល់ដើមដូងខ្ទិះដែលបំពាក់ដោយចីវរដែលត្រូវបានព្រះសង្ឃ និងពុទ្ធបរិស័ទទាំងឡាយរៀបចំទីអាសនៈសម្រាប់គោរពបូជា។

ព្រះអង្គបាននាំយកមកពីប្រទេសក្រៅ បន្ទាប់ព្រះអង្គបានសំណាក់សិក្សានៅបរទេសកាលពីឆ្នាំ១៩២៤។ ដល់ឆ្នាំ១៩៣០ ដើមដូងខ្ទិះក៏ចាប់ផ្តើមមានផ្លែ ចាប់ពីនោះមក ព្រះសង្ឃក្នុងវត្តក៏បានផ្តល់ពូជដូងខ្ទិះនេះសម្រាប់ចែកជូនប្រជាពុទ្ធបរិស័ទ Khmer ខេត្ត Trà Vinh ដើម្បីដាំ។ ដល់ឆ្នាំ១៩៩៦ ដើមដូងខ្ទិះក៏ចាប់ផ្តើមលូតលាស់ជាបន្តបន្ទាប់បានប្រមាណជាង២០ម៉ែត្រទើបត្រូវខ្យល់បក់រលំបាក់។

ដូច្នេះហើយ ដើម្បីទុកជាការរំលឹកនឹកដល់ប្រភពនៃពូជដូងខ្ទិះដែលមានដំបូងបង្អស់នៅ Việt Năm ព្រះសង្ឃក៏បានបំពាក់ចីវរ ដាក់តម្កល់រក្សាទុកនៅក្នុងទូកញ្ចក់ រួចអុជធូបជាប្រចាំផងដែរ។ “ដើមដូងបានជួយបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនបង្កបង្កើតពូជ និងអាចរកបានប្រភពប្រាក់ចំណូលទៀតផង ដូច្នេះហើយ ទើបព្រះសង្ឃតម្កល់គោរពបូជា” ព្រះឧបជ្ឈាយ៍ Thạch Dung មានថេរដីការដូច្នេះ។

ព្រះវិហារ និងអាគារតាំងពិព័ណ៌។

ផ្តើមពីភាពចម្លែកអស្ចារ្យនៃដើមដូងខ្ទិះ វត្តក៏ត្រូវបានមនុស្សម្នាដឹកឮ អញ្ជើញមកទស្សនា និងគោរពបូជា។ ជាពិសេស បងប្អូនប្រជាពុទ្ធបរិស័ទស្រុក Cầu Kè ទាំងមូល និងសម្បុរសជនជិតឆ្ងាយដែលជាអ្នកជួញដូរដូងខ្ទិះ ក៏បានរួមវិភាគទានកសាងវត្តកាន់តែរុងរឿងដូចសព្វថ្ងៃនេះឯង។

​​​មានឱកាសមកគោរពបូជាវត្ត យើងនិងមានអារម្មណ៍ស្រស់ថ្លាហាក់បីដូចជាឈានចូលប្រាសាទមាសដ៏ឧត្តុង្គឧត្តម ប្រកបដោយព័ណ៌សម្បូរយ៉ាងភ្លឺផ្លេក អមដោយក្បូរក្បាច់រចនាយ៉ាងល្អប្រណិត។

វត្តបុទុមសាគរ (Chùa Chợ) មានរចនាបថនៃស្ថាបត្យកម្មអង្គរ ដែលជាស្ថាបត្យកម្មប្រពៃណីរបស់ជនជាតិ Khmer សុទ្ធសាត។ សាងឡើងដោយឯកសណ្ធានជាកំពូលចេតិយស្រួច ក្បាច់រំយោលស្បូរជាច្រើនជាន់ បង្គាប់ខ្លួនក្នុងចន្លោះពណ៌បៃតងជុំវិញ ដែលត្រូវបានចម្លាក់យ៉ាងល្អិតល្អន់ និងទំនើបទៀតផង។ រូបសំណាកសត្វពស់នាគក្បាល៥ ដែលតំណាងឱ្យព្រះពុទ្ធសាសនា ដើម្បីអុជបំភ្លឺមនុស្សសត្វទាំង ឡាយ ជួយអ្នករាល់គ្នាឆ្ពោះទៅកាន់ធម៌សុច្ចរិតតាមព្រះពុទ្ធឱវាទ។

ទីធ្លាធំទូលាយ ងាយស្រួលសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទចាត់តាំងសកម្មភាពជំនឿសាសនា។

មិន​ត្រឹម​តែ​វត្ត​បុទុមសាគរ​ (Chùa Chợ) ប៉ុណ្ណោះ​ទេ ពោលគឺវត្តអារាម Khmer ​ទាំងឡាយនិយាយរួម​ តាំងពីបុរមបុរាណមក តែងជាមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ជំនឿសហគមរបស់ Khmer និងបងប្អូនទូទាំងភូមិភាគទៀតផង។ តាំងពីកិច្ចនិយមសាសនារហូតដល់បុណ្យទានប្រពៃណីផ្សេងៗតែងត្រូវបានប្រព្រឹត្តិឡើងនៅក្នុងវត្ត មានភាពទាក់ទាញមនុស្សម្នាយ៉ាងច្រើនកុះករអញ្ជើញមកទស្សនា គោរពបូជាផងដែរ៕

 

Lâm Đươl

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក