ទូរស័ព្: 0274 383 347
ពុធ, 10-6-26 23:55:33

សកម្មរាល់កិច្ចការដែលមានផលប្រយោជន៍សម្រាប់ប្រជាជន

សាខាសមាគមមិត្តភាព Việt Nam - Campuchia ក្រុមទី១នៃស្រុកTrần Văn Thời បានបង្កើតនូវឆ្នាំ ២០០៥។ សាខាប្រមូលផ្តុំកម្មាភិបាលចូលនិវត្តន៍ដែលកាលពីមុនធ្លាប់បម្រើកងទ័ពស្ម័គ្រចិត្តនៅសមរភូមិCampuchia អាជីកម្ម អ្នកមានប្រជាប្រិយក្នុងជនរួមជាតិ។ល។ ដើម្បីរួមគ្នាផ្សព្វផ្សាយនូវគោលមាគ៌ា និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ផ្តោតលើស្មារតីសាមគ្គីមិត្តភាពរវាងប្រទេសតាំងពីរ រាល់បណ្តាសកម្មភាពជួយគ្នាទៅវិញទៅមក និងស្ម័គ្រចិត្ត រួមចំណែកកសាងប្រទេសជាតិ។

សាខាសមាគមទាំង៤ឃុំ រួមមាន៖ Khánh Bình Đông, Lợi An, Phong Điền, Khánh Bình និងទីរួមស្រុក Trần Văn Thời ។ ខណៈពេលដែលទើបបង្កើត សាខាមានសមាជិកត្រឹម៦រូបប៉ុណ្ណោះ រហូតមកទល់បច្ចុប្បន្ន សរុបទាំងអស់មាន៣២រូបផងដែរ។

ក្នុងនាមជាប្រធានសាខាសមាគមមិត្តភាព Việt Nam - Campuchia លោក Lâm Hoàng Sang តែងជាគំរូដើម្បីសមាជិកទាំងឡាយរួមគ្នាខិតខំលះបង់ដើម្បីប្រទេសជាតិ មាតុភូមិ។

រយៈពេលជាង១៩ឆ្នាំកន្លងមកនេះ សាខាសមាគមបានផ្សព្វផ្សាយអំពីគោលនយោបាយការបរទេសរបស់បក្ស និងការទំនាក់ទំនងប្រ ពៃណីដ៏ល្អនៃមិត្តភាពរវាងប្រទេសទាំងពីរ ចូលរួមក្នុងបណ្តាពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិ Khmer នៅតាមគ្រប់បណ្តាភូមិភាគ។

លោក Lâm Hoàng Sang ប្រធានសាខាសមាគម បានឱ្យដឹង៖ អាណត្តិ២០១៨-២០២៣ ជំងឺអសន្នរោគ Covid-19 កើតមានយ៉ាងស្មុគស្មាញ សាខាសមាគមក៏បានប្រមូលផ្តុំកម្លាំងដើម្បីជួយឧបត្ថម្ភជាអំណោយដល់គ្រួសារក្រីក្រទាំងឡាយ និងគ្រួសារឯកោគ្មានទីពឹង ជួបទុក្ខលំបាក ដោយទឹកប្រាក់ប្រមាណជិត៤៣លានដុង។ សាខា និងសមាជិកគ្រប់រូបតែងចលនា អំពាវនាវទឹកចិត្តសប្បុរសជនក្នុងនិងក្រៅប្រទេស ដើម្បីចូលរួមវិភាគទានជាទឹកប្រាក់សម្រាប់ទប់ធារកសាងបណ្តាសមិទ្ធផលមួយចំនួន ព្រមទាំងកែជួសជុលវត្ត ជុំប្រាសាទ រ៉ាច់គូយ (Rạch Cui) ធ្វើឱ្យវត្តកាន់តែមានភាពប្រសើរឡើង មាមីងពុទ្ធបរិស័ទទាំងឡាយក៏សប្បាយរីករាយណាស់ដែរចំពោះសកម្មភាពដ៏មានអត្ថន័យនេះ។

លោក Phạm Hồng Thận សមាជិកអចិន្ត្រៃយ៍ប្រចាំការមជ្ឈិមនៃសមាគមមិត្តភាព Việt Nam - Campuchia អនុប្រធានក្លឹបអាជីវកម្ម Việt Nam - Campuchia ប្រធានគណៈកម្មាធិការការងារបណ្តុះបណ្តាលមិត្តភាពភាគខាងត្បូង ប្រគល់ប័ណ្ណសរសើររបស់ប្រធានមជ្ឈិមសមាគមជូនឯកជនចំនួន១១រូប ដែលមានស្នាដៃឆ្នើមក្នុងកិច្ចការងារសមាគម (លោក Lâm Hoàng Sang ទី២គិតពីស្តាំ)។ 

សមាជិករបស់សាខាភាគច្រើនបានពង្រីកល្អនូវតួនាទីចំហរមុខ និងជាគំរូក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ រាល់សមាជិកនីមួយៗគឺជាគំរូដ៏សកម្មក្នុងការកសាង និងអភិវឌ្ឍន៍សមាគម ព្រមទាំងកសាងជនបទថ្មី និងការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅភូមិ ភាគទៀតផង។

លោក Lâm Hoàng Sang ​ប្រធាន​សាខាសមាគម​មកមួយរូបផ្តើមពី​គ្រួសារ​ដែល​មាន​ប្រពៃណីខាង​បដិវត្តន៍ ឪពុក​របស់​លោក​គឺ​​ជាយុទ្ធជនពលី Lâm Văn Đổng បានពលីជីវិតនៅឆ្នាំ១៩៦៩។ ដោយសារគំនំឈាមទៅលើខ្មាំងសត្រូវដែលបានសម្លាប់ឪពុករបស់ខ្លួន កាលអាយុបាប១៤ឆ្នាំ លោក Sang ក៏បានដើរតាមមាគារនៃបដិវត្តន៍។ ឆ្នាំ១៩៧៦​លោកបានបន្តចូលរួមបំពេញការងារជានគរបាល កងទ័ពការពារព្រំដែនសមុទ្រខេត្តមិញហាយ រហូតដល់ឆ្នាំ១៩៨២ ទើបវិលត្រឡប់មកបម្រើការងារនៅភូមិស្រុកវិញ។ បន្ទាប់​មក​ លោកក៏​បាន​រៀប​ការ និងខិតខំពង្រីកសេដ្ឋកិច្ច ដោយផ្តោតលើដីស្រែចំនួន២០កុង និងរោងចក្រកិនអង្ករ។ ដោយសារការខិតខំរកស៊ី គ្រួសារលោក គឺជាគ្រួសារផលិតពូកែជាច្រើនឆ្នាំបន្តបន្ទាប់ ព្រមទាំងទទួលបានការជឿជាក់តែងតាំងមុខងារជាច្រើនដូចជា៖ ប្រធានភូមិ លេខាសាខាបក្សភូមិ ហើយសព្វថ្ងៃលោកគឺជាប្រធានសាខាសមាគមមិត្តភាព Việt Nam - Campuchia នៃក្រុមទី១ផងដែរ។

លោក Lâm Văn Rong ជារៀងរាល់ឆ្នាំតែងផ្តល់នូវសៀវភៅសិក្សាចាប់ពី១០-១៥ក្បាលសម្រាប់សិស្សសាលាជួបលំបាក។

 ដូចគ្នានោះដែរ លោក Lwm Văn Rong ជាគ្រូបង្រៀននៃសាលាបឋមសិក្សា Khánh Bình Đông ក្រៅពីការបង្រៀននៅសាលា លោកគ្រូ Rong ថែមទាំងសកម្មក្នុងការបង្រៀនអក្សរ Khmer ជូនកូនក្មួយជនរួមជាតិក្នុងឃុំនារដូវវិស្សមកាលទៀតផង ជារៀងរាល់ឆ្នាំ លោកក៏បានជូនសៀវភៅសិក្សាចាប់ពី១០-១៥ក្បាលសម្រាប់សិស្សក្រីក្រ ដើម្បីឆ្លតផុតការលំបាករៀនសូត្របានល្អ គ្រួសារលោកគ្រូក៏ជាគ្រួសារ ចំហរមួយសម្រាប់ការអនុវត្តបណ្តាលក្ខឋានជនបតថ្មីនៅភូមិភាគផងដែរ។

លោក Sang បានឱ្យដឹង៖ ឆ្នាំនេះសមាគមនឹងបន្តពង្រឹង និងពង្រីកអង្គការចាត់តាំងសមាគមគ្រប់លំដាប់ថ្នាក់  ដោយប្រើប្រាស់អតីតកម្លាំងនៃកងទ័ពស្ម័គ្រចិត្ត អតីតអ្នកជំនាញជាស្នូល។ រួមជាមួយនឹងការអភិវឌ្ឍសមាជិកដែលផ្តើមពីបណ្តាអង្គការចាត់តាំងសង្គម ជាពិសេសបញ្ញវន្ត អង្គការចាត់តាំង អាជីវករ និងអាជីវកម្ម ព្រមទាំងឯកជនដែលមានការប្តេជ្ញាចិត្តខ្ពស់ និងស្មោះស្ម័គ្រអស់ពីចិត្ត មានលក្ខណៈគ្រប់គ្រាន់រួមចំណែកក្នុងការកសាងសមាគម និងផ្តួចផ្តើមចំណងមិត្តភាពរវាង Việt Nam - Campuchia។ ស្របឱកាសនោះ ក៏បង្កើនសកម្មភាពជួយគ្នាទៅវិញទៅមក ជំនួយសមជិកដែលមានជីវភាពជួបលំបាក ដើម្បីរួមគ្នាឈានឡើងរួចចាកក្រ...៕

 

Loan Phương

Tags:

ភាគច្រើនអាន

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។

អភិវឌ្ឍសេដ្ឋកិច្ចផ្តើមពីទម្រង់ប្រសិទ្ធភាព

ពេលកន្លងមក នៅលើភូមិសាស្ត្រឃុំ Phước Long បានលេចឡើងនូវទម្រង់ផលិត និងការចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាពកាន់តែច្រើនឡើង ដែលនាំមកនូវប្រភពចំណូលនឹងនរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជននៅភូមិភាគ។

តំបន់ជនបទទទួលអំណរនិទាឃរដូវមុនថ្ងៃកំណត់

បុណ្យចូលឆ្នាំថ្មីនេះ ក្តីសប្បាយរីករាយរបស់បងប្អូនប្រជាជនឃុំ Hồng Dân ហាក់ដូចជាកើនឡើងទ្វេដង។ មិនត្រឹមរដូវស្រូវ និងបង្គាបានផលប៉ុណ្ណោះទេ សម្រាប់បងប្អូនដែលរស់នៅតាមបណ្តោយដងផ្លូវ តាសួន ក្តីសប្បាយរីករាយកាន់តែពេញលេញថែមទៀត នៅពេលដែលផ្លូវជនបទត្រូវបានវិនិយោគកសាងកម្រិតខ្ពស់ និងពង្រីកឱ្យបានល្អស្អាត ដោយដាក់ឱ្យប្រើប្រាស់ចំឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមមី ២០២៦ នេះ។

ផលប្រយោជន៍សេដ្ឋកិច្ចផ្តើមពីចំបើង

តាំងពីយូរលង់ណាស់មកហើយ ចំបើងតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅ និងការផលិតរបស់កសិករ។ ទោះបីវាជាផលិតផលចំណុះខាងវិស័យកសិកម្មក៏ដោយ ចំបើងមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ជាច្រើនបែប និងរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពក្នុងការផលិត និងការការពារបរិស្ថានទៀតផង។

តុបតែងលម្អដើម្បីទទួលអំណរនិទាឃរដូវ

នៅថ្ងៃជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦ នេះឃុំ សង្កាត់ក្នុងខេត្ត Cà Mau បានផ្លាស់ប្តូរមុខមាត់ថ្មីពោរពេញដោយពណ៌ចម្រុះ។ ការងារតុបតែង និងកែលម្អទីក្រុងត្រូវបានអនុវត្តយ៉ាងព្រមៗគ្នា បង្កើតបានជាចំណុចលេចធ្លោរស់រវើក ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ដីចុងខាងត្បូងបំផុតនៃមាតុភូមិ។

អត្ថប្រយោជន៍ប្រកបដោយចីរភាពពីគម្រោង "ទឹកគឺជាដង្ហើមនៃជីវិត"

ប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រែប្រួលអាកាសធាតុកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ បណ្តោយឱ្យមានគ្រោះរាំងស្ងួត និងការជ្រាបព្រៃជាញឹកញាប់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនប្រជាជនទៀតផង។ នៅ Cà Mau តំបន់ជាច្រើនដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកង្វះទឹកសាប ជាពិសេសក្នុងរដូវប្រាំង។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គម្រោង "ទឹកគឺជាដង្ហើមនៃជីវិត - ដោះស្រាយការលំបាករបស់ស្ត្រីដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងការជ្រាបប្រៃ" បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពយ៉ាងជាក់ច្បាស់ រួមចំណែកជួយសហគមន៍ជនជាតិភាគតិចឱ្យមានស្ថិរភាពខាងការផលិតជាសន្សឹមៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ។

សហគ្រាស - ម៉ាក