ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:05

ទិដ្ឋភាពវត្តសិរីមុនីសង្កែរ

វត្តសិរីមុនីសង្កែ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦០ នៃឃុំ Trường Khánh ស្រុក Long Phú ខេត្ត Sóc Trăng។ មកកាន់ឃុំ Trường Khánh យើងនឹងបានឃើញនូវស្ថាបត្យកម្មដែលមានព័ណ៌លឿងដ៏ត្រចះត្រចង់នៃសម្រស់វត្ត Khmer មួយដ៏ស្រស់ស្អាត នោះគឺវត្តសិរីមុនីសង្កែ (ហៅវត្តសង្កែ)។

ព្រះវិហាររំលេចដោយច្រើនព័ណ៌ មានទាំងបៃតង លឿង ក្រហម និងសលាយគ្នា។

វត្តសិរីមុនីសង្កែ មានប្រវត្តិដ៏យូរលង់ណាស់មកហើយ ដោយស្ថាបត្យកម្មដំបូងរបស់វត្ត គឺសាងសង់ដោយឈើ ដំបូលប្រក់ស្លឹក។ តាមរយៈការជួសជុលជាច្រើនលើកច្រើនសា វត្តនេះក៏មានសោភ័ណភាពថ្មីដូចសព្វថ្ងៃ។ ក្រៅពីព្រះវិហារដែលត្រូវបានកសាងនៅលើទីទួលដ៏ខ្ពស់ ថែមទាំងមានបណ្តាសំណង់ផ្សេងៗជាច្រើនទៀតដែលត្រូវបានសាងសង់ប្រកបដោយស្ថាបត្យ កម្ម Khmer មានដូចជា បណ្តាល័យ សមណៈកុដិ ឧបដ្ឋានសាលាសា ចេតិយជាដើម។ រាល់បណ្តាសមិទ្ធផលនានា ក៏ត្រូវបានរចនាយ៉ាងល្អប្រណិត ពោរពេញដោយលក្ខណៈវប្ប ធម៌ Khmer សុទ្ធសាត និងល្អអស្ចារ្យទៀតផង។

ព្រះវិហារត្រូវបានកសាងដោយដំបូល៣ជាន់​ មានកំពូលស្រួច ប្រក់ឥដ្ឋកាចា រំលេចដោយព័ណ៌គ្រប់ប្រភេទ បៃតង លឿង ក្រហម ស ចម្រុះគ្នា។ ខាងក្នុងព្រះវិហារ គឺជាផ្ទាំងគំនូរដែលព័ណ៌នាអំពីជីវប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធ និងមានព្រះពុទ្ធបដិមាករជាច្រើនទៀតផង។ ​ទោះជាយ៉ាងណាក្តី ប្រសិនបើយើងយកចិត្តទុកដាក់ឱ្យបានលម្អិតបន្តិច យើងនឹងបានឃើញថាបណ្តាស្ថាបត្យកម្មទាំងនេះមានការលាយឡំរវាងវប្បធម៌របស់ជនជាតិ Việt Nam និង Hoa ផងដែរចំពោះព្រះវិហារនៃវត្តសិរីមុនីសង្កែ។

សមណៈកុដិ និងឧបដ្ឋានសាលា។

សម្រាប់ឧបដ្ឋានសាលារបស់វត្តសង្កែវិញ ទើបតែត្រូវបានកែជួសជុលឡើងវិញក្នុងឆ្នាំ២០០៦ ដោយមានផ្ទាំងគំនូររបស់ស្តេចទ័ពមារជិះរាជរដ្ឋត្រៀមប្រយុទ្ធជាមួយព្រះពុទ្ធសក្យមុនី។ ចំណែកខាង​ក្នុង​សាលវិញ ក្រៅ​ពី​ព្រះពុទ្ធ​បដិមាករ ថែមទាំងមានរូបចម្លាក់​ព្រះឧបជ្ឈាយ៍ ចៅអធិការជំនាន់ដើមដែលមានស្នាព្រះហស្ថក្នុងការកសាងវត្តអារាម​ចំនួន៥​អង្គ​ព្រះអង្គដោយមានព័ណ៌លោមសមល្អយ៉ាងរស់រវើកទៀតដែរ។

វត្តសិរីមុនីសង្កែ ថែមទាំងមានសមណៈកុដិដ៏វិសេសវិសាលមួយខ្នងប្រកបដោយស្ថាបត្យកម្មនៃវីឡាបារាំង (Pháp) លាយឡំជាមួយស្ថា បត្យកម្មKhmer ទោះបីជាមានការប្រែព័ណ៌តមរដូវកាល និងគ្របដណ្តប់ដោយស្លែក៏ដោយ ក៏វានៅតែបញ្ចេញភាពស្រស់ស្អាតឆើតឆាយ។ យោងតាម​រយៈ​ក្បាច់​ចម្រុះផ្សេងៗ យើញ​អាច​មើល​ឃើញ​ច្បាស់​ថា​រចនាប័ទ្ម​ជនជាតិ​​ណា​ជា​កម្មសិទ្ធិ​របស់​ខ្លួន ដូចជា៖ រូបចម្លាក់សត្វតោ ចេតិយនៃ​រចនាបថ Khmer។ តាមក្បាលសរ និងតាមបង្អួចនីមួយៗប្របដោយលក្ខណៈនៃស្ថាបត្យកម្មអឺរ៉ុប (châu Âu)... ប៉ុន្តែបញ្ចូលគ្នាយ៉ាងទន់ភ្លន់ និងភាពចុះសម្រុងគ្នាយ៉ាងអស្ចារ្យ។ ប្រាកដណាស់ ស្ថាបត្យករដែលជាអ្នករចនាសំណង់សម្រាប់វត្តសិរីមុនីសង្កែនេះ ពិតជាមានការស្រឡាញ់ទាំងស្ថាបត្យកម្មបុរាណរបស់ជនជាតិបារាំង (Pháp) ផង និងស្ថាបត្យកម្មបុរាណ Khmer ផងដែរ ទើបអាចធ្វើទៅរួច។ 

ទាំងសង្ខាងផ្លូវចូលវត្តសិរីមុនីសង្កែ មានទាំងរូបចម្លាក់ទេពប្រណមទៀតផង។

ជាមួយនឹងភាពពិសេសនោះ វត្តសិរីមុនីសង្កែ ពិតជាសក្តិសមជាកន្លែងសម្រាប់ភ្ញៀវទេសចរណ៍ទាំងឡាយដែលមានឱកាសបានទៅទស្សនាស្រុកឡុងភូនិយាយដោយឡែក និងខេត្ត Sóc Trăng និយាយដោយឡែក៕

 

Lâm Đươl

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក