ទូរស័ព្: 0274 383 347
ពុធ, 10-6-26 16:43:25

គ្មានសុវត្ថិភាពដោយសារ "អន្ទាក់" តាមដងព្រែក

នៅតាមដងទន្លេ Bảy Háp មានគ្រួសារជាច្រើនដែលចិញ្ចឹមគ្រែងខុសច្បាប់ បង្កគ្រោះថ្នាក់សម្រាប់អ្នកដំណើរផ្លូវទឹក។

យោងតាមការសក់សម្គាល់របស់អ្នកយកព័ត៌មានពីកាសែត Cà Mau បច្ចុប្បន្ននៅតាមដងព្រែកទន្លេនានា ដូចជា៖ ទន្លេ Gành Hào ចាប់ពី Hoà Tân (ក្រុង Cà Mau) រហូតដល់ពាម Mương Điều (ស្រុក Đầm Dơi) និងចាប់ពីទន្លេ Ông Đốc ដល់ពាមបួន Tắc Thủ ដែលស្ថិតលើភូមិសាស្ត្រនៃឃុំ Khánh Bình និង Lợi An ស្រុក (Trần Văn Thời)។ ចាប់ពីដងព្រែកនៃទីរួមស្រុក Cái Nước (ស្រុក Cái Nước) ទៅដល់ពាម Vàm Đình (ស្រុក Phú Tân) និង Đất Mới (ស្រុក Năm Căn)។សុទ្ធសឹងបង្កគ្រោះថ្នាក់ ដូចជា៖ ឆ្នុក លប សម្រះដើម្បីចិញ្ចឹមងាវ គ្រែងឈាម។ល។ បង្កភាពស្មុគស្មាញសម្រាប់អ្នកដំណើ ព្រមទាំងបង្កគ្រោះថ្នាក់ខាងចរាចរណ៍ខាងផ្លូវទឹកខ្លាំងទៀតផង។

ចាប់ពីដងព្រែក Kênh Hội ឃុំ Khánh Bình រហូតដល់ Cỏ Xước ឃុំ Lợi An (ស្រុក Trầ Văn Thời) មានឧបសគ្គជាច្រើនដោយប្រជាជនបង្កើតឆ្នុក ដាក់លបខ្វះសុវត្ថិភាព និងងាយស្រួលបង្កគ្រោះថ្នាក់ខាងចរាចរណ៍ផ្លូវគោកទៀតផង។

បណ្តាជួរឆ្នុកទាំងឡាយដែលបានដាក់នៅតាមដងព្រែកទន្លេ (ចាប់ពីភូមិ Giao Vàm ឃុំ Lợi An ស្រុក Trần Văn Thời) ពិតជាងាយស្រួលបង្កគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អនកដំណើរឆ្លងកាត់តាមផ្លូវទឹក។

តតាមដងព្រែកចាប់ពីទីរួមស្រុក Cái Nước (ស្រុក Cái Nước) រហូតដល់ Vàm Đình (ឃុំ Phú Thuận ស្រុក Phú Tân) ត្រូវបានប្រជាជនបំពានចូលហ៊ុមព័ទ្ធដោយសំណាញ់សម្រាប់ចិញ្ចឹមគ្រែង ធ្វើឲ្យដងព្រែកកាន់តែតូចចង្អៀត បង្កការលំបាកសម្រាប់អ្នកដំណើរឆ្លងទៅឆ្លងមទៀតផង។

ប្រសិនបើយើងគិតឱ្យបានល្អិតល្អន់ បណ្តាកងកម្លាំងសមត្ថកិច្ចគួរចេញយុទ្ធនាការជារឿយៗសម្រាប់ដោះស្រាយរាល់ឧបសគ្គទាំងឡាយ ដើម្បីធានាភាពទូលំទូលាយនៅតាមដងព្រែកទន្លេ។ ដាស់តឿននិងលើកកម្ពស់ស្មារតីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកបង្ការគ្រោះថ្នាក់កើតឡើង៕

 

អនុវត្តដោយ៖ Huỳnh Lâm

Tags:

ភាគច្រើនអាន

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។

អភិវឌ្ឍសេដ្ឋកិច្ចផ្តើមពីទម្រង់ប្រសិទ្ធភាព

ពេលកន្លងមក នៅលើភូមិសាស្ត្រឃុំ Phước Long បានលេចឡើងនូវទម្រង់ផលិត និងការចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាពកាន់តែច្រើនឡើង ដែលនាំមកនូវប្រភពចំណូលនឹងនរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជននៅភូមិភាគ។

តំបន់ជនបទទទួលអំណរនិទាឃរដូវមុនថ្ងៃកំណត់

បុណ្យចូលឆ្នាំថ្មីនេះ ក្តីសប្បាយរីករាយរបស់បងប្អូនប្រជាជនឃុំ Hồng Dân ហាក់ដូចជាកើនឡើងទ្វេដង។ មិនត្រឹមរដូវស្រូវ និងបង្គាបានផលប៉ុណ្ណោះទេ សម្រាប់បងប្អូនដែលរស់នៅតាមបណ្តោយដងផ្លូវ តាសួន ក្តីសប្បាយរីករាយកាន់តែពេញលេញថែមទៀត នៅពេលដែលផ្លូវជនបទត្រូវបានវិនិយោគកសាងកម្រិតខ្ពស់ និងពង្រីកឱ្យបានល្អស្អាត ដោយដាក់ឱ្យប្រើប្រាស់ចំឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមមី ២០២៦ នេះ។

ផលប្រយោជន៍សេដ្ឋកិច្ចផ្តើមពីចំបើង

តាំងពីយូរលង់ណាស់មកហើយ ចំបើងតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅ និងការផលិតរបស់កសិករ។ ទោះបីវាជាផលិតផលចំណុះខាងវិស័យកសិកម្មក៏ដោយ ចំបើងមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ជាច្រើនបែប និងរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពក្នុងការផលិត និងការការពារបរិស្ថានទៀតផង។

តុបតែងលម្អដើម្បីទទួលអំណរនិទាឃរដូវ

នៅថ្ងៃជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦ នេះឃុំ សង្កាត់ក្នុងខេត្ត Cà Mau បានផ្លាស់ប្តូរមុខមាត់ថ្មីពោរពេញដោយពណ៌ចម្រុះ។ ការងារតុបតែង និងកែលម្អទីក្រុងត្រូវបានអនុវត្តយ៉ាងព្រមៗគ្នា បង្កើតបានជាចំណុចលេចធ្លោរស់រវើក ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ដីចុងខាងត្បូងបំផុតនៃមាតុភូមិ។

អត្ថប្រយោជន៍ប្រកបដោយចីរភាពពីគម្រោង "ទឹកគឺជាដង្ហើមនៃជីវិត"

ប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រែប្រួលអាកាសធាតុកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ បណ្តោយឱ្យមានគ្រោះរាំងស្ងួត និងការជ្រាបព្រៃជាញឹកញាប់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនប្រជាជនទៀតផង។ នៅ Cà Mau តំបន់ជាច្រើនដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកង្វះទឹកសាប ជាពិសេសក្នុងរដូវប្រាំង។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គម្រោង "ទឹកគឺជាដង្ហើមនៃជីវិត - ដោះស្រាយការលំបាករបស់ស្ត្រីដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងការជ្រាបប្រៃ" បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពយ៉ាងជាក់ច្បាស់ រួមចំណែកជួយសហគមន៍ជនជាតិភាគតិចឱ្យមានស្ថិរភាពខាងការផលិតជាសន្សឹមៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ។

សហគ្រាស - ម៉ាក