ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 02:54:15

ប្រជាកាតូលិករួមកម្លាំងកសាងប្រទេសជាតិ

រស់នៅ "ល្អជាតិ ល្អសាសនា" ជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើន អ្នកកាន់សាសនាកាតូលិក និងប្រូតេស្តង់ (Tin Lành) នៅទូទាំងក្រុង Cà Mau បានរួមចំណែកយ៉ាងសកម្មខាងកិច្ចការងារសន្តិសុខសង្គម និងកសាងជនបទថ្មី រួមកម្លាំងកសាងប្រទេសជាតិមួយថ្ងៃកាន់ជឿនលឿន។

ប្រជាជនអ្នកកាន់សាសនាកាតូលិក និងប្រូតេស្តង់ (Tin Lành) នៅក្រុង Cà Mau បានបង្កើតតាំងពីយូរណាស់មកហើយ ព្រមទាំងតែងប្រកាន់ខ្ជាប់នូវបាវចនា "គោរពព្រះយេស៊ូ ស្រឡាញ់ជាតិ" ដើម្បីរស់នៅ "ល្អជាតិ ល្អសាសនា" ។ “គោរពព្រះយេស៊ូ ស្រឡាញ់ជាតិ” មិនត្រឹមតែបង្ហាញពីការដឹងគុណចំពោះ និងក្តីជំនឿ  ព្រមទាំងការដឹងគុណ ចំពោះការគោរពព្រះដ៏ខ្ពង់ខ្ពស់ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីកាតព្វកិច្ចដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋទៀតផង។ 

ក្នុងឱកាសបុណ្យណូអែលជារៀងរាល់ឆ្នាំ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ក្រុង Cà Mau រួមជាមួយអង្គភាពពាក់ព័ន្ធ និងរដ្ឋអំណាចភូមិភាគ តែងអញ្ជើញទៅសួរសុខទុក្ខ និងប្រគេនជូនអំណោយតាមបណ្តាវិហារកាតូលិក និងប្រូតេស្តង់ (Tin Lành)។

រួមដំណើរការជាមួយការអភិវឌ្ឍន៍ភូមិភាគ ប្រជាគ្រឹស្តសាសនិក និងប្រូតេស្ដង់ (Tin Lành) បានរួមចំណែកយ៉ាងជាក់ស្តែង មានដូចជាការកសាងគម្រោងខាងគមនាគមជនបទ រួមចំណែករក្សាលំនឹង និងលើកកម្ពស់គុណភាពរាល់បណ្តាបទដ្ឋានកសាងជនបទថ្មីកម្រិតខ្ពស់។

បព្វជិត Nguyễn Gia Bảo ប្រធានសមាគមសាសនាប្រូតេស្តង់ (Tin Lành) Cà Mau សង្កាត់៩ ឱ្យដឹង៖ “ប្រជាគ្រឹស្តសានិកទាំងឡាយតែងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវរាល់វិធានការ គោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋ ព្រមទាំងសេចក្តីកំណត់ផ្សេងៗរបស់រដ្ឋអំណាចភូមិភាគ រួមចំណែកលំនឹងសន្តិសុខសង្គមនៅតាមបណ្តាទីតាំងដែលខ្លួនរស់នៅ។ សកម្មរួមចំណែកជាមួយរដ្ឋអំណាចភូមិភាគក្នុងការអនុវត្តកិច្ចការងារសង្គម រស់នៅល្អជាតិ ល្អសាសនា។ ដោយឡែកនាឱកាសបុណ្យណូអែល សកម្មភាពនៃការសួរសុខទុក្ខ និងជូនអំណោយដល់ចាស់ព្រឹទ្ធាចារ្យទាំងឡាយ គឺជាទង្វើដ៏ប្រចាំរបស់សមាគមអ្នកកាន់សាសនាកាតុលិក ដើម្បីជំរុញទឹកចិត្ត ព្រមទាំងប្រសិទ្ធពរជ័យជូនព្រឹទ្ធាចារ្យទាំងឡាយមានសុខភាពរឹងមាំ កម្លាំងពលំ”។

លោក Trịnh Cao Găng អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ក្រុង Cà Mau ឱ្យដឹង៖ “អ្នកកាន់សាសនាកាតូលិក និងប្រូតេស្តង់ (Tin Lành) ទាំងឡាយលើភូមិសាស្ត្រតែងសកម្មក្នុងការពលកម្មផលិត អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ កសាងជីវភាពសុខក្សេម ក្សាន្ត និងសុភមង្គល។ ទន្ទឹមនិងនោះផងដែរ ប្រជាកាតុលិកក៏បានចូលរួមអំណររាល់បណ្តាប្រវេណីប្រឡងប្រណាំងស្នេហាជាតិ អនុវត្តការរស់នៅតាមបែបលក្ខណៈវប្បធម៌ក្នុងរាល់កិច្ចការងារសាសនា និងសង្គម​ ព្រមទាំងរក្សាការពារសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម បង្ការគ្រោះសង្គម។ល។ ជាពិសេស គ្រប់បណ្តាទីតាំងគោរពបូជានៃសាសនាកាតូលិក និងប្រូតេស្តង់ (Tin Lành) គឺជាចំណុចដ៏ភ្លឺស្វាងស្តីពិការការពារបរិស្ថាន និងការរស់តាមបែបលក្ខណៈវប្បធម៌ ដើម្បីប្រជាបរិស័ទ រួមទាំងបងប្អូនប្រជាជនរៀនសូត្រតាម”។

អ្នកកាន់សាសនាកាតូលិកនៅ Cà Mau មិនត្រឹមតែបង្រួបបង្រួមសាមគ្គីក្នុងសាសនារស់នៅល្អជាតិ ល្អសាសនាប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ ផ្គត់ផ្គង់ខាងវិស័យសិក្សាអប់រំ និងកិច្ចការងារខាងសប្បុរសធម៌ទៀតផង។​ (ក្នុងរូបថត៖ មណ្ឌលចិញ្ចឹមមើលថែកុមារពិការ-កំព្រារឯកកោដ៏គួរជាទីស្រឡាញ់ នៅអនុសង្កាត់លេខ៣ សង្កាត់ Tân Xuyên ក្រុង Cà Mau តែងចិញ្ចឹមមើលថែបានយ៉ាងល្អប្អូនដែលពិការ និងងងឹតភ្នែក)។

ជាមួយតួនាទី និងមានតូនាទីជាអ្នកមានប្រជាប្រិយផងនោះ បណ្តាអ្នកមុខអ្នកការខាងសាសនាទាំងឡាយ រួមទាំងបព្វជិតផងដែរក៏បានរួមកម្លាំងជាមួយគណៈកម្មាធិការបក្សគ្រប់បណ្តាថ្នាក់ រួមទាំងរណសិរ្សមាតុភូមិ តែងផ្សព្វផ្សាយ ជំរុញទឹកចិត្តបងប្អូនប្រជាគ្រឹស្តសនិក និងប្រូតេស្តង់ (Tin Lành) បន្តចូលរួមរាល់បណ្តាការចលនា ប្រឡងប្រណាំងស្នេហាជាតិ លើកកម្ពស់គុណភាពរស់នៅទាំងសម្ភារៈស្មារតីរបស់បងប្អូនប្រជាជន សាមគ្គីរវាងអ្នកកាន់សាសនា រួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិមួយថ្ងៃកាន់ តែជឿនលឿន៕

ប្រអប់៖

សព្វថ្ងៃ លើភូមិសាស្ត្រក្រុង Cà Mau មានទាំងអស់៨៦ទីតាំងសម្រាប់គោរពបូជាតាមជំនឿ ក្នុងនោះមាន៤៦មូលដ្ឋានចាត់តាំងសាសនា ដោយមានអ្នកទទួលមុខតំណែងក្នុងសានាប្រមាណ២១៤រូប និងអ្នកមានមុខងារ រួមទាំងប្រជាបរិស័ទចំនួន៩៥.៤២២រូប ស្រូបអត្រា៤១,២%នៃចំនួនប្រជាជន។ ១០ទីតាំងសម្រាប់សកម្មភាពសាសនាប្រមូលផ្តុំ និងអ្នកមានតំណែងក្នុងសាសនា២០រូប អ្នកមុខអ្នកការ២៧រូប ក្នុងនោះមានប្រជាបរិស័ទ៦៤០រូប។

រាល់សាសនានីមួយៗតែងមានចាត់តាំងរាល់សកម្មភាពសាសនារៀងៗខ្លួន តែសុទ្ធតែប្រកាន់ខ្ជាប់រួមចំណុខតែមួយ គឺរស់នៅដោយសុខដុមរមនា និងសាមគ្គីភាព រួមគ្នាឆ្ពោះទៅរកគោលដៅនៃការកសាងប្រទេសជាតិ មាតុភូមិមួយថ្ងៃកាន់សម្បូររុងរឿង ស្មើភាព ប្រជាធិបតេយ្យ និងស៊ីវិល័យ៕

 

Quỳnh Anh - Kim Cương

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក