ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:08

សាលាដ៏ពិសេសមួយនៅតំបន់ Nam Bộ

សាលាបំពេញវិជ្ជាបាលី Nam Bộ ខេត្ត Sóc Trăng ត្រូវបានសាងសង់តាមលក្ខណៈនៃវត្ត Khmer។ សាលាមានបង្រៀនកម្មវិធីអប់រំផង និងបង្រៀនវិជ្ជាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងភាសាបាលី និងអក្សរសាស្រ្ត Khmer កម្រិតមធ្យមផងដែរ។ សិក្ខាកាមទាំងឡាយរបស់សាលាសុទ្ធសឹងជាព្រះសង្ឃដែលនិមន្តមកពីបណ្តាខេត្តទូទាំងតំបន់។ សាលាបានបណ្តុះបណ្តាបញ្ញវន្ត Khmer ជាច្រើនរូបទូទាំងតំបន់ Nam Bộ និយាយរួម និងខេត្ត Sóc Trăng និយាយដោយឡែក រួមចំណែកអភិវឌ្ឍប្រភពធនធានសម្រាប់តំបន់ជនជាតិភាគតិច។

ក្នុងដំណើរការ៣០ឆ្នាំអនុវត្តខាងវិស័យសិក្សាអប់រំ សាលាក៏ជួបការលំបាកខ្លាំង តែអាស្រាយការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ រួមទាំងការខិតខំប្រឹងប្រែងរបស់គ្រូបង្រៀនទាំងឡាយ សមណៈសិស្សបន្ទាប់ពីបញ្ចប់ការសិក្សាចេញសាលាក៏មានការងារធ្វើដោយឡែកខុសៗគ្នានៅតាមស្ថាប័នរដ្ឋ។

លោកឡឹមវុំាងមឹង លេខាគណៈកម្មាធិការបក្សខេត្ត រួមជាមួយលោកស្រី Hồ Thị Cẩm Đào អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Sóc Trăng ជូនសមញ្ញប័ដដល់សាលាបំពេញវិជ្ជាបាលី Nam Bộ នាឱកាសអនុស្សាវរីយ៍៣០ឆ្នាំបង្កើតសាលា។

យោងតាមប្រសាសន៍របស់លោកគ្រូ Thạch Rích ចាងហ្វាងរងរបស់សាលា៖ “កាលបង្កើតដំបូង សាលាមានត្រឹម៤បន្ទប់រៀន ១បន្ទប់ប្រជុំ និង៣៦សម្រាប់ស្នាក់នៅរបស់សមណៈសិស្ស។ តែសព្វថ្ងៃ សាលាក៏សាងសង់ថ្មីបាន៤តំបន់ទៀត រួមមាន​តំបន់១៤បន្ទប់ចាត់ការ តំបន់សិក្សា-ពិសោធ១៥បន្ទប់ តំបន់ស្នាក់នៅសម្រាប់សមណៈសិស្ស៥១បន្ទប់ តំបន់ផ្ទះបាយ២បន្ទប់ តំបន់បណ្តាល័យមាន៥បន្ទប់ និងសំណង់ផ្សេងៗជាច្រើនទៀត។ បណ្តាបន្ទប់ទាំងនោហត្រូវបានសាងសង់យ៉ាងធំទូលាយស្អាត និងមានរៀបចំគ្រប់ឧបករសម្រាប់សិក្សាឆ្លើយតបតម្រូវការរៀនសូត្ររបស់សមណៈសិស្ស។ តាំងពីបានបង្កើតរហូតមកទល់សព្វថ្ងៃ សាលាតែងបន្តសកម្មភាពជាប្រចាំ ជម្រើសសមណៈសិស្សមានចំនួន១.៣៩៦ និងបណ្តុះបណ្តាលបញ្ចប់ការសិក្សាបាន២៧លើក ដោយមានសមណៈសិស្សប្រមាណ៨៤១អង្គ។ ក្នុងនោះ ប្រឡងបញ្ចប់បរិញ្ញាប័ត្របានចំនួន៧៤៨អង្គ សម្រេច៨៨,៩%។ បញ្ចប់ថ្នាក់បាលីកម្រិតមធ្យម និងភាសា Khmer សម្រេច១០០%”។

គណៈប្រតិភូបានចូលរួមពិធីអនុស្សាវរីយ៍៣០នៃថ្ងៃបង្កើតសាលាបំពេញវិជ្ជាបាលី Nam Bộ។

សកម្មភាពនិងលទ្ធផលនៃការបណ្តុះបណ្តារបស់សាលាគឺមានអត្ថន័យសំខាន់ខ្លាំងណាស់ បានបញ្ជាក់ច្បាស់អំពីការយកចិត្តទុកដាក់ដ៏ពិសេស និងជាក់ស្តែងរបស់បក្ស និងរដ្ឋចំពោះជនរួមជាតិ Khmer ព្រមទាំងបញ្ជាក់នូវទិសដៅដ៏ត្រឹមត្រូវក្នុងការបណ្តុះបណ្តាលចំណេះវិជ្ជាសម្រាប់ព្រះសង្ឃ Khmer ទាំងឡាយ។

ព្រះតេជគុណ Thạch Hà ប្រធានគណៈសង្ឃាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau ជូនអំណោយអំណរថ្ងៃបង្កើតសាលា។

នេះក៏ជាប្រភពធនធានដែលធានាគុណភាពសម្រាប់បម្រើការងារខាងវិស័យជនជាតិនៅតាមបណ្តាភូមិភាគ ចូលរួមកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គមតំបន់ Nam Bộ និយាយរួម និងខេត្ត Sóc Trăng និយាយដោយឡែក។ ឆ្លងតាមនោះ នឹងរួមចំណែកកសាងប្រទេសជាតិ មាតុភូមិឱ្យកាន់តែសម្បូររុងរឿងថែមទៀត៕

 

Danh Điệp

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក