ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 02:54:17

ស្វែងយល់ពីសម្រស់នៃវត្តព្រែកត្រកួន (Trà Cuôn)

វត្តសិរីឧត្តមប្រជុំវង្សា ព្រែកត្រកួន (Trà Cuôn) មានទីតាំងស្ថិតនៅភូមិ Hoà Khánh ឃុំ Thạnh Quới ស្រុក Mỹ Xuyên ខេត្ត Sóc Trăng។ វត្តនេះត្រូវបានកសាងក្នុងឆ្នាំ១៧៨០ ប្រកបដោយលក្ខណៈនៃស្ថាបត្យកម្មវប្បធម៌ Khmer ដ៏ល្អប្រណិត។

វត្តសិរីឧត្តមប្រជុំវង្សា ព្រែកត្រកួន (Trà Cuôn) ក្រៅពីត្រូវបានគេដឹងដែលជាវត្តដែលមានក្បូរក្បាច់រចនាដ៏ស្រស់ស្អាត ថែមទាំងជាវត្ត Khmer មួយដែលតែងបន្តបើកថ្នាក់បបង្រៀនអក្សរសាស្ត្រ Khmer ធម្មវិន័យ និងបាលីរៀងរាល់ឆ្នាំសម្រាប់ព្រះសង្ឃនិងកូន Khmer ទាំងក្នុងនិងក្រៅខេត្តចូលរួមសិក្សា។

ព្រះវិហារបុរាណនៃវត្តសិរី​ឧត្តមប្រ​ជុំ​វង្សា ព្រែកត្រកួន (Trà Cuôn)។

មកទស្សនាវត្តព្រែកត្រកួន (Trà Cuôn) ប្រការដែលគួរឱ្យចំណាប់អារម្មណ៍ជាងគេគឺ បង្កូលទង់ដ៏ធំស្កឹមស្កៃនៅចំកណ្តាទីធ្លារវត្ត ដោយមានស្ថាបត្យកម្មធម្មក្បូរក្បាច់រចនាយ៉ាងអស្ចារ្យដែលគ្មានវត្តណាប្រៀបប្រដូចបាន។ ប្រសិនបើមានឱកាសបានមកកាន់តំបន់នេះ ភ្ញៀវទេសចរណ៍ទាំងឡាយមិនត្រូវមើលរំលងការស្វែងយល់នូវលក្ខណៈប្រពៃណីដ៏ល្អផូរផង់របស់ Khmer ដែលមាននៅវត្តសិរី​ឧត្តម ប្រ​ជុំ​វង្សា ព្រែកត្រកួន (Trà Cuôn)។

ភាពអស្ចា្យនៃបង្កូលទង់វត្តព្រែកត្រកួន (Trà Cuôn)។

នៅខាងក្នុងព្រះវិហារនៃវត្តព្រែកត្រកួន ត្រូវបានតុបតែងលម្អយ៉ាងល្អិតល្អន់ មានទាំងផ្ទាំងគំនូររៀបរាប់ពីជីវប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងដែលត្រូវបានរចនាបទយ៉ាងលម្អិត បង្កើតបានបរិយាកាសដ៏ឧត្តុង្គឧត្តមទៀតផង។

ជ្រុងមួយនៃវត្តព្រែកត្រកួន (Trà Cuôn)។

យោងតាមថេរដីការរបស់ព្រះឧបជ្ឈាយ៍ Dương Nê ចៅអធិការវត្តសិរី​ឧត្តមប្រ​ជុំ​វង្សា ព្រែកត្រកួន (Trà Cuôn)៖ បណ្តាក្បូរក្បាច់រចនាទាំងនេះ មិនត្រឹមតែសម្តែងពីការគោរពចំពោះព្រះពុទ្ធសាសនាប៉ុណ្ណោះទេ​ថែមទាំងបានបញ្ជាក់ពីស្នាដៃដ៏បុិនប្រសព្វរបស់សិប្បករ Khmer ដែលមានតាំងពីបុរាណរហូតដល់សព្វថ្ងៃនេះទៀតផង។ បង្កើតបានភាពស្រស់ស្អាតតាមបែបលក្ខណៈនៃព្រះពុទ្ធសាសនា គណៈមហានិកាយ Khmer និយាយរួម និងវត្តសិរី​ឧត្តមប្រ​ជុំ​វង្សា ព្រែកត្រកួន (Trà Cuôn) និយាយដោយឡែក សម្រាប់ឧទ្ទេសនាមដល់ភ្ញៀវទេសចរណ៍ជិតឆ្ងាយបានដឹងពីលក្ខណៈវប្បធម៌ Khmer ទៀត ផង។

ខ្លោងទ្វារវត្តសិរី​ឧត្តមប្រ​ជុំ​វង្សា ព្រែកត្រកួន (Trà Cuôn)។

វត្តសិរី​ឧត្តមប្រ​ជុំ​វង្សា ព្រែកត្រកួន (Trà Cuôn) មិនត្រឹមជាទីតាំងសម្រាប់គោរពបូជាដោយ ភាពស្រសសស្អាតប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលព្រះសង្ឃ និងបញ្ញវន្តកូន Khmer ទាំងក្នុងនិងក្រៅតំបន់មកសំណាក់សិក្សាព្រះធម៌ វិន័យទៀតផង។ វត្តសិរី​ឧត្តមប្រ​ជុំ​វង្សា ព្រែកត្រកួន (Trà Cuôn) គឺជាកន្លែងសម្រាប់អភិរក្សតម្លៃវប្បធម៌ សិល្បៈរបស់ជនរួមជាតិ Khmer ផងដែរ៕

 

Chanh Đa

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក