ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 14:29:42

ត្រឡប់មកកាន់ “ភូមិមហាវិទ្យាល័យ”

ភូមិ Đường Đào ឃុំ Hồ Thị Kỷ ស្រុក Thới Bình ជាភូមិមួយដែលមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ តាំងពីយូរយាណាស់មកហើយគេតែងនិយមហៅថា “ភូមិមហាវិទ្យាល័យ” (Xóm đại học) ពី ព្រោះបងប្អូនប្រជាជនទាំងឡាយនៅទីនេះមានប្រពៃណីខាងសិក្សារៀនសូត្រ និងព្យាយាមពលកម្ម ផលិត អភិវឌ្ឍន៍សេដ្ឋកិច្ច។ ផ្តើមពីលក្ខណៈនេះដែរ ក៏បានជួយឱ្យភូមិស្រុកដែលកាលពីមុនធ្លាប់ជាភូមិក្រលំបាកកាន់តែមានភាពផ្លាស់ប្តូរ វិស័យសេដ្ឋកិច្ចកាន់តែមានការអភិវឌ្ឍន៍ បញ្ជាក់បានខាងចំណេះដឹងរបស់ការរស់នៅរបស់បងប្អូនប្រជាជន។

លោក Nguyễn Việt Bắc អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ ឱ្យដឹង៖ “ភូមិ Đường Đào មានការផ្លាស់ប្តូរយ៉ាងសកម្មរៀងរាល់ឆ្នាំ។ អាស្រ័យវិស័យសេដ្ឋកិច្ចបានលំនឹង ជាពិសេសការរួមចំណែកដ៏សំខាន់ខាងរបរចិញ្ចឹមបង្គា ជីវភាពបងប្អូនប្រជាជនក្នុងភូមិមានការរីកចម្រើន។ ទន្ទឹមនិងនោះផងដែរ ភូមិ Đường Đào ថែមទាំងល្បីឈ្មោះខាងការសិក្សារៀនសូត្ររបស់កូនក្មួយទាំងឡាយនៅទីនេះ។ ដូច្នេះហើយគុណភាពខាងការរស់នៅរបស់គ្រួសារ Khmer ទាំងឡាយក៏មានការលើកកម្ពស់ ជុំរុញកម្លាំងសម្រាប់ការអភិវឌ្ឍរួមរបស់ភូមិ”។

“ភូមិមហាវិទ្យាល័យ” (Xóm đại học) បច្ចុប្បន្នលំនៅឋានរបស់មាមីងបងប្អូននិងផ្លូវថ្នល់ក៏ស្កៃស្កៃនិងធំទូលាយស្អាតផងដែរ។

ទូទាំងភូមិ Đường Đào មានប្រមាណ៥០៧គ្រួសារ ដោយមានចំនួនប្រជាជន១.៦៥០នាក់ ក្នុងនោះមានជាង៣៥៥គ្រួសារ Khmer។ លោក Nguyễn Trọng Yêm ប្រធានភូមិបានអះអាងថា៖ ការអភិវឌ្ឍរបស់ភូមិ Đường Đào មានល្បឿនគួរឱ្យកត់សម្គាល់ប្រៀបជាមួយបណ្តាភូមិដទៃក្នុងតំបន់។ កូនក្មួយជនរួមជាតិទាំងឡាយនៅទីនេះមានការវិវឌ្ឍខាងសិក្សារៀនសូត្រ ហើយក៏មានមនុស្សជាច្រើនទទួួលបានភាពជោគជ័យលើគ្រប់វិស័យដូចជាវិស័យអប់រំ សុខាភិបាល នគរបាល និងបច្ចេកទេសជាដើម។ ភាពជោគជ័យទាំងនោះក៏អាស្រ័យគោលនយោបាយអាទិភាពណរបស់រដ្ឋផហដែរ ជាពិសេសអាហារូបករណ៍ និងជំនួយផ្សេងៗសម្រាប់សិស្សនិស្សិតជាកូន Khmer។ ដោយសារលក្ខណៈងាយស្រួលបែបនេះហើយក៏បានជួយកូនក្មួយក្នុងភូមិចូលរួមប្រឡងប្រណាំងក្នុងការសិក្សារៀនសូត្រទៀតផង។

តួយ៉ាងដូចជាគ្រួសារលោក Danh Ôl គ្រួសារមានកូន៣នាក់ កូនស្រីច្បងរបស់លោកសព្វថ្ងៃកំពុងជាគ្រូបង្រៀននៅវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត និងកូនស្រីបន្ទាប់ជាគ្រូពេទ្យនៅមណ្ឌលសុខាភិ បាលស្រុក Thới Bình ចំណែកកូនប្រុសពៅសព្វថ្ងៃកំពុងធ្វើការនៅធនាគារឱស្សាហពាណិជ្ជកម្មសាខាខេត្ត Cà Mau។

ចែករំលែកពីដំណើរការចិញ្ចឹមកូនរៀនសូត្រ លោក Danh Ôl មានប្រសាសន៍៖ ខណៈពេលដែលកូនកំពុងនៅសិក្សារៀនសូត្រ គ្រួសារខ្ញុំជាពិសេសប្រកបរបរធ្វើស្រែ ប្រាក់ចំណូលក៏មិននឹងនរនោះដែរ។ ទោះបីជាយ៉ាងណាក្តី ខ្ញុំនៅតែតាំងចិត្តគិតគូរឱ្យកូនរៀនសូត្រ។ យើងខ្ញុំបានលះបង់គ្រប់យ៉ាងដើម្បីកូនៗបានសិក្សារៀនសូត្តត្រឹមត្រូវ។

កូនចៅមានលក្ខណៈបានសិក្សារៀនសូត្រនិងមានការធ្វើត្រឹមត្រូវ សព្វថ្ងៃលោកមា Danh Ôl វ័យក៏កាន់តែចាស់ដែរហើយ លោកពូតែងនៅផ្ទះមើលថែចៅៗរបស់ខ្លួន។

លោកមា Danh Ôl និយាយដោយក្តីសប្បាយរីករាយថា៖ កាលពីមុនយើញខ្ញុំត្រូវរត់សឹក គ្មាឱកាសបានសិក្សារៀនសូត្រ។ ដូច្នេះហើយ ពេលដែលកូន”មានចិត្ត សង់រៀនសូត្រ ខ្ញុំក៏សប្បាយចិត្តណាស់ដែរ។ ទោះបីជីវភាពមិនងាយស្រួលក៏ដោយ តែខ្ញុំតែងខិតខំព្យាយាមគ្រប់ឧបស័គ្គដើម្បីបង្កលក្ខណៈឱ្យកូនរៀនសូត្រ។ សព្វថ្ងៃ បានឃើញពួកកូនមានការងារធ្វើត្រឹមត្រូវ ខ្ញុំក៏មានក្តីសុខខ្លាំងណាស់។

ចំណែកគ្រួសារមួយទៀតគឺប្តីប្រពន្ធលោក Hữu Văn Nhỏ និងអ្នកមីង Trịnh Thị Cham ទោះបីជាគ្រួសារកសិករ តែតែងគិតគូរបានល្អសម្រាប់ការសិក្សារៀនសូត្ររបស់កូនចៅ។ កូនប្រុសច្បងរបស់លោកសព្វថ្ងៃកំពុងធ្វើការនៅសារៈមន្ទីរខេត្ត បញ្ជាក់ឱ្យការខិតខំព្យាយាមឆ្លងកាត់លំបាកនិងឈានឡើងអាស្រ័យការសិក្សារៀនសូត្រ។

ភូមិ Đường Đào មានការផ្លាស់ប្តូរគ្រប់បែបយ៉ាង។ ផ្តើមពីតំបន់ក្រីក្រកាលពីមុនដែលគ្មានលក្ខណៈរៀនសូត្រ សព្វថ្ងៃកូនក្មួយមិនត្រឹមបានរៀនសូត្រត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងការអភិវឌ្ឍរួមរបស់សង្គមជាមួយមុខរបរវិជ្ជាជីវៈលំនឹងល្អរបស់ខ្លួន ជួយគ្រួសារនិងសហគមមានការអភិវឌ្ឍ ចីរភាព។ “ភូមិ មហាវិទ្យាល័យ” (Xóm đại học) បញ្ជាក់ច្បាស់ពីការរស់នៅទទួលជោគជ័យរបស់ សហគមដែលសម្បូរខាងប្រពៃណីរៀនសសូត្រ និងតស៊ូព្យាយាមឆ្លងកាត់លំបាក ឆ្ពោះទៅអនាគតភ្លឺស្វាង៕

 

Hồng Phượng - Trầm Nghĩ

Tags:

រំលេច

ភាគច្រើនអាន

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។

សហគ្រាស - ម៉ាក