ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 04:44:28

ទំនៀមនៃពិធីពូនភ្នំខ្សាច់ក្នុងថ្ងៃបុណ្យចូលឆ្នាំ

ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមានយ៉ាងច្រើនពិធីកិច្ចផ្សេងៗដ៏ល្អអស្ចារ្យ ប្រកបដោយលក្ខណៈវប្បធម៌ជំនឿសាសនា។ ក្នុងចំណោមបណ្តាពិធីកិច្ចទាំងនោះមានអានិសង្សពូនភ្នំខ្សាច់នៅតាមវត្ត khmer ទាំងឡាយផងដែរ។

លោកមា Hữu Qual ឱ្យដឹង៖ គ្រួសារលោកក៏មាន៣ជំនាន់ដែរហើយដែលតែងប្រារព្ធពីធីពូនភ្នំខ្សាច់ទុក    សម្រាប់ដាស់តឿនកូនចៅឱ្យភ្ញាក់រលឹកខិតខំសន្សំផលបុណ្យ។

នៅចំកណ្តាទីធ្លាវត្តមុនីវង្សា បុប្ផារាម សង្កាត់១ ក្រុងCà Mau មានចំនួនគ្រាប់ខ្សាច់ដ៏ជ្រះស្អាតត្រូវបានយកមកពូនជាភ្នំតូចធំជាច្រើនដែលធ្វើឡើងដោយព្រះសង្ឃក្នុងវត្ត។ ព្រះឧបជ្ឈាយ៍ Thạch Hà ចៅអធិការវត្ត មានសង្ឃដីការ៖ ទំនៀមភូនភ្នំខ្សាច់ត្រូវបានអភិរក្សាជាយូរលុងណាស់មកហើយ។ យោងតាមទំនៀមទន្លាប់ប្រពៃណី Khmer ភ្នំខ្សាច់នឹងផ្តល់ប្រភពទឹកភ្លៀងសម្រាប់ឱ្យរដូវផលិត។ ក្រៅពីនោះ ការពូនភ្នំខ្សាច់ក៏មានអត្ថន័យក្នុងការផ្តាច់កម្ម ផ្តាច់ពៀរផងដែរ។ អាស្រ័យដូច្នេះហើយ បងប្អូនជនរួមជាតិ Khmer តែងនិយមប្រារព្ធពិធីពូនភ្នំខ្សាច់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរហូតមក។

នៅវត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ឃុំ Tân Lộc ស្រុក Thới Bình តាមជុំវិញព្រះវិហារ មាមីងពុទ្ធបរិស័ទបានតំណាងឱ្យសង្គមគ្រួសារពូនៅភ្នំខ្សាច់ចំនួន៩ភ្នំ ដោយមានការតុបតែងនិងរចនាយ៉ាងស្រស់ស្អាតទៀតផង។ អ្នកមីង Hữu Khoa បានឱ្យដឹង៖ ពិធីពូនភ្នំខ្សាច់មិនត្រឹមមានអត្ថន័យដើម្បីប្រាថ្នាក្តីសុខសន្តិភាព ផ្តាច់កម្មផ្តាច់ពៀរប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញនូវការរំលឹកនឹគគុណព្រះត្រៃសរណគមន៍ទៀតផង។

ព្រះសង្ឃវត្តមុនីវង្សា បុប្ផារាម អុជធូបបួងសួងក្តីសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវបុណ្យចូលឆ្នាំម្តងៗ លោក Hữu Qual ជាជនជាតិ Khmer នៅភូមិលេខ៧ ឃុំ Tân Lộc តែងរួមជាមួយគ្រួសារចូលវត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ដើម្បីប្រារព្ធពិធីពូនភ្នំ។ លោកមានប្រសាសន៍ គ្រួសារលោកបានឆ្លងកាត់៣ជំនាន់ដែរហើយសម្រាប់ការពូនភ្នំខ្សាច់ដើម្បីរំលឹកដាស់តឿនកូនចៅខិតខំសន្សំមគ្គផល លើពីនោះដើម្បីបួងសួងសូមទឹកភ្លៀង និងរដូវកំណើនផល គ្រប់គ្រួសារប្រកបរបររកស៊ីបានផលកើតគំនរដូចភ្នំ។

នៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ នៃថ្ងៃវារៈវ័នបត ដែលជាថ្ងៃទីពីរនៃបុណ្យចូលឆ្នាំថ្មី មាមីងបងប្អូនបាននាំគ្នាចូលវត្តដើម្បីពូនភ្នំ សាងកុសលផលបុណ្យសម្រាប់ខ្លួននិងសង្គមគ្រួសារក្នុងឱកាសឆ្នាំថ្មី។ ផ្តើមពីនោះក៏បានរួមវិភាគទានក្នុងការកសាងវត្តឱ្យបានល្អស្អាតថែមទៀតផង ជំនួយព្រះសង្ឃ និងពុទ្ធបរិស័ទទាំងឡាយមានទីតាំងសម្រាប់ចាត់តាំងសកម្មភាពជំនឿសាសនាក្នុងឱកាសបុណ្យទានប្រពៃណីប្រចាំឆ្នាំ។

មាមីងពុទ្ធបរិស័ទនាំគ្នាចូលវត្តប្រារព្ធពីធីពូនភ្នំដើម្បីឧទ្ទិសកុសលផលបុណ្យដល់ខ្លួននិងសង្គមគ្រួសារក្នុងឱកាសឆ្នាំថ្មី។

ទំនៀមពូនភ្នំខ្សាច់គឺដើម្បីធភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ររបស់ជនរួមជាតិ Khmer Nam Bộ និយាយរួម បងប្អូន Khmer Cà Mau និយាយដោយឡែក រួមចំណែកកសាងនិងអភិវឌ្ឍខឿនវប្បធម៌ Việt Nam ជឿនលឿនប្រកបដោយអត្តសញ្ញាណជាតិ៕

 

Thạch Duy

Tags:

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

សហគ្រាស - ម៉ាក