ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 11:46:07

ស្ថាបត្យកម្មវត្តទឹកប្រៃ (chùa Nước Mặn)

វត្តកំពង់មានជ័យទឹកប្រៃ (Nước Mặn) គឺជាវត្ត Khmer បុរាណដែលត្រូវបានកសាងនូវឆ្នាំ១៧០៦ មានទីតាំងស្ថិតនៅទីរួមស្រុក Long Phú ស្រុក Long Phú ខេត្ត Sóc Trăng។

 

ភាពអស្ចារ្យនៃស្ថាបត្យកម្មព្រះវិហារវត្តកំពង់មានជ័យទឹកប្រៃ (Nước Mặn)។

ក៏មិនអន់ជាងវត្ត Khmer ដទៃទូទាំងតំបន់នោះដែរ វត្តទឹកប្រៃ សម្បូរដោយក្បូរក្បាច់រចនាយ៉ាងល្អប្រណិត ប្រកបដោយអត្តសញ្ញាណវប្បធម៌ Khmer Nam Bộ និយាយរួម។ មកទស្សនាវត្តកំពង់មានជ័យទឹកប្រៃ (Nước Mặn) សម្លឹងពីខ្លោងទ្វារចូល យើងនឹងបានឃើញនូវបណ្តាស្ថាបត្យកម្មដ៏អស្ចារ្យនៃរបងព័ទ្ធជុំវិញវត្ត រួមជាមួយក្បាច់ចម្លាក់ខ្លោងទ្វារដ៏ស្អាតអស្ចារ្យដែលត្រូវបានរចនាបទតាមលក្ខណៈជាកំពូលបី។

ចេតិយតម្កល់ធាតុរបស់វត្តទឹកប្រៃត្រូវបានរចនាយ៉ាងល្អប្រណិត ប្រកបដោយលក្ខណៈវប្បធម៌ Khmer Nam Bộ។

ដែលចំណាប់អារម្មណ៍ជាងគេនោះគឺខណៈពេលដែលបានឈានជើងចូលវត្ត យើងនឹងបានឃើញនូវភាពអស្ចារ្យរបស់វត្ត រួមមានដូចជា៖ ព្រះវិហារ សមណៈកុដិ ឧបដ្ឋានសាលា ចេតិយ រោងទូក.ង។ល។ ជាពិសេស វត្តទឹកប្រៃមានព្រះវិហារដល់ទៅ២ឯនោះ ទាំងចាស់ទាំងថ្មី។ បណ្តាតម្លៃនៃស្ថាបត្យកម្មវត្ត Khmer ទាំង​ឡាយភាគច្រើនសំដៅលើព្រះវិហារតែម្យ៉ាងប៉ុណ្ណោះ ដែលជាសំណង់ដ៏សំខាន់និងមានតម្លៃជាងគេបង្អស់សម្រាប់វត្ត Khmer នីមួយៗ។ ក្នុងនោះមានវត្តកំពង់មានជ័យទឹកប្រៃ (Nước Mặn) ផងដែរ។

ខ្លោងទ្វារវត្តទឹកប្រៃត្រូវបានរចនាជាកំពូល៤ ដោយកំពូលនីមួយៗមានចម្លាក់ព្រហ្មមុខបួនទៀតផង។

ថ្វីត្បិតតែវត្តស្ថិតនៅកណ្តាលទីផ្សារ តែខាងមុខវត្តគឺជាវាលស្រែដ៏ធំល្វឹងល្វើយប្រកបដោយលក្ខណៈជនបទសុទ្ធសាត។ មានឱកាសបានមកទស្សនាវត្តកំពង់មានជ័យទឹកប្រៃ (Nước Mặn) យើងនឹងមានអារម្មណ៍ស្រស់ស្រាលដោយបានទស្សនាផ្ទាល់ភ្នែកនៅលក្ខណៈនៃស្ថាបត្យកម្មខ្មែរដ៏អស្ចារ្យនិងសម្បូរបែបទៀត​ផង​​។

ទិដ្ឋភាពខាងក្នុងព្រះវិហារប្រកបដោយក្បូរក្បាច់រចនានិងព័ណ៌សម្បុរយ៉ាងស្រស់អស្ចារ្យ។

និយាយរួម បណ្តាក្បូរក្បាច់រចនាតាមវត្ត Khmer ទាំងឡាយនិយាយរួម វត្តកំពង់មានជ័យទឹកប្រៃ (Nước Mặn) និយាយដោយឡែកគឺជាស្ថាបត្យកម្មវប្បធម៌ដ៏ប្រចាំរបស់ Khmer Nam Bộ។ ផ្តើមពីនោះក៏ជាទីតាំងសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រប្រតិបត្តិតាមវិន័យធម៌របស់ព្រះសម្មាសម្ពុទ្ធ ព្រមទាំងជាកន្លែងសម្រាប់សកម្មភាពជំនឿសាសនារបស់ប្រជាពុទ្ធបរិស័ទនៅភូមិភាគទៀតផង៕

 

Chanh Đa

 

 

 

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក